ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ ប្រារព្ធ​ពិធី​ខួប​លើក​ទី​៩ ដ៏​អស្ចារ្យ ដែល​ជា​ភាព​រីក​ចម្រើន ជោគជ័យ និង​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​ក្លាយជា​ធនាគារ​ ដែល​ជឿ​ទុកចិត្ត និង​ឈានមុខ​គេ​នៅ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ, ១៨ កក្កដា ២០២៤ ៖ ធនាគារ ព្រី​ន​ស៍ ដែល​ជា​ធនាគារ​កម្ពុជា ថ្មី​ៗ​នេះ​បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៩ ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ, ១៨ កក្កដា ២០២៤ ៖ ធនាគារ ព្រី​ន​ស៍ ដែល​ជា​ធនាគារ​កម្ពុជា ថ្មី​ៗ​នេះ​បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៩ ​របស់​ខ្លួន ក្រោម​រូបភាព​ជា​អ្នកជំនាញ​ ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស​ ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ​តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ​ក្នុង​ការ​កសាង​ប្រទេស​ជិត​មួយ​ទស​វត្ស​មកនេះ ​។

ចាប់តាំងពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​នៅ​ឆ្នាំ​២០១៨ ​ជា​ធនាគារពាណិជ្ជ​ពេញលេញ​មួយ គោលបំណង​របស់​ធនាគារ ព្រី​ន​ស៍ គឺ​ផ្តល់​នូវ​ឧត្តមភាព​ធនាគារ ដែល​រួម​បញ្ចូល​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា និង​ផ្តោត​សំខាន់​លើ​ការ​ពេញចិត្ត​របស់​អតិថិជន ​ជាមួយ​ដំណោះស្រាយ​ធនាគារ ​ប្រកបដោយ​គុណ​តម្លៃ និង​ទំនុកចិត្ត​ ។

បុគ្គលិករួសរាយរាក់ទាក់ និងទទួលបានការបណ្តុះបណ្តាល យ៉ាងល្អរបស់យើងនៅទីនេះ ។ យើងរីករាយក្នុងផ្ដល់ដំណោះស្រាយ ផ្នែកតម្រូវការហិរញ្ញវត្ថុជូនអ្នក!

ក្នុង​ព្រឹត្តិការណ៍​ខួប​លើក​ទី​៩​នេះ ធនាគារ ព្រី​ន​ស៍ មិន​ត្រឹមតែ​សម្រេច​បាន​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ក្នុង​ការ​លេច​ចេញ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​។ បន្ទាប់​ពី​បើក​ដំណើរការ​រយៈពេល​៩​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ ព្រី​ន​ស៍ បាន​កសាង​ទំនុកចិត្ត និង​ភាពរឹងមាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​ទ្រព្យសកម្ម​សរុប​ប្រហែល ១,៤០០ លាន​ដុល្លារ​ ។ អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន ​របស់​ធនាគារ​ស្មើនឹង ២៧%​ក្នុង​ឆ្នាំ​២០២៣ លើស​ច្រើន​ពី​កម្រិត​កំណត់ ដែល​អាច​ឈរជើង​លើ​ទីតាំង​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន ​នា​ពេល​អនាគត ​។

ជាមួយនឹង​កំណើន​អតិថិជន​ប្រមាណ​ជា ១០០,០០០ នាក់ ធនាគារ ព្រី​ន​ស៍ បាន​ក្លាយ​ខ្លួន​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​មួយ ជាមួយ​ប្រាក់​បញ្ញើ​ដល់​ទៅ ១០០០ លាន​ដុល្លារ និង​ការ​ផ្តល់​ឥណទាន​ជិត ៨០០ លាន​ដុល្លារ​ ។ លើស​ពី​នេះ យើង​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ប្រើប្រាស់ ប្រាក់​រៀល និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) ក្នុង​គំនិត​ផ្តួចផ្តើម​ និង​គម្រោង​ផ្សេង​ៗ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​កម្ពុជា លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ការ​កសាង​ប្រទេស​ជាតិ ដើម្បី​ផលប្រយោជន៍​រួម ​។ ធនាគារ​ក៏​កំពុង​ចូលរួម​យ៉ាង​សកម្ម​ នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នៃ​ទំនួល​ខុស​ត្រូវ​សង្គម​សាជីវកម្ម (CSR) ជា​ពិសេស​ផ្តល់​ការ​គាំទ្រ​សម្រាប់​កម្មវិធី​កីឡា​ និង​ការ​អប់រំ ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​មនុស្ស​ជំនាន់​ក្រោយ ​។

