ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ ចាប់ពី​ខែសីហា ​ខាង​មុខនេះ មន្ត្រីរាជការ​នឹង​អាច​ចុះ​ឈ្មោះ ប​.​ស​.​ស​ ​ដោយខ្លួនឯង​តាម​ប្រព័ន្ធ​អន​ឡាញ​

1 ឆ្នាំ មុន

ខេត្ត​សៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា ​ចាប់ពី​ខែសីហា ឆ្នាំ…

ខេត្ត​សៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា ​ចាប់ពី​ខែសីហា ឆ្នាំ ​២០២៤ ខាង​មុខ​នេះ មន្ត្រីរាជការ មន្ត្រី​សាធារណៈ ក៏​ដូច​ជា​អង្គភាព​នីមួយ​ៗ នឹង​អាច​ចុះ​ឈ្មោះ​ជា​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម ​(ប​.​ស​.​ស​)​ដោយ​ខ្លួនឯង​បាន​តាម​រយៈ​ទូរ​សព្ទ​ដៃ ឬ​កុំព្យូទ័រ​ដោយ​ពុំ​ចាំបាច់​មាន​វត្តមាន​មន្ត្រី ប​.​ស​.​ស​ ទៀត​នោះ​ទេ​ ។

នេះ​គឺជា​ការ​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី ​«​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​ ជា​មន្ត្រី​សាធារណៈ​» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ​០១ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ៦០០ ​នាក់ ​។

ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​យ៉ាងនេះ គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​ ៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ដែល​បាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដោយ​ភ្ជាប់​នឹង​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ភាព​កាន់តែ​ងាយស្រួល ​៕ អត្ថបទសហការ