ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ត្រូវ​បាន​តែងតាំង​ជា​អ្នក​ផ្តល់​សេវាកម្ម​ផ្នែក​ថែទាំ និង​ជួសជុល​រថយន្ត​ម៉ាក JEEP/RAM ​ពី Stellantis Brands Jeep® និង RAM នៅ​កម្ពុជា

1 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២៤៖ Stellantis បាន​ប្រកាស​ថា ក្រុមហ៊ុន អ អិ​ម អេ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២៤៖ Stellantis បាន​ប្រកាស​ថា ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​. គឺជា​ដៃគូ​សេវាកម្ម​ផ្នែក​ថែទាំ និង​ជួសជុល សម្រាប់​រថយន្ត​ម៉ាក Jeep® និង RAM នៅ​កម្ពុជា ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃនេះ​តទៅ ​។

Jeep ត្រូវ​បាន​បង្កើត​ជា​កេរ្តិ៍​ដំណែល​ដ៏​អស្ចារ្យ​នៅ ​ក្នុងអំឡុងពេល​ជាង ៨០​ឆ្នាំ​កន្លង​មកនេះ ដែល​បង្ហាញ​ថា​រថយន្ត Jeep គឺជា​រថយន្ត​ប្រភេទ SUV ដែល​មាន​សមត្ថភាព ភាព​ប៉ិន​ប្រសប់ និង​អាច​សម្រប​គ្រប់​ស្ថានភាព​ផ្លូវ​សម្រាប់​បំពេញតម្រូវការ ធ្វើ​ដំណើរ​ដែល​ល្អ​ឥត​ខ្ចោះ​។ ចំណែកឯ​រថយន្ត RAM គឺជា​ប្រភេទ​រថយន្ត​ Pick Up ប្រភេទ​ធំ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​រថយន្ត​ ដែល​ធន់ និង​អាច​ប្រើប្រាស់​បាន​យូរ​បំផុត​នៅ សហរដ្ឋអាមេរិក ដែល​នេះ​សរ​បញ្ជាក់​ថា រថយន្ត​នេះ​អាច​ប្រើប្រាស់​បាន​លើស​ពី​ដែន​កំណត់ ប្រកបដោយ​ភាព​ងាយស្រួល និង​បច្ចេកវិទ្យា​ទំនើប​ ។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​សម្រាប់ ការ​ទទួល​សិទ្ធិ​ផ្តាច់មុខ​លើ​ការ​ផ្តល់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត​ម៉ាក Jeep® និង RAM ដល់​អតិថិជន​នៅ​កម្ពុជា​។ ក្រុមការងារ​យើងខ្ញុំ​មាន​ជំនាញ​យ៉ាង​ច្បាស់លាស់ ព្រោះ​គាត់​ទាំងអស់​គ្នា​សុទ្ធតែ​ទទួល​បានការ​បង្ហាត់បង្រៀន និង​ទទួលស្គាល់​ពី​សមត្ថភាព​ក្នុង​ការ​ផ្តល់​សេវាកម្ម និង​បម្រើ​ជូន​អតិថិជន​ស្រប​តាម​ស្តង់ដា​ត្រឹមត្រូវ​របស់​ម៉ាក​ទាំង​ពីរ​នេះ»​ ។

លោក Daniel Gonzalez, COO, ASEAN, Stellantis ​បន្ថែម​ថា៖ «​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​យើង​ក្នុង​ការ​ផ្តល់​នូវ​គុណភាព​សេវាកម្ម​ដល់​អតិថិជន កិច្ចសហការ​ការងារ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​. នឹង​ពង្រឹង​បទ​ពិសោធន៍​សេវាកម្ម​ក្រោយ​ការ​លក់​ចំពោះ​ការ​ថែទាំ និង​ជួសជុល រថយន្ត Jeep® និង RAM ជូន​ដល់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ ក្រុមការងារ​របស់​យើងខ្ញុំ​មាន​ភាព​ជឿជាក់​យ៉ាង​ពេញទំហឹង ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ជំនួយ​ផ្នែក​សេវាកម្ម​កម្រិត​ខ្ពស់​បំផុត ដើម្បី​ធានា​ថា រថយន្ត​ម៉ាក Jeep® និង RAM នៅ​តែ​បន្ត​ផ្តល់​នូវ​ដំណើរការ​ដ៏​ពិសេស​ដែល​ឆ្លុះ​បញ្ចាំង​ពី​គុណភាព និង​ភាព​ជឿជាក់​ចំពោះ​ម៉ាក​ល្បី​ទាំង​ពីរ​នេះ​ដូចដែល​គេ​បាន​ស្គាល់​កន្លង​មក​» ។​