ក្នុង​ការ​ដំណើរការ​របស់​ធនាគារ ព្រី​ន​ស៍ យើង​បាន​បន្ត​សម្រេច​បាន​នូវ​កំណើន​យ៉ាងច្រើន ​នៅ​ក្នុង​ទ្រព្យសកម្ម ពង្រីក​មូលដ្ឋាន​អតិថិជន និង​បង្កើន​វត្តមាន​ ទាំង​រូប​វ័​ន្ត​និង​ឌី​ជី​ថ​ល ​។ ធនាគារ​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ដោយ​រួម​បញ្ចូល​នូវ​ផលិតផល​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន​ដូច​ជា ផលិតផល​ឥណទាន​ផ្សេង​ៗ (​ឥណទាន​បុគ្គល ឥណទាន​រថយន្ត និង​ឥណទាន​គេហដ្ឋាន​) និង​កម្មវិធី​ធនាគារ​ចល័ត​ដ៏​ទំនើប (​កម្មវិធី PRINCE Mobile, PRINCE MobileBiz, PRINCE Merchant) ដែល​បំពេញតម្រូវការ​ធនាគារ​ឌី​ជី​ថ​ល ​របស់​អតិថិជន ​។ កម្មវិធី​ទាំងនេះ​ត្រូវ​បាន​រចនា​ឡើង ​ជាមួយនឹង​មុខងារ​ទំនើប​ៗ ដើម្បី​ធានា​ថា វា​ងាយស្រួល​ប្រើប្រាស់ ដំណើរការ​រលូន និង​មាន​សុវត្ថិភាព​ ។

ធនាគារ ព្រី​ន​ស៍ ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដោយ​ផ្តោត​លើ​ការ​ពង្រីក​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ​។ ការ​យល់​ដឹង​អំពី​បញ្ហា​ប្រឈម​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​ជួប​ប្រទះ គឺ​បញ្ហា​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​មាន​កម្រិត ហើយ​ដំណោះស្រាយ​ ដែល​ធនាគារ​ផ្តល់​ជូន​ពួក​គេ ​មាន​ដូច​ជា ឥណទាន​អាជីវកម្ម​ជាមួយនឹង​លក្ខខណ្ឌ​អំណោយផល ការ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ និង​របៀប​ចូល​ក្នុង​ទីផ្សារ ដើម្បី​ជួយ​ដល់​ការ​ពង្រីក​អានុភាព​អាជីវកម្ម និង​ជំរុញ​ឱ្យ​មាន​វិបុលភាព​សេដ្ឋកិច្ច​ក្នុង​សហគមន៍ ​។

ពានរង្វាន់អន្តរជាតិដែលយើងទទួលបាន

ជាង​នេះ​ទៅ​ទៀត ធនាគារ ព្រី​ន​ស៍ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ចំនួន​ពីរ​គឺ RIA Money Transfer និង MoneyGram ។ ធនាគារ​ក៏​បាន​ពង្រីក​បណ្តាញ​ទូទាត់ តាម​រយៈ​ការ​ចាយវាយ​ តាម​ប័ណ្ណ​ឥណ​ពន្ធ​/​ឥណទាន​ម៉ា​ស្ទ័​រកា​ត វី​សា និង ​UnionPay ផង​ដែរ​ ។ ម្យ៉ាងទៀត នា​ពេល​ថ្មី​ៗ​នេះ ធនាគារ ព្រី​ន​ស៍ បាន​ក្លាយជា​ធនាគារ​ដំបូង និង​តែ​មួយ​គត់​ ដែល​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​ នូវ​អត្ថប្រយោជន៍​ដែល​លើស​ពី​ផលិតផល​សន្សំ​ធម្មតា រួម​មាន​គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ គណនី​សន្សំ​ឆ្លាត គណនី​ទ្វេ​ទ្រព្យ និង​គណនី​អាជីវករ​ឆ្លាត ទាំងនេះ​សុទ្ធតែ​រួម​បញ្ចូល​កញ្ចប់​ធានា​រ៉ាប់រង និង​ការ​ការពារ​សុខុមាលភាព ​សម្រាប់​អតិថិជន​របស់​យើង​ ។

ជាមួយនឹង​សាខា​ទាំង​៣៦ ទីតាំង ATM ចំនួន​៨៤ និង​សាល​ធនាគារ​អាទិភាព​ចំនួន​៤ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ ព្រី​ន​ស៍ ត្រូវ​បាន​ទទួលស្គាល់ ​តាម​រយៈ​ពានរង្វាន់​ពី​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ក្នុង​ឆ្នាំ​២០២៣ ដូច​ជា International Banker, Asiamoney, International Finance Magazine ជាដើម ដោយ​បង្ហាញ ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ ចំពោះ​ឧត្តមភាព​ក្នុង​វិស័យ​ធនាគារ និង​បន្ត​បម្រើ​អតិថិជន​ ជាមួយនឹង​ផលិតផល​និង​សេវាកម្ម ដែល​មាន​លក្ខណៈ​សាមញ្ញ ងាយស្រួល និង​សុវត្ថិភាព ដូច​បាន​ចែង​នៅ​ក្នុង​ពាក្យស្លោក​ របស់​ធនាគារ ព្រី​ន​ស៍ “​យើង​ប្រឹងប្រែង​ដើម្បី​អ្នក​” ​។

