ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធី​បើក​សម្ពោធ​ផ្សារ​ទំនើប Chengxinlong ភ្នំពេញ​ និង​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​! ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំនួន​៤​សម្រាប់​អតិថិជន​!

1 ខែ មុន

រាជធានីភ្នំពេញ ​៖ ពិធី​សម្ពោធ​ផ្សារ​ទំនើប Chengxinlong ភ្នំពេញ និង​ពិធី​ផ្លាស់​ប្តូរ​ទីតាំង​មជ្ឈមណ្ឌល​បោះ​ដុំ និង​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ ​នៅ​កម្ពុជា​ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា…

រាជធានីភ្នំពេញ ​៖ ពិធី​សម្ពោធ​ផ្សារ​ទំនើប Chengxinlong ភ្នំពេញ និង​ពិធី​ផ្លាស់​ប្តូរ​ទីតាំង​មជ្ឈមណ្ឌល​បោះ​ដុំ និង​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ ​នៅ​កម្ពុជា​ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ​នៅ​គេហដ្ឋាន​លេខ​១០១៩ ផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តំណាង ភ្ញៀវ សំខាន់ ៗ ដែល​បាន ចូល រួម ក្នុង ពិធី នេះ​មាន​ដូច​ជា លោក ជិន ប៊ុ​ន​ធឿ​ន លេខា​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន និង នាយក​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​បច្ចេកវិទ្យា Zhongdaogu(​វូ​ហាន​)​ខូ​អិ​ល​ធី​ឌី  ​ដែល​មាន​លោក Huang Zhiming ជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​ដុត​នំ​ចិន​,  ​លោកស្រី Lu Hong ប្រធាន​ក្រុមហ៊ុន sabava , ប្រធាន​គ្រប់គ្រង ទូទៅ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាហារ Jun Huan ខូ​អិ​ល​ធី​ឌី , លោក Wen Jie ប្រធាន​គណៈកម្មាធិការ​និង​ជានា​យក​ទីផ្សារ​នៃ​សមាគម​អាហារ​ចិន  ​និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​《China Candy》《Snack Express》 ​អ្នកគ្រប់គ្រង​ពិព័រណ៍​អាហារ​“All Food”  , លោក Li Jun អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជំនាញ​អាហារ​សម្រន់​នៃ​សមាគម​អាហារ​ចិន​, លោក Wang Xin ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​ក្រុមហ៊ុន Eastroc Beverage , លោក He Xiansheng ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម អន្តរជាតិ​Chengxinlong​ខូ​អិ​ល​ធី​ឌី និង​លោកស្រី Zhu Zhu ប្រធាន ចាត់ការ ទូទៅ​ក្រុមហ៊ុន រួម​ទាំង​លោក Xiao Niankun អគ្គនាយករង​ក្រុមហ៊ុន​ផង​ដែរ​។

នៅ​ក្នុង​រាត្រី​នៃ​ពិធី​បើក​សម្ពោធ ផ្សារ​ទំនើប​Chengxinlong ភ្នំពេញ​នោះ​ដែរ ក៏​មាន​រៀបចំ​កម្មវិធី​សម្តែង​វប្បធម៌​ដ៏​អស្ចារ្យ និង​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​ដើម្បី​ថ្លែងអំណរគុណ​ជា​ពិសេស ព្រមទាំង​រៀបចំ​ពិធី​ផ្តល់​សិទ្ធិ​ម៉ាក​ផលិតផល​ជា​ផ្លូវការ និង​ពិធី​ចុះហត្ថលេខា​អំពី​ម៉ាក​ផលិតផល​ក្រុមហ៊ុន​ជាមួយ​និង​ម៉ាក​ល្បី​ៗ​ជា​ច្រើន​មាន​ដូច​ជា Eastroc BeverageCuiShengSheng LiuLiuMei Yangzhanggui Xinmaichao និង​ChaoLiuShu​។ ក្នុង នោះ ទំហំ ទឹកប្រាក់​នៃ​កិច្ច សហប្រតិបត្តិការ ដែល បាន ចុះ ហត្ថលេខា សរុប​នេះ​មាន​តម្លៃ​ជាង​១០​លាន ដុល្លារ អា​មេ​រិ​ក​។

