ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កក្រើកជាមួយ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់ពិភពលោក​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ 2024 គឺ GANZBERG Super Idol រដូវ​កាល​ទី 2 !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ត្រៀមខ្លួន​ហើយ ​ឬ​នៅ​ហ្វេ​ន​ៗ​សំណព្វចិត្ត​ទាំងអស់ ? កុំ​ភ្លេច​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG Super Idol រដូវ​កាល​ទី…

រាជធានីភ្នំពេញ ៖ ត្រៀមខ្លួន​ហើយ ​ឬ​នៅ​ហ្វេ​ន​ៗ​សំណព្វចិត្ត​ទាំងអស់ ? កុំ​ភ្លេច​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG Super Idol រដូវ​កាល​ទី 2 ! ។ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG SUPER IDOL CONCERT ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ 2024 នេះ​នឹង​នាំ​វត្តមាន​របស់​លោក PSY កំពូល​តារាចម្រៀង​កូរ៉េ K-Pop ម្ចាស់​បទ Gangnam Style (K-Pop Legend) ដ៏​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក​នៅ​ថ្ងៃ​ទី 02 ខែវិច្ឆិកា ឆ្នាំ 2024 ដ៏​ខ្លី​ខាង​មុខ​នេះ​អម​ជាមួយ​វត្តមាន​កំពូល​តារាចម្រៀង​ក្នុងស្រុក​ជា​ច្រើន​រូប​ទៀត​ក្នុង​បរិវេណ​កោះ​ពេជ្រ (​ទល់មុខ​សាល​មហោស្រព​កោះ​ពេជ្រ​)​ ។

នេះ​គឺជា​លើក​ទី ​01 ហើយ​ដែល​កំពូល​តារាចម្រៀង​កូរ៉េ K-Pop លោក PSY មាន​វត្តមាន​ក្នុង​ការ​ប្រគំ​តន្ត្រី​អន្តរជាតិ​ខ្នាត​យក្ស​នៅ​លើ​ឆាក GANZBERG ។ លោក PSY ដែល​មានឈ្មោះ​ពិត​ថា Park Jae-sang បាន​ក្លាយជា​តារា​អន្តរជាតិ​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក​ជាមួយនឹង​បទ​ចម្រៀង​ដែល​មាន​ចង្វាក់​ទាក់ទាញ​ប្លែក​ខុស​ពី​គេ​ ។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​លោក PSY កាន់តែ​ច្បាស់​ក្នុង​ពេល​ដ៏​ខ្លី​នោះ គឺ​តាម​រយៈ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ Gangnam Style អម​ដោយ MV នៅ​ឆ្នាំ 2012 ដែល​បាន​ក្លាយជា​វី​ដេ​អូ YouTube ទី ​01 ដែល​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​លើស 1 ពាន់​លាន​ដង និង​បាន​ស្ថិត​នៅ​កំពូល​តារាង​រយៈពេល​ជិត 5 ឆ្នាំ​មុន​ពេល​ត្រូវ​បាន​វ៉ា​ឈ្នះ​ដោយ​វី​ដេ​អូ​ចម្រៀង See You Again របស់​កំពូល​តារាចម្រៀង​រែ​ប Wiz Khalifa ​។

សូម​បញ្ជាក់​ថា Gangnam Style បាន​ក្លាយជា​បទ​ចម្រៀង K-Pop ដំបូង​ដែល​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​លើស 4 ពាន់​លាន​ដង​គិត​ត្រឹម​ខែមីនា ឆ្នាំ 2021 ​។ ក្រៅពី​បទ Gangnam Style លោក PSY ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​ដ៏​ល្បី​រន្ទឺ​មួយ​បទ​ទៀត​មាន​ចំណងជើង​ថា Gentleman រួម​ជាមួយ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​លោក​ក្នុង​នាម​ជា​កំពូល​តារា​ជើង​ចាស់​ក្នុង​វិស័យ K-Pop ឬ K-Pop Legend កាន់តែ​ល្បី​រន្ទឺ​ ។ ដោយសារ​តែ​ប្រជាប្រិយភាព​ដ៏​សម្បើម​របស់​លោក លោក PSY ត្រូវ​បាន​អញ្ជើញ​ឱ្យទៅ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អន្តរជាតិ​នៅ​ប្រទេស​ជា​ច្រើន រួម​ទាំង​នៅ​សហរដ្ឋ​អាម៉េរិក និង​លើក​នេះ​នៅ​ខ្មែរ​យើង​ផង​ដែរ​ ។

សូមកុំ​ភ្លេច​ណា៎ ​! ត្រៀមខ្លួន​ស្វាគមន៍​កំពូល​តារាចម្រៀង​ដ៏​ឆ្នើម​របស់យើង​ក្នុង​ព្រឹ​ត្ត​ការណ៍​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវ​កាល​ទី 2 ! សំបុត្រ​ចូលរួម​ទស្សនា​នឹង​មាន​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ ​! ។

GANZBERG តន្ត្រី​លំដាប់​ពិភពលោក​ !
GANZBERG SUPER IDOL CONCERT ! អត្ថបទសហការ