អតិថិជន​អាច​មក​កាន់​មជ្ឈមណ្ឌល​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត​ម៉ាក Jeep® និង RAM នៅ​កែង​មហាវិថី​ឧកញ៉ា ហ៊ុន នាង និង​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​)​ ។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ធ្វើការ​ណាត់ជួប សូម​ទំនាក់ទំនង​មក​លេខ 089 888 117 ។

អំពី​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ម​.​ក
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ម​.​ក​. មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល ៣២ ឆ្នាំ​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩២ ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម និង​នាំ​យក​ផលិតផល​ល្បី​ៗ​លើ​ពិភពលោក​មក​កាន់​ទីផ្សារ​កម្ពុជា រួម​មាន​៖ វិស័យ​យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​ជួល​រថយន្ត​ ។

ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ដែល​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ ដូច​ជា​៖ រថយន្ត​ហ្វ​ដ (Ford) ដែល​ជា​រថយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ទីផ្សារ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​រយៈពេល ៥ ឆ្នាំ​ជាប់​ៗ​គ្នា ដែល​ភាព​ជោគជ័យ​របស់​វិស័យ​យានយន្ត​ហ្វ​ដ​នេះ ជំរុញ​ឱ្យ​មានការ​បើក​នូវ​រោងចក្រ​តំឡើងរថយន្ត​ហ្វ​ដ នៅ​ក្នុង​ខេត្តពោធិ៍សាត់​កាលពី​ឆ្នាំ​២០២២ បន្ថែម​ពី​នេះ​ក៏​មាន​រថយន្ត​ម៉ាក Land Rover រថយន្ត ChangAn សេវាកម្ម​ជួល​ជុល និង​ថែទាំ​រថយន្ត Mercedes-Benz គ្រឿងចក្រ​ធុន​ធ្ងន់​ម៉ាក​ជេ​ស៊ី​ប៊ី (JCB) រថយន្ត​ដឹក​ទំនិញ​FUSO គ្រឿងយន្ត​កសិកម្ម​ច​ន​ឌា​រ (John Deere) កង់​បី​ព្យា​ចូ (Piaggio) អា​គុយ​RB ថ្នាំ​ពណ៌​ RM ម៉ាស៊ីន​លើកដាក់​ទំនិញ​ម៉ាក​TCM ឧបករណ៍​សម្អាត និង​ផលិតផល​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

អំពី Stellantis
Stellantis N.V. (NYSE: STLA / Euronext Milan: STLAM / Euronext Paris: STLAP) គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ការ​ផលិត​និង​ចែកចាយ​រថយន្ត​។ ប្រវត្តិ និង​ភាព​លេចធ្លោ​ពី​ម៉ាក​ដ៏​ល្បី​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​និង​ចក្ខុវិស័យ​របស់​ស្ថាបនិក​យីហោ​នេះ អំពី​ការ​បំពេញតម្រូវការ​អតិថិជន​នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​ផលិត​និង​ថែទាំ​ចំពោះ​ម៉ាក​ល្បី​ៗ​មួយ​ចំនួន​រួម​មាន Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS Automobiles, Fiat, Jeep®, Lancia, Maserati, Opel, Peugeot, Ram, Vauxhall, Free2move និង Leasys​។ ដោយសារ​ឥទ្ធិពល​នៃ​ភាព​ចំរុះ​ម៉ាក​បែប​នេះ​ហើយ ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​យើងខ្ញុំ​នៅ​តែ​ឈានមុខ​គេ ក្នុង​ការ​ជំរុញ​អោយ​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យានយន្ត​ដែល​ល្អ​ជាងគេ​បំផុត បើ​ទោះបី​មិនមែន​ជា​ក្រុមហ៊ុន​ដែល​ធំ​បំផុត​ក៏​ដោយ ហើយ​យើងខ្ញុំ​នឹង​នៅ​តែ​បន្ត​បង្កើត​តម្លៃបន្ថែម​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ជា​សហគមន៍​ ។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.stellantis.com ៕ អត្ថបទសហការ