ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្មី​ៗ​នេះ​គេ​និយាយ​ត​ៗ​គ្នា ! អី​គេ​ដប​អាថ៌​កំបាំង​ពី Oishi Splash Fest 2024​ ?

6 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ មិន​សរសើរ​មិន​បាន​មែន ​! រាសី​ឡើង សំណាង​មក​ដល់ មក​លេង​ខន​សឺត Oishi Splash Fest…

រាជធានី​ភ្នំពេញ​ ៖ មិន​សរសើរ​មិន​បាន​មែន ​! រាសី​ឡើង សំណាង​មក​ដល់ មក​លេង​ខន​សឺត Oishi Splash Fest ជាមួយ​មិត្តភក្តិ ចូលរួម​បំពេញបេសកកម្ម​បំបែក​អាថ៌​កំបាំង​ក្រោម​គម្រប​ដប អូ​អ៉ិឈិ ទទួល​បាន​មហា​សំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ជប៉ុន​ សម្រាប់​មនុស្ស​ពីរ​នាក់ និង​លុយ​សុទ្ធ​ដប់​លាន​រៀល (១០​ លាន​រៀល​) ម៉ូតូ​ហុងដា Beat 2024 និង​រង្វាន់​លុយ​សុទ្ធ​រាប់​លាន​រៀល​ជា​ច្រើន​រង្វាន់ ​។

អូ​អ៉ិឈិ បាន​បង្កើត​នូវ​កម្មវិធី​សប្បាយ​ៗ​យ៉ាង​សម្បូរ​បែប​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​ធំ​បែប​យុវវ័យ​ដំបូង​គេ “Oishi Splash Fest 2024” ក្នុង​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​ ១៣ កក្កដា ២០២៤ ។ ជា​ពិសេស​គឺ​បេសកកម្ម “​ស្វែងរក​ដប​អាថ៌​កំបាំង អូ​អ៉ិឈិ​” ដែល​ជា​បេសកកម្ម​ថ្មី​ប្លែក បង្កើត​ភាព​សប្បាយ​រីករាយ និង​ជា​ពិសេស​អម​ដោយ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ក្រោម​គម្រប​ដប និង​ក្រវិល​កំប៉ុង ​អូ​អ៉ិឈិ ​។

លើស​ពី​ការ​ទទួល​បាន​រង្វាន់​ធំ​ៗ​ជា​ច្រើន ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ បាន​នាំ​យក​នូវ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ដែល​អ្នកចូលរួម​ទទួល​បាន ​នូវ​បទ​ពិសោធន៍​ដ៏​ថ្មី​សន្លាង អម​ជាមួយនឹង​ការ​រាំ​តាម​ចង្វាក់​តន្ត្រី​ដ៏​កន្ត្រាក់​អារម្មណ៍ ​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បី​ៗ DJ ស្រស់​សោភា អម​ជាមួយ​ទឹក​រលក និង​ខ្យល់​ធ្លាក់​ល្ហៀ​ក​ៗ​នៅ​ឋានសួគ៌​រលក​នៃ​សួន​ទឹក​ហ្គា​ដិ​ន​ស៊ី​ធី​ផង​ដែរ​ ។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​កើតឡើង​បាន​ដោយសារ​តែ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នក​ប្រើប្រាស់​តែ​បៃតង​អូ​អ៉ិឈិ ដែល​ជា​ផលិតផល​តែ​បៃតង​មានគុណ​ភាព​ខ្ពស់ មានការ​ទទួលស្គាល់​គុណភាព​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជាមួយនឹង​រូបមន្ត​ពិសេស ​ដែល​ធ្វើ​ឱ្យ​គ្រប់​ដប​របស់​តែ​បៃតង ​អូ​អ៉ិ​ឈិ​ មាន​ក្លិនក្រអូប​ប្រហើរ រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ពិសេស​ផ្តល់​នូវ​អាហារូបត្ថម្ភ​ល្អ​ សម្រាប់​សុខភាព ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បាន ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ ជាង​ ២០​ ឆ្នាំ​មក​ហើយ ​។

តែ​បៃតង​អូ​អ៉ិ​ឈិ​នឹង​បន្ត​ស្វែងរក​អ្វី​ដែល​ថ្មី​ប្លែក និង​ពិសេស​ជូន​ដល់​អតិថិជន​របស់​យើង​បន្ត​ទៀត ​។ ស្រស់ស្រាយ​បំផុត សុខភាព​ល្អ ត្រូវ​តែ​អូ​អ៉ិឈិ​ ! ៕ អត្ថបទសហការ