រាជធានីភ្នំពេញ, ខែកញ្ញា ឆ្នាំ ២០២៤ ៖ ក្នុងអំឡុងពេលដែលពិធីបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់ ក្រុមហ៊ុនលក់សំបុត្រ ឡានក្រុងតាមប្រព័ន្ធអ៊ីនធឺណេតដ៏ធំបំផុតក្នុងពិភពលោក redBus ដែលបានចាប់ផ្តើមដំណើរការកាលពីដើមខែមេសាឆ្នាំនេះ បានប្ដេជ្ញាពង្រឹងលើការផ្ដល់ជូននូវបទពិសោធធ្វើដំណើរដោយរលូន និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា ។ គួរឱ្យកត់សម្គាល់ថា នាអំឡុងពេលបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ ២០២៣ តម្រូវការធ្វើដំណើរមានការកើនឡើងរហូតដល់ ៥២,២ % បើប្រៀបធៀបទៅឆ្នាំមុន ។
redBus បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួល និងផ្តល់ការគាំទ្រចំពោះតម្រូវការដែលត្រូវបានរំពឹងទុកថានឹងមានការកើនឡើងក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងសេវាកម្មល្អ និងការផ្ដល់ជូនផ្សេងៗដ៏សម្បូរបែប ។ redBus ខិតខំឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល ជាមួយនឹងមុខងារពិសេសៗនាំមុខគេក្នុងវិស័យនេះ ដូចជា មុខងារលុបចោលការកក់សំបុត្រដោយភាពងាយស្រួល ការកំណត់ពេលវេលាធ្វើដំណើរឡើងវិញ និងជាពិសេសមុខងារដែលផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរជាស្ត្រី តាមរយៈការបង្ហាញពីភេទរបស់អ្នក ដំណើរដែលបានកក់កៅអីរួចហើយ ។ បន្ថែមលើសពីនេះ អ្នកដំណើរមានជម្រើសធ្វើដំណើរជាមួយក្រុមហ៊ុនឡានក្រុងជាច្រើនយ៉ាងសម្បូរបែប ហើយក្នុងនោះក៏មានប្រតិបត្តិករឡានក្រុងមួយចំនួនដែលមានតែនៅក្នុង redBus ប៉ុណ្ណោះ ។
«ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយដែលប្រជាជនទូទាំងប្រទេសកម្ពុជា មកជួបជុំគ្នាដើម្បីអបអរ និងស្វែងយល់ពី បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស ។ វាក៏ជាពេលវេលានៃលំហូរភ្ញៀវទេសចរក្នុងប្រទេសផងដែរ ។ redBus ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់ប្រជាជនកម្ពុជា ជាមួយនឹងបណ្តាញប្រតិបត្តិករឡានក្រុង និងផ្លូវដំណើរជាច្រើនរបស់យើង ។ ការកើនឡើងនៃការធ្វើដំណើរតាមរថយន្តក្រុងនេះ មិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់បទពិសោធការធ្វើដំណើរ ទាំងមូលសម្រាប់អ្នករាល់គ្នាផងដែរ» ។ តាមប្រសាសន៍របស់លោក Krishnan Ramaswami នាយកផ្នែកធុរកិច្ច ពាណិជ្ជកម្មអន្តរជាតិនៃក្រុមហ៊ុន redBus ។
ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង redBus បានចាប់ដៃគូជាមួយក្រុមហ៊ុនរថយន្តក្រុងឈានមុខគេចំនួន ៤៤ ក្រុមហ៊ុន ដោយផ្តល់ជើងធ្វើដណើរជាង ១៥០០ ទូទាំងប្រទេស ។ ក្នុងចំណោមនេះ ក្រុមហ៊ុនដែលមានកេរ្ដិ៍ឈ្មោះដូចជា វីរៈប៊ុនថាំ ឡារីតា ចាយអេនអាយបីស កាពីតូល រិទ្ធ មុនី ដឹកអ្នកដំណើរ ខេមបូលីង ២១ អ៊ិចប្រេស្ស និងចាន់ ម៉ូលីរដ្ឋ កំពុងផ្តល់សេវាកម្មយ៉ាងទូលំទូលាយនៅលើវេទិកា redBus ក្នុងអំឡុងពេលពិធីបុណ្យចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៤ ដោយធានាថាអ្នកដំណើរហ្នឹងទទួលបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ។ redBus នាំមកនូវភាពងាយស្រួលនៃការកក់សំបុត្រតាមអ៉ីនធឺណិត គ្រប់ពេលវេលា គ្រប់ទីកន្លែង ត្រឹមចុងម្រាមដៃ របស់អតិថិជន ។ ដោយសារហេតុផលនេះ ទើបកម្មវិធីមួយនេះទទួលបានផ្កាយវាយតម្លៃរហូតទៅដល់ ៤,៨ នៅទូទាំង ពិភពលោក និងត្រូវបានជឿទុកចិត្តដោយអ្នកប្រើប្រាស់កម្មវិធីជាង ១០០ លាននាក់ ជុំវិញពិភពលោក ។
អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ redBus នឹងផ្ដល់នូវសេវាកម្មផ្លូវដំណើរដ៏សម្បូរបែបតាមរយៈបណ្ដាញក្រុមហ៊ុនរថយន្ដ ក្រុងជាច្រើនដែលមានជាង ២៣០ ខ្សែផ្លូវ ទូទាំង ២៥ ខេត្ត និងរាជធានី ។ ខណៈដែលអ្នកធ្វើដំណើរដក់ជាប់ទៅនឹងភាពសម្បូរបែបនៃវប្បធម៌ និងស្មារតីនៃពិធីបុណ្យភ្ជុំបិណ្ឌ ពួកគេអាចបង្កើនបទពិសោធបន្ថែមតាមរយៈការរុករកកន្លែងទាក់ទាញមួយចំនួនដែលមិនគួររំលងក្នុងប្រទេស ។
ស្របពេលដែលប្រជាជនខ្មែរមួយចំនួនធំមានគម្រោងត្រលប់ទៅស្រុកកំណើត មួយចំនួនទៀតក៏មានចំណាប់អារម្មណ៍ទៅលើតំបន់ទេសចរណ៍ផងដែរ ។ ខាងក្រោមនេះជាគោលដៅទេសចរណ៍ និងការផ្ដល់ជូនមួយចំនួនដែលនឹងធ្វើឱ្យថ្ងៃ សម្រាកពេលបុណ្យភ្ជុំបិណ្ឌរបស់អ្នកកាន់តែប្រសើរ ៖
តំបន់វប្បធម៌
១. ខេត្តសៀមរាប ៖ ជាភូមិភាគនៃឧទ្យានបុរាណវិទ្យាអង្គរ និងជាទ្រព្យនៃប្រវត្តិសាស្ត្រ និងវប្បធម៌ ។ ទស្សនាស្វែងយល់ពីប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន និងរីករាយជាមួយនឹងផ្សាររាត្រីដ៏អ៊ូអរ ។
២. ខេត្តឧត្តរមានជ័យ ៖ ខេត្តដ៏ស្រស់ត្រកាលមួយនេះប្រៀបដូចជាត្បូងដែលមិនទាន់ឆ្នៃ មានទាំងទីតាំងប្រវត្តិសាស្ត្រ និងទេសភាពដ៏ស្រគត់ស្រគុំ ។ ខេត្តមួយនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ទទួលបានអារម្មណ៍ស្ងប់ស្ងាត់ ។