លោក Wang​ដែល​ជា​អ្នកគ្រប់គ្រង​ហាង Chengxinlong ភ្នំពេញ​និង​ជា​តំណាង​អោយ Chengxinlong បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ​ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​បើក​នេះ បើ​ទោះបីជា​មាន​ការងារ​មមាញឹក​យ៉ាងណា​ក៏​ដោយ​។
 
ហាង Chengxinlong ភ្នំពេញ​បើក​ដំណើរការ​ជាមួយ​ទំនិញ​ជាង​មួយ​ម៉ឺន​មុខ តម្លៃសមរម្យ និង​ងាយស្រួល​ទិញផ្សារ​ទំនើប Chengxinlong ភ្នំពេញ មាន​ទុន​វិនិយោគ ១៥​លាន​ដុល្លារ​អា​មេ​រិ​ក គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ជា​២​ម៉ឺន​ម៉ែត្រការ៉េ និង​មាន​ផលិតផល​ជាង​១៣៥០០​ប្រភេទ ទីតាំង​ទំនិញ SKU រួម​មាន​បារី និង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល អាហារ​សម្រន់ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មាន​ទាំង​ផលិតផល​ជប៉ុន កូរ៉េ ថៃ និង​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ផង​ដែរ​។
 
ចំណែក​បរិយាកាស​ក្នុង​ផ្សារ​ទំនើប​វិញ​គឺ​មាន​ផាសុកភាព តម្លៃ​ទំនិញ​សមរម្យ ការ​ទិញ​ទំនិញ​មាន​ភាព​ងាយស្រួល​ដោយ​សេរី ដោយ​វា​នឹង​បង្កើត​បានជា​បទ​ពិសោធន៍​ទិញ​ទំនិញ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់ និង​បំពេញតម្រូវការ​ទិញ​ទំនិញ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់ និង​ក្នុង​ហាង​តែ​មួយ​។

Chengxinlong មិន​ត្រឹមតែ​ជា​ឃ្លាំង​ផ្គត់ផ្គង់​លក់ដុំ​និង​លក់រាយ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បង្កើត​ជា​បណ្តាញ​ផ្គត់ផ្គង់​និង​ទីផ្សារ​លក់ ដែល​បាន​ជ្រើសរើស​យ៉ាង​ហ្មត់ចត់​សម្រាប់​អ្នក​ចែកចាយ​និង​ផ្គត់ផ្គង់​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថែម​ទៀត​ផង​។
 
ផ្សារ​ទំនើប Chengxinlong ភ្នំពេញ បើក​ដំណើរការ​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស សូម​ណែនាំ​ការ​បញ្ចុះតម្លៃ​ដ៏​ធំ​ចំនួន​៤!

ក្នុង​ពិធី​បើក​សម្ពោធ ផ្សារ​ទំនើប Chengxinlong ភ្នំពេញ មាន​សកម្មភាព​បញ្ចុះតម្លៃ​ពិសេស​ៗ​ជា​ច្រើន ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ទំនិញ​ដែល​មាន​ក្នុង​ហាង កាដូ​ស្វាគមន៍ កាដូ​ពិសេស​ផ្តល់​ឥត​ឈប់​ឈរ​ការ​បញ្ចុះតម្លៃ​លើ​ការ​ទិញ​ទំនិញ តម្លៃ​ទាប​ដែល​នឹក​ស្មាន​មិន​ដល់​ជា​បន្តបន្ទាប់ ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​។

១ ការ​បញ្ចុះតម្លៃ​លើ​ការ​ទិញ​ទំនិញ
អំឡុង​ពេល​បើក​លក់​ចាប់ពី​ថ្ងៃ​ទី ២៧ ខែកក្កដា​ដល់​ថ្ងៃ​ទី ៣១ ខែកក្កដា
បញ្ចុះតម្លៃ ៥$ នៅ​ពេល​លោក​អ្នក​ចំណាយ​ចាប់ពី ១០០$​ដល់​១៩៩$
បញ្ចុះតម្លៃ ១០$ នៅ​ពេល​លោក​អ្នក​ចំណាយ​ចាប់ពី ២០០$​ដល់​២៩៩$
បញ្ចុះតម្លៃ $១៥ នៅ​ពេល​អ្នក​ចំណាយ​ចាប់ពី ៣០០$​ដល់​៣៩៩$​ជាដើម
ហើយ​ក៏​មានការ​បញ្ចុះតម្លៃ​លើ​ប្រភេទ​ទំនិញ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ហាង​ផង​ដែរ
 
២ ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​ការ​ចូល​ជា​សមាជិក
ការ​បញ្ចូល​ទឹកប្រាក់​ជា​សមាជិក Chengxinlong
អាច​សន្សំ​លុយ​ហើយ​មិន​បារម្ភ​ខ្លាច​ច្រើន
រាល់ពេល​បញ្ចូល​២០០$​នឹង​ទទួល​បាន​១០$​បន្ថែម
រាល់ពេល​បញ្ចូល​៥០០$​នឹង​ទទួល​បាន​៣៥$​បន្ថែម
រាល់ពេល​បញ្ចូល​១០០០$​នឹង​ទទួល​បាន​១០០$​បន្ថែម
រាល់ពេល​បញ្ចូល​៥០០០$​នឹង​ទទួល​បាន​៦០០$​បន្ថែម
រាល់ពេល​បញ្ចូល​១០០០០$​នឹង​ទទួល​បាន​១៥០០$​បន្ថែម
 
៣ ការ​ចាប់ឆ្នោត​ផ្សងសំណាង
អំឡុង​ពេល​បើក​ដំណើរការ​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ៣១ ខែកក្កដា ប្រសិនបើ​លោក​អ្នក​ចំណាយ​អស់​៥០$ នោះ​លោក​អ្នក​នឹង​អាច​ចូលរួម​ចាប់ឆ្នោត​បាន​១​ដង ចំណាយ​អស់​១០០$ អ្នក​នឹង​អាច​ចូលរួម​ចាប់ឆ្នោត​២​ដង ទិញ​កាន់តែ​ច្រើន ឱកាស​ចាប់ឆ្នោត​ទទួល​បាន​កាន់តែ​ច្រើន ដោយ​នឹង​ជ្រើសរើស​ធ្វើការ​ចាប់ឆ្នោត​ចំនួន​១០០​នាក់​ជា​រៀងរាល់ថ្ងៃ​ដែរចាប់ឆ្នោត​រហូត​ដល់​អស់​សន្លឹក​ឆ្នោត ដោយ​អ្នក​ឈ្នះ​សរុប​មាន​ចំនួន​៨០​នាក់ ។

៤ ពិធីបុណ្យ​នំ​ព្រះ​ខែ
ក្នុង​នាម​ជា​ភ្នាក់ងារ​លក់​នំ​ព្រះ​ខែ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​Chengxinlong មានបទពិសោធន៍ និង​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ធនធាន​ដ៏​សំបូរ​បែប វា​គឺជា​ភ្នាក់ងារ​របស់​ម៉ាក​នំ​សែន​ព្រះ​ខែ​ដ៏​ល្បី​ៗ​ជា​ច្រើន​របស់​ប្រទេស​ចិន​មាន ដូច​ជា Su Yue, Guang Yue, នំ​ព្រះ​ខែ​ព្រិល និង​នំ​ព្រះ​ខែ​ជា​ប្រអប់​អំណោយ មាន​ច្រើន​ប្រភេទ អាច​រកបាន​តាម​តម្រូវការ​បាន​។
 
ក្នុង​ឱកាស​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ខាង​នេះ នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា Chengxinlong ក៏​បាន​ណែនាំ​ចំពោះ​កញ្ចប់​បញ្ចុះតម្លៃ​យ៉ាងច្រើន និង​ផ្តល់​រង្វាន់​ដ៏​សម្បូរ​បែប​! យើង​សូម​អញ្ជើញលោក​អ្នកជា​អ្នកលក់​ផ្ទាល់ និង អ្នក​ចែកចាយ​អាច​មក​សហការ​ទំនាក់ទំនង​ជាមួយ​យើងខ្ញុំ បាន​គ្រប់ពេលវេលា​។

