ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង្ហាញ​ពី​ទឹកចិត្ត​សប្បុរស ជួយ​គ្រប់​វិស័យស្ទើរតែគ្មាន​ចន្លោះ ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច និង​សង្គមជាតិ

9 ខែ មុន

រាជធានីភ្នំពេញ ​៖ ក្នុងអំឡុងពេល​ដែលក្រសួង​មុខងារសាធារណៈ កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​នៅ​បឋម​សិក្សា លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ…

រាជធានីភ្នំពេញ ​៖ ក្នុងអំឡុងពេល​ដែលក្រសួង​មុខងារសាធារណៈ កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​នៅ​បឋម​សិក្សា លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ស ឆ្លៀត​ក្នុង​ឱកាស​នេះ​បាន​ធ្វើការ​ឧបត្ថម្ភ ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ​សរុប ២,២៥០ ​កេស ដើម្បី​លើកទឹកចិត្ត និង​សម្រាល​បន្ទុក​ខ្លះ​ៗ​ដល់​ស្ថាប័ន ដើម្បី​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ ។

ឈរ​លើ​គោលការណ៍​ជួយ​ត្រលប់​ទៅ​សង្គម​វិញ ដែល​ជា​គុណ​តម្លៃ​ស្នូល​មិន​អាច​ខ្វះ​បានរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ថ្ងៃ​ទី​ ១១ ខែកក្កដា ឆ្នាំ​ ២០២៤ លោកអ្នកឧកញ៉ា លាង ឃុន និង​ក្រុមការងារ​បាន​ចុះ​ផ្ទាល់​ដល់​ក្រសួង​មុខងារសាធារណៈ​ដើម្បី​ប្រគល់​ជូន ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ​ចំនួន ២,២៥០​ កេស នេះ ​។ ការ​ឧបត្ថម្ភ​នេះ​មិនមែន​ជា​លើក​ទី ​១ ​ទេ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ក៏​បាន​ធ្វើការ​ឧបត្ថម្ភ​ទាំង​ថវិកា ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ​ដល់​ស្ថាប័ន​ជា​ច្រើន​រួម​មាន ទៅ​កាន់​សាលារៀន សាលា​បណ្ឌិតសភា​នគរបាល​ជាតិ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)​ជាដើម ​។

ការ​បន្ត​ជួយ​មិន​សំចៃ​ដៃ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​សប្បុរស របស់​ថ្នាក់ដឹកនាំ​កំពូល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ជា​គំរូ​ដ៏​អស្ចារ្យ បង្ហាញ​នូវ​វប្បធម៌​ចែករំលែក និង​ផ្ដល់​ត្រលប់​ទៅ​កាន់​សង្គម​វិញ​យ៉ាង​ពិតប្រាកដ ​។ ជា​ពិសេស​បំផុត​នោះ គឺ​សរ​បញ្ជាក់​អំពី​បេះដូង​ពោរពេញ​ទៅ​ដោយ​មនសិកា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ភាព​រីក​ចម្រើន​នៃ​ប្រទេស និង​សេដ្ឋកិច្ចជាតិ​ ។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​រោងចក្រ​ឈានមុខ​គេ​នៅ​កម្ពុជា វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ​ ១០០% ផលិត​នូវ​ផលិតផល «Made in Cambodia» ស្តង់ដារ​គុណភាព​ខ្ពស់​កម្រិត​ពិភពលោក​។ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​នូវ​មេដាយមាស Monde Selection ៣៧​ គ្រឿង ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា ពី​ស្ថាប័ន​អន្តរជាតិ​បញ្ជាក់​ពី​គុណភាព​ផលិតផល​, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ព្រមទាំង​ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម​លំដាប់​ពិភពលោក (World Class Operation Management) ៕ អត្ថបទសហការ