៣. ខេត្តកំពង់ធំ ៖ មានភាពល្បីល្បាញជាមួយប្រាសាទបុរាណ សំបូរព្រៃគុក ជាប្រាសាទដែលបានសាងសងមុន ប្រាសាទអង្គរវត្ត ។ គយគន់ទេសភាពដ៏ស្រស់ស្អាតនៃបឹងទន្លេសាប និងជាជម្រើសល្អសម្រាប់ភ្ញៀវទេសចរដែលស្វែងរកកន្លែងដ៏ស្ងប់ស្ងាត់ បែបជនបទជាមួយសិប្បកម្មប្រពៃណី ។
តំបន់ឆ្នេរសមុទ្រ
៥. ក្រុងព្រះសីហនុ ៖ ជាតំបន់ដែលធំ និងស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា ជាមួយឆ្នេរខ្សាច់ ប្រជុំកោះតូចៗនៅជិតជាច្រើន និងគ្រឿងសមុទ្រស្រស់ៗក្នុងស្រុក ។ ភ្ញៀវទេសចរអាចសាកល្បងលេងកីឡាក្នុងទឹកដូចជា ការជ្រមុជទឹក (snorkeling) និងជិះទូកកាយ៉ាក់ (kayaking) ។
៦. ខេត្តកែប ៖ ល្បីល្បាញពីឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ និងគ្រឿងសមុទ្រស្រស់ៗ មិនតែប៉ុណ្ណោះក៏មានឧទ្យានជាតិកែបផងដែរ ។ អង្គុយលើឆ្នេរសមុទ្រស្ងប់ស្ងាត់ និងញ៉ាំក្ដាមសមុទ្រស្រស់ៗពីផ្សារក្នុងតំបន់ផ្ទាល់ ជាអារម្មណ៍លំហែមួយ ដែលមិនគួររំលង ។
៧. ខេត្តកំពត ៖ ខេត្តស្ថិតតាមបណ្ដោយមាត់ព្រែកនេះ ត្រូវបានគេស្គាល់សម្រាប់កសិដ្ឋានម្រេច និងស្ថាបត្យកម្មពីសម័យអាណានិគម ។ ភ្ញៀវទេសចរអាចរីករាយនឹងការជិះទូកកម្សាន្តតាមមាត់ព្រែក ដើរទស្សនាចម្ការម្រេច អង្គុយ លម្ហែតាមហាងកាហ្វេស្អាតៗ និងផ្សារក្នុងស្រុក ។
ទឹកដីសម្បត្តិទិសពាយ័ព្យ
៩. ខេត្តបាត់ដំបង ៖ មានភាពល្បីល្បាញជាមួយស្ថាបត្យកម្មពីសម័យអាណានិគម និងកន្លែងទេសចរណ៍ថ្មីប្លែកដូចជា ឡូរី រថភ្លើងឫស្សី ។ ភ្ញៀវទេសចរអាចទៅកម្សាន្តតាមទីតាំងប្រវត្តិសាស្ត្រ និងតាមផ្សារដ៏មមាញឹក ដើម្បីទទួលបានបទ ពិសោធការរស់នៅដូចប្រជាជនទីនោះ ។
១០. ខេត្តបន្ទាយមានជ័យ ៖ សម្បូរទៅដោយប្រាសាទបុរាណពីប្រវត្តិសាស្ត្រ និងដើមកំណើតនៃបុណ្យប្រពៃណីវប្បធម៌ ខ្មែរជាច្រើន ។
១១. ខេត្តពោធិ៍សាត់ ៖ ត្រូវបានគេស្គាល់ដោយសារទេសភាពជនបទ និងសិប្បកម្មបែបប្រពៃណីដ៏ស្រស់ស្អាត និងជាជំនំនៃសិល្បៈករដ៏ចំណានជាច្រើន ។ ភ្ញៀវទេសចរអាចមកទស្សនាសិក្ខាសិលា និងសិប្បកម្មបែបប្រពៃណីពីប្រជាជនក្នុងខេត្តពោធិ៍សាត់ដោយផ្ទាល់បាន ។
គំនួសពណ៌ទេសចរណ៍ធម្មជាតិ
១២. ខេត្តក្រចេះ ៖ ស្ថិតនៅតាមដងទន្លេមេគង្គ ត្រូវបានគេស្គាល់ជាតំបន់អភិរក្សសត្វផ្សោតដែលជាសត្វកម្រនៅក្នុង ប្រទេសសព្វថ្ងៃ ។ ភ្ញៀវទេសចរអាចរីករាយជាមួយការជិះទូកកម្សាន្ត និងទស្សនាសត្វផ្សោតតាមដងទន្ទេបាន ។