ក្រុមហ៊ុន​Chengxinlong Trading បាន​បើកហាង​ចំនួន​៧​ក្នុង​រយៈពេល​៥ឆ្នាំ បង្កើត​ទម្រង់​ឃ្លាំង​លក់ដុំ និង​លក់រាយ​ថ្មី​នៅ​កម្ពុជា ក្រុមហ៊ុន​Chengxinlong Trading ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៩ វា​ជា​ផ្សារ​ទំនើប​ប្រភេទ​ឃ្លាំង​ទំនើប​ដំបូង​គេ​ដែល​រួម​បញ្ចូល​ឃ្លាំង​ស្តុក ការ​ដឹក​ជញ្ជូន ផ្សារ​ទំនើប​លក់ដុំ​និង​រាយ​។ វា​ជា​ភ្នាក់ងារ​របស់​ម៉ាក​ល្បី​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង កម្ពុជា វៀតណាម ប្រទេស​ថៃ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ម្ហូបអាហារ ភេសជ្ជៈ គ្រឿង​ស្រវឹង និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ល​។

Chengxinlong Trading មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា មាន​សាខា​នៅ​ក្រុង​បា​វិត ប៉ោយ​ប៉ែ​ត ជ្រៃ​ធំ ខេត្តសៀមរាប​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប ទីតាំង​សាខា​នៅ​ខេត្ត​ត្បូងឃ្មុំ​ក៏​កំពុង​តែ​រៀបចំ​តម្លើង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​សរុប ប្រមាណ​៣​ម៉ឺន​ម៉ែត្រការ៉េ​ឯណោះ​។
១ ឃ្លាំង​ធំ​នៅ​ទីក្រុង​ភ្នំពេញ
២ ឃ្លាំង​ផ្សារ​ទំនើប​នៅ​ក្រុង​បា​វិត
៣ ឃ្លាំង​ផ្សារ​ទំនើប​នៅ​ជ្រៃ​ធំ
៤ ឃ្លាំង​ផ្សារ​ទំនើប​នៅ​ប៉ោយ​ប៉ែ​ត
៥ សាខា​ក្រុមហ៊ុន​នៅ​ខេត្តសៀមរាប
៦ ហាង​ថ្មី​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប​នឹង​បើក​នៅ​ពេល​ឆាប់​ៗ​នេះ ។

Chengxinlong Trading ពឹងផ្អែក​លើ​ប្រព័ន្ធ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដ៏​រឹង​មាំ​នៃ​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ចិន ជាមួយនឹង​ក្រុម​គ្រប់គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ​និង​ក្រុម​ដឹក​ជញ្ជូន​ជំនាញ​របស់​ផ្សារ​ទំនើប​ក្នុងស្រុក​បាន​ចាក់​ឫស​ក្នុង​ប្រទេស​កម្ពុជា​និង​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់​។ វា​មិន​ត្រឹមតែ​ជា​ការ​បង្កើត​គំរូ​អាជីវកម្ម​ថ្មី​ជា​រូបមន្ត “​ឃ្លាំង + លក់ដុំ + លក់រាយ​” សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​កំណត់​ស្តង់ដារ​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ​ ។

បច្ចុប្បន្ន Chengxinlong Trading មាន​ក្រុមការងារ​ជំនាញ​ដែល​មាន​បុគ្គលិក​ជនជាតិ​ចិន​ផង និង​ពលរដ្ឋ​កម្ពុជា​ផង​សរុប​ចំនួន​៣០០​នាក់​។​ក្នុង​នោះ ក្រុម​ចែកចាយ​ត្រូវ​បាន​បែងចែក​ជា​ក្រុម​រហ័ស ក្រុម​កាន់តែ​រហ័ស និង​ក្រុម​បន្ទាន់​ខ្លាំង ជាដើម​ដើម្បី​ធានា​ថា​តំណ​ភ្ជាប់​ទាំងអស់​គឺ​ត្រូវ​មាន​ល្បឿន​លឿន ត្រឹមត្រូវ មាន​ជំនាញ​និង​ប្រសិទ្ធភាព​ខ្ពស់​ ។