ធនាគារ ព្រីនស៍ បានរចនាកម្មវិធីទូរសព្ទធនាគារចល័ត មានដូចជា PRINCE Mobile, PRINCE MobileBiz និង PRINCE Merchant App

ក្នុង​ឱកាស​គម្រប់​ខួប ​៩ ​ឆ្នាំ លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះសរ ​ចំពោះ​អតិថិជន ដៃគូ​អាជីវកម្ម និយតករ និង​អ្នក​ពាក់ព័ន្ធ​ចំពោះ​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​មក​លើ​ធនាគារ ព្រី​ន​ស៍ ​។ បន្ថែម​ពី​នេះ លោក​បាន​ឆ្លៀតឱកាស​បង្ហាញ​ការ​កោតសរសើរ ​ចំពោះ​និយោជិត​របស់​ធនាគារ តាំងពី​ជួរ​មុខ​រហូត​ដល់​ថ្នាក់ដឹកនាំ ដោយ​ទទួលស្គាល់​ថា ធនាគារ ព្រី​ន​ស៍ នឹង​មិន​អាច​ក្លាយ​ខ្លួន​ ដូច​ថ្ងៃនេះ​បាន​ឡើយ បើ​គ្មាន​ការ​តាំងចិត្ត ការ​ខិតខំ​សម្រេច​ជោគជ័យ និង​ជំនះ​រាល់​ឧបសគ្គ​របស់​យើង​ទាំងអស់​គ្នា ​។

លោក​ក៏​បាន​សម្តែង​នូវ​មោទកភាព​ ដែល​ទទួល​បានការ​ចូលរួម​ពី​សហសេវិក​ដ៏​អស្ចារ្យ និង​ថ្លែងអំណរគុណ​ដល់​ ដៃគូ​អាជីវកម្ម​និង​អតិថិជន​ដ៏​មាន​តម្លៃ​ សម្រាប់​ការ​ជឿ​ទុកចិត្ត និង​បន្ត​គាំទ្រ​ធនាគារ ព្រី​ន​ស៍ ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ​។ សំខាន់​ជាង​នេះ គឺ​លោក​ពិតជា​ត្រេ​ត​អរ និង​ស្ងើចសរសើរ​ ជា​ពន់ពេក​ចំពោះ​ការ​ណែនាំ និង​ការ​គាំទ្រ​ដែល​មិន​អាច​កាត់ថ្លៃ​ ពី​សំណាក់​និយតករ ​។ លោក​ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ បន្ថែម​ទៀត ដើម្បី​នាំ​យក​សេវា​ហិរញ្ញវត្ថុ​ដែល​មានគុណ​តម្លៃ និង​គុណភាព​ខ្ពស់​នៅ​កម្ពុជា ​។

ការ​ប្រារព្ធ​ខួប​លើក​ទី​៩ គឺជា​ពេលវេលា​នៃ​ការ​ឆ្លុះ​បញ្ចាំង និង​ការ​ទន្ទឹងរង់ចាំ​នៃ​ភាគី​ពាក់ព័ន្ធ​របស់​ធនាគារ រួម​ទាំង​និយោជិត អតិថិជន និង​ដៃគូ​អាជីវកម្ម ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដែល​សម្រេច​បាន និង​ឆ្ពោះទៅ​អនាគត ​ប្រកបដោយ​សុទិដ្ឋិនិយម ​។ ដល់​ពេល​ដែល​ត្រូវ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ជំពូក​បន្ទាប់ ធនាគារ ព្រី​ន​ស៍ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត ​ចំពោះ​បេសកកម្ម​របស់​ខ្លួន ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធនាគារ​កម្ពុជា ដែល​បម្រើប្រជាជន​កម្ពុជា​ ជាមួយនឹង​សេវាកម្ម​ធនាគារ​ដ៏​ពិសេស និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងនាយកគ្រប់គ្រង នៃធនាគារ ព្រីនស៍ ម.ក

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ ឬ​ពិគ្រោះ​យោបល់​លើ​សេវា​ហិរញ្ញវត្ថុ​របស់ ធនាគារ ព្រី​ន​ស៍ សូម​ទំនាក់ទំនង​មក​កាន់​លេខ 1800 20 8888 (​ឥត​គិតថ្លៃ​) ​។ បុគ្គលិក​ផ្នែក​បម្រើសេវា​អតិថិជន​ ដែល​រួសរាយ​រាក់ទាក់ និង​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាង​ល្អ​របស់​យើង ​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ជួយ​អ្នក ​៕ អត្ថបទសហការ