ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ សម្ពោធ​ផលិតផល​ថ្មី «គណនីសន្សំ​ឆ្លាត​បៀ​ល​ដឺ» ជាមួយ​អត្ថប្រយោជន៍​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​អតិថិជន​កម្ពុជា

7 ខែ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ គឺជា​ធនាគារ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​សម្ពោធ​ផលិតផល គណនី​សន្សំ​ស៊េរី​ថ្មី​គឺ «​គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ​» ដែល​ផ្តល់​ជូន​លើស​ពី​ការ​សន្សំ​បែប​ប្រពៃណី និង​ឈានមុខ​គេទៅ​កាន់​ទីផ្សារ…

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ គឺជា​ធនាគារ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​សម្ពោធ​ផលិតផល គណនី​សន្សំ​ស៊េរី​ថ្មី​គឺ «​គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ​» ដែល​ផ្តល់​ជូន​លើស​ពី​ការ​សន្សំ​បែប​ប្រពៃណី និង​ឈានមុខ​គេទៅ​កាន់​ទីផ្សារ ដើម្បី​បំពេញ​តា​មកា​រវិ​វត្ត​នៃ​តម្រូវការ​របស់​អតិថិជន ​។ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​យើង​នូវ​កញ្ចប់​ហិរញ្ញវត្ថុ​មួយ ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ភាព​ងាយស្រួល និង​សុវត្ថិភាព​បំផុត​ ។

គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ មិន​ត្រឹមតែ​ជា​ផលិតផល​គណនី​សន្សំ​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ព្រោះ​វា​ក៏​ជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ល្អ និង​ប្រកបដោយ​ការ​ការពារ ដើម្បី​ជួយ​ដល់​អតិថិជន​ក្នុង​ការ​បង្កើន​សក្តានុពល​នៃ​ការ​សន្សំ​របស់​ពួក​គេ​ ។ ជាមួយនឹង​អត្រា​ការ​ប្រាក់​ដែល​មាន​ភាព​ប្រកួតប្រជែង និង​មុខងារ​ជំរុញ​ទម្លាប់​នៃ​ការ​សន្សំ​ជា​ប្រចាំ គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ បាន​ធ្វើ​ឱ្យប្រាក់​សន្សំ​របស់​អតិថិជន​កើន​ឡើងជា​លំដាប់​ជា​រៀងរាល់ថ្ងៃ ដែល​ជា​មូលហេតុ​ជួយ​ពួក​គេ​ក្នុង​ការ​សន្សំ​ឆាប់​ដល់​គោលដៅ​ហិរញ្ញវត្ថុ​បាន​កាន់តែ​ងាយស្រួល​ ។

ម្យ៉ាងវិញទៀត វា​ក៏​ជួយ​សម្រាល​ដល់​បន្ទុក​ហិរញ្ញវត្ថុ​អតិ​ចិ​ជន​យើង​ក្នុងអំឡុងពេល​មានទុក្ខ​ធុរៈ​ដោយ សារ​គ្រោះថ្នាក់​ចៃដន្យ​ផ្សេង​ៗ តាម​រយៈ​ការ​ផ្តល់​ជូន​ការ​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​រហូត​ដល់ 10,000​ ដុល្លារ ក្នុង​មួយ​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ និង​ធានា​រ៉ាប់រង​ថ្លៃ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​រហូត​ដល់ 3,000 ​ដុល្លារ ក្នុង​មួយ​ករណី​ដោយ​ឥត​គិតថ្លៃ ទាំងនេះ​សបញ្ជាក់​ថា ពួក​គេ និង​ក្រុម​គ្រួសារ​ត្រូវ​បានការ​ពារ​ដោយ​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​អស់​បារម្ភ​ចំពោះ​ការ​កើត​មាន​ហានិភ័យ​នៃ​ហេតុការណ៍​អកុសល ឬ​ឧបទ្ទវហេតុ​ណាមួយ​ ។

គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ គឺជា​ផលិតផល​ហិរញ្ញវត្ថុ​មួយ ដែល​មានមុខ​ងារ​ច្រើន​យ៉ាង ព្រោះ​វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ឆ្លងកាត់​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់​សម្រាប់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង ។ លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ និង​ជានា​យក​គ្រប់គ្រង​ធនាគារ ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា «ក្នុង​គោលការណ៍​រួម​លើ​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​យើង ធនាគារ ព្រី​ន​ស៍ បាន​ព្យាយាម​បញ្ចូល​នូវ​មុខងារ​ចាំបាច់​បន្ថែម​ទៅ​ក្នុង គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ ដូច​ជា​កញ្ចប់​ធានា​រ៉ាប់រង​ទៅ​លើ​គ្រោះថ្នាក់​ដៃ​ដ​ន្យ ដែល​ជា​មុខងារ​ការពារ​ដ៏​ពេញលេញ​មួយ​។ ពួក​យើង​បាន​ផ្តោត​សំខាន់​លើ​សុខុមាលភាព និង​សន្តិភាព​ផ្លូវចិត្ត​របស់​អតិថិជន ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកប ដោយ​ស្ថិរភាព និង​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​សន្សំ​ឱ្យ​ឆាប់​ដល់​គោលដៅ​» ។

ការ​ពិពណ៌នា​អំពី​អត្ថប្រយោជន៍​នៃ គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ ខាងលើ ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ពង្រឹង​ជំហរ​របស់​ធនាគារ ព្រី​ន​ស៍​ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​ធនាគារ ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​ហិរញ្ញវត្ថុ​មួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មានគុណ​តម្លៃ​វិសេសវិសាល​សម្រាប់​អតិថិជន​យើង​ ។

ចាប់ផ្តើម​ដំណើរ​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ជាមួយ គណនី​សន្សំ​ឆ្លាត​បៀ​ល​ដឺ ដែល​ចាប់ផ្តើម​ត្រឹម 100​ដុល្លារ និង​សន្សំ​ប្រចាំខែ​ត្រឹម 100 ​ដុល្លារ ដូច​គ្នា ​។ នៅ​ពេល​ដែល​លោក​អ្នកមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ លោក​អ្នក​ក៏​អាច​បន្ត​សន្សំ​ជាមួយ គម្រោង​គណនី​សន្សំ​ឆ្លាត ដែល​តម្រូវ​សន្សំ​ប្រាក់​ត្រឹម 200​ ដុល្លារ ក្នុង​មួយ​ខែ​ ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​សុវត្ថិភាព​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន លោក​អ្នក​គ្រាន់តែ​ដាក់​សន្សំ​ត្រឹម 300 ​ដុល្លារ ជា​រៀង​រាល់​ខែ​ជាមួយនឹង​គម្រោង​គណនី​ទ្វេ​ទ្រព្យ​ជា​ការ​ស្រេច ​។ គម្រោង​នីមួយ​ៗ​សុទ្ធតែ​ភ្ជាប់​មក​ជាមួយ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​កញ្ចប់​ធានា​រ៉ាប់រង​ដ៏​អស្ចារ្យ​ដូច​ជា ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គល និង​រ៉ាប់រង​ថ្លៃ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ជាដើម ដែល​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​បង្កើត​អនាគត​ហិរញ្ញវត្ថុ​ដ៏​ត្រចះត្រចង់​មួយ​ ។

ប្រសិនបើ​លោក​អ្នក​ត្រូវការ​ជំនួយ ឬ​ពិគ្រោះ​យោបល់​លើ​សេវា​ហិរញ្ញវត្ថុ​របស់ ធនាគារ ព្រី​ន​ស៍ សូម​ទំនាក់ទំនង​មក​កាន់​លេខ 1800 20 8888 (​ឥត​គិតថ្លៃ​)​ ។ បុគ្គលិក​ផ្នែក​បម្រើសេវា​អតិថិជន​ដែល​រួសរាយ​រាក់ទាក់ និង​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាង​ល្អ​របស់​យើង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​លោក​អ្នក​ ៕ អត្ថបទសហការ