ចំពោះ​ការ​គ្រប់គ្រង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ គឺ​យកចិត្តទុកដាក់​ទៅ​លើ​គុណភាព​និង​ប្រសិទ្ធភាព លេច​ចេញ​ជា​បណ្តើរ​ៗ ជា​ឈ្មួញ​ផ្គត់ផ្គង់​អាហារ​ភេសជ្ជៈ​និង​ទំនិញ​ចិន​ធំ​ជាងគេ​នៅ​កម្ពុជា និង​បង្កើត​បានជា​ម៉ាក​យីហោ​ទំនិញ​ខ្នាត​ធំ​លក់ដាច់​ខ្លាំង​ដំបូង​គេ​បង្អស់​ដែល​បណ្តាក់ទុន​ដោយ​ន​ប្រទេស​ចិន​ដោយ​មាន​ចំណូល​ប្រចាំឆ្នាំ​លើស​ពី ២០​លាន​ដុល្លារ​អា​មេ​រិ​ក​។

Chengxinlong Trading តែងតែ​ជឿ​ថា​ដំណើរការ​ចែកចាយ​តាម​ស្តង់ដារ​គឺជា​គន្លឹះ​សម្រាប់​ធានា​ល្បឿន​ចែកចាយ និង​គុណភាព​សេវាកម្ម​។​ចាប់ពី​ដំណើរការ​បញ្ជា​ទិញ​រហូត​ដល់​ការ​បែងចែក​នៅ​ក្នុង​ឃ្លាំង  ​រហូត​ដល់​ការ​ដឹក​ជញ្ជូន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​គ្រប់​ដំណាក់កាល​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង ដោយ​អនុវត្ត​ការ​ត្រួតពិនិត្យ និង​ការ​បញ្ជាក់​ផ្ទួន​គ្នា​ពីរ​ដង​ហើយ​ដឹក​ជញ្ជូន​ទៅ​គ្រប់​ទិស​ទី​តែ​ម្តង​។

Chengxinlong Trading តែងតែ​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​សេវាកម្ម​ជា​សំខាន់ ហើយ​ទទួល​បាន​នូវ​ទំនុកចិត្ត​យ៉ាង​ទូលំទូលាយ​។ សព្វ​ថ្ងៃនេះ​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ទាំង​អន​ឡាញ និង​ក្នុង​ហាង រួម​មាន​ផ្សារ​ទំនើប​អ៊ី​អន ផ្សារ​ទំនើប​ម៉ា​ក្រូ ផ្សារ​ទំនើប​ឡាក់​គី ផ្សារ​ទំនើប​ព្រី​ន​ស៍​និង​ផ្សារ​ទំនើប​ចិន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​បាន​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ល្បី​ៗ​ដូច​ជា ZTO  E-GetS  tinhtinh Shop  ​និង WOWNOW​។​ល​។

នា​ពេល​អនាគត Chengxinlong Trading នឹង​បន្ត​ពង្រីក​ទីផ្សារ ប្រែ​ក្លាយជា​អ្នក​នាំមុខ​គេ​នៃ​ឧស្សាហកម្ម​នេះ​និង​ចាប់​ដៃគូ​សហការ​ជាមួយ​អ្នក​ដែល​មាន​ឧត្តមគតិ​ខ្ពស់​ដើម្បី​បង្កើត​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​យុគសម័យ​ជាមួយ​គ្នា​។

ស្វាគមន៍​សម្រាប់​ការ​ប្រឹក្សា និង​សហការលេខ​ទំនាក់ទំនង​៖ ០៩៧ ៦៥ ៨៨ ៧៧៧/ ០៩៧ ៦៥ ៧៧ ៨៨៨
អា​ស័​យ​ដ្ឋា​ន​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​៖ ផ្ទះ​លេខ ១០១៩ ផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
ទីតាំង Google map ៖ https://maps.app.goo.gl/ZnsGZHcmPoxzc2m87?g_st=ic
កាលបរិច្ឆេទពិធីជប់លៀងអាហារពេលល្ងាច៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១៨:០០