១៣. ខេត្តមណ្ឌលគិរី ៖ ជាខេត្តពោរពេញដោយព្រៃឈើខៀវស្រងាត់ ទឹកធ្លាក់ធម្មជាតិ និងវប្បធម៌ជាច្រើនទាក់ទងនឹង ជនជាតិភាគតិច ។ តំបន់នេះត្រូវបានគេស្គាល់ដោយទឹកធ្លាក់ដ៏ស្រស់ស្អាត និងឱកាសឈ្វេងយល់ពីសហគមន៍ជន ជាតិភាគតិច ។
១៤. ខេត្តរតនគិរី ៖ ជាតំបន់ដាច់ស្រយាលមួយដែលសម្បូរអច្ឆរិយៈធម្មជាតិ និងកុលសម្ព័ន្ធក្នុងប្រទេសកម្ពុជា ។ ភ្ញៀវទេសចរអាចមកកម្សាន្តបែបផ្សងព្រេងលក្ខណៈថ្មើរជើង និងទស្សនាពីភូមិ និងវប្បធម៌ការរស់នៅរបស់ជនជាតិ ភាគតិច ។
ការបញ្ចុះដ៏ពិសេសពី redBus ចាប់ពីថ្ងៃទី ១ ដល់ ទី ២២ ខែកញ្ញា ៖
ដើម្បីឱ្យការធ្វើដំណើរកាន់តែមានតម្លៃសមរម្យ redBus បានបញ្ចុះតម្លៃពិសេសសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ៖
● ការបញ្ចុះតម្លៃ និងការទទួលប្រាក់ត្រលប់មកវិញមានតម្លៃ ១០ ដុល្លារ (ការបញ្ចុះតម្លៃ ៥ ដុល្លារ និងការទទួល បានប្រាក់ត្រឡប់មកវិញ ៥ ដុល្លារ ។ ការផ្តល់ជូនមានកំណត់)
● លេខកូដបញ្ចុះតម្លៃ ៖ PCHUMBEN10
● ចូលទៅប្រើលើគេហទំព័ររបស់ក្រុមហ៊ុន redBus គេហទំព័រក្នុងទូរស័ព្ទដៃ និងកម្មវិធី (Android & iOS app) https://www.redbus.com.kh/
កក់សំបុត្រសម្រាប់ដំណើរកម្សាន្តរបស់អ្នកជាមួយ redBus នៅថ្ងៃនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ និងដំណើរ កម្សាន្តដែលធានាបាននូវសុវត្ថិភាព និងការចង់ចាំដែលបំភ្លេចមិនបាន ។ សម្រាប់ព័ត៌មានបន្ថែម, អាចចូលទៅកាន់ គេហទំព័រ ៖ https://www.redbus.com.kh/ ឬដោនឡូតកម្មវិធីទូរស័ព្ទ redBus ។
អំពី redBus
redBus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយសព្វថ្ងៃនេះជាវេទិកាលក់សំបុត្ររថយន្តក្រុងតាមអ៊ីនធឺណិតធំបំផុតរបស់ពិភពលោកតាមចំនួនសំបុត្រដែលបានលក់ ។ redBus បានលក់សំបុត្រឡានក្រុងជាង ៤៦៦ លានសំបុត្រនៅ ទូទាំងពិភពលោក ហើយមានអ្នកប្រើប្រាស់ប្រហែល ៥២ លាននាក់ ។ ក្នុងប្រទេសកម្ពុជា redBus បានផ្ដល់នូវផ្លូវដំណើរទៅតាមខេត្តក្រុងធំៗ រហូតដល់ ២៥ ខេត្តក្រុង ។ ជាមួយតម្លៃសំបុត្រ រថយន្តក្រុងសមរម្យ តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទ iOS និង Android ។ ចក្ខុវិស័យរបស់ redBus ធ្វើឱ្យអ្នក ដំណើរគ្រប់រូបទទួលបានបទពិសោធធ្វើដំណើរល្អ មានភាពងាយស្រួល មានទំនុកចិត្ត និងផាសុកភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