ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) បាន​តែងតាំង លោក Mah Kin Yoong ជា​អគ្គនាយក​ប្រតិបត្តិ​ថ្មី

5 ខែ មុន

រាជធានីភ្នំពេញ​, កម្ពុជា ​៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ រីករាយ​ប្រកាស​តែងតាំង​លោក Mah Kin…


រាជធានីភ្នំពេញ​, កម្ពុជា ​៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ រីករាយ​ប្រកាស​តែងតាំង​លោក Mah Kin Yoong ជា​អគ្គនាយក​ប្រតិបត្តិ​ថ្មី​របស់​ខ្លួន​ដែល​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ ​២០២៤​តទៅ ​។ លោក Mah Kin Yoong មានបទពិសោធន៍ និង​បាន​បង្កើត​សមិទ្ធផល​ជា​ច្រើន​នៅ ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ (​គ្រុប​)​ ។ កាលពី​ឆ្នាំ ២០២០ គាត់​បាន​ចូលរួម​ជាមួយ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ (​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​) ដែល​ជា​ការិយាល័យ​កណ្តាល​ប្រចាំ​តំបន់ ក្នុង​នាម​ជានា​យក​ផ្នែក​ចែកចាយ ឌី​ជី​ថ​ល និង​នវានុវត្តន៍​ ។ ជាមួយនឹង​បទ​ពិសោធន៍​ដឹកនាំ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​គាត់ លោក Mah Kin Yoong បាន​ផ្លាស់​មក​ចូលរួម​ជាមួយ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) នៅ​ឆ្នាំ ​២០២២ ក្នុង​តួនាទី​ជានា​យក​ប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម និង​បន្ទាប់​មក​ត្រូវ​បាន​តែងតាំង​ជានា​យក​ប្រតិបត្តិ​ផ្នែក​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២៣ ​។

ចាប់តាំងពី​ខែមករា ឆ្នាំ​ ២០២៤ មក លោក​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ប្រតិបត្តិ​ស្តីទី​របស់ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ដោយ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ។ ការ​ដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់​គាត់​បាន​បង្កើន​ទំនុកចិត្ត ដែល​អាច​ឱ្យ​គាត់​ក្លាយជា​បេក្ខភាព​ដ៏​លេចធ្លោ​មួយ​រូប​សម្រាប់​តំណែង​នេះ​ ។

លោក Brett Clark ជា​អគ្គនាយក​ប្រតិបត្តិ និង​នាយក​គ្រប់គ្រង​នៃ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសាសន៍​ថា ​៖ «​បទ​ពិសោធន៍ ២០ ​ឆ្នាំ​របស់ Kin Yoong នៅ​តាម​បណ្តា​ទីផ្សារ​ចម្រុះ រួម​មាន ហុងកុង ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​កម្ពុជា អនុញ្ញាត​ឱ្យ​គាត់​យល់​ដឹង​ពី​តម្រូវការ​ផ្សេង​ៗ​គ្នា​នៃ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​របស់​អតិថិជន ​។ «​គាត់​មានបទពិសោធន៍​ជាមួយនឹង​ផ្នែក​សំខាន់​ៗ ដូច​ជា ផ្នែក​ដៃគូ​អាជីវកម្ម ព័ត៌មានវិទ្យា ប្រតិបត្តិការ និង​ទីផ្សារ ​។ ​បទ​ពិសោធន៍​ទាំងនេះ​អនុញ្ញាត​ឱ្យ​គាត់​អាច​ដឹកនាំ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធិ​ភាព ដែល​ជំរុញ​ឱ្យ​មាន​ភាព​រីក​ចម្រើន​នៃ​អាជីវកម្ម រួម​មានការ​បង្កើន​បទ​ពិសោធន៍​កាន់តែ​ល្អ​ប្រសើរ​ជូន​អតិថិជន​តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ឌី​ជី​ថ​ល ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៃ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ការ​បង្កើន​ចំនួន​ភ្នាក់ងារ​ធានា​រ៉ាប់រង​អាជីព ក៏​ដូច​ជា​ការ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន» ​។​

លោក Mah Kin Yoong ជា​អគ្គនាយក​ប្រតិបត្តិ​នៃ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ ចំពោះ​ឱកាស​ដ៏​ពិសេស​មួយ​នេះ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​របស់ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ (​គ្រុប​) ចំពោះ​ផ្តល់​ទំនុកចិត្ត​មក​លើ​រូប​ខ្ញុំ​ ។ ជាមួយនឹង​គោលបំណង​របស់​ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ (​គ្រុប​) «សហការ​ជាមួយ​អ្នក ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ និង​មាន​សុវត្ថិភាព​» ខ្ញុំ​សង្ឃឹមថា នឹង​អាច​បន្ត​ធ្វើការ​ជាមួយ​ក្រុមការងារ​ប្រកបដោយ​ទេព​កោសល្យ​របស់​យើង ដើម្បី​ផ្តល់​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​» ​។

ស្ថានភាព​សេដ្ឋកិច្ច​សកល​នា​ពេល​បច្ចុប្បន្ន​បង្ហាញ​ពី​ឧបសគ្គ​ប្រឈម​ជា​ច្រើន ដែល​រំខាន​ដល់​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោម​ការ​ដឹកនាំ​របស់​លោក Mah Kin Yoong ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ នឹង​អាច​ប្រឈម​ជាមួយ​បញ្ហា​ប្រឈម​ទាំងនេះ​ប្រកបដោយ​ភាពរឹងមាំ និង​បន្ត​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ឈានមុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន​ ។

អំពី ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា
ក្រុមហ៊ុន ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ អ៉ីន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥ ឆ្នាំ​ប៉ុណ្ណោះ ។ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​អស់​រយៈពេល​ជាង ១២១ ឆ្នាំ ជា​ប្រវត្តិសាស្ត្រ និង​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ​ស្តុក​អ៉ិច​ឆេ​ង (Tokyo Stock Exchange) ។
ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ ១៩០២ មក យើង​បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ និង​មាន​សុវត្ថិភាព​សម្រាប់​គ្រប់​គ្នា ។ ក្រុមហ៊ុន​បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មក​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ច្នៃប្រឌិត​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក ។ តម្លៃ​ស្នូល «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ និង​យើង​ច្នៃប្រឌិត​ថ្មី​» បាន​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន ។ ក្នុង​នាម​ជា​ដៃគូ​របស់​លោក​អ្នក ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ នឹង​នៅ​គាំទ្រ​ដល់​សុខមាលភាព​របស់​លោក​អ្នក និង​ក្រុម​គ្រួសារ​ជា​និច្ច​ ។
*​ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អ៉ីង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៤៥.០៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៩.៧១ ពាន់​លាន​ដុល្លារ ។ (​គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២៤) ៕ អត្ថបទសហការ