ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia សម្ពោធ​ជា​ផ្លូវការ អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី

1 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី «សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី​» ក្រោម​អធិបតីភាព​របស់ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​លោក David Jeffrey នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កូរ៉េ​ខាងត្បូង នៃ​ក្រុមហ៊ុន Ford Motor Company រួម​ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ភ្ញៀវ​កិត្តិយស អតិថិជន​ហ្វ​ដ និង​មិត្ត​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ២០០ នាក់ ​។

default

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​ពិសេស​មួយ​សម្រាប់​ភាព​ងាយស្រួល​ដល់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ជ្រើសរើស​រថយន្ត​ថ្មី នោះ​គឺ​សេវាកម្ម​ទទួលយក​រថយន្ត​ចាស់​ផ្លាស់​ប្តូរ​យក​រថយន្ត​ថ្មី ដែល​អតិថិជន​អាច​យក​រថយន្ត​ប្រភេទ​ណា​ក៏​បាន​ដែរ ហើយ​អាច​ផ្លាស់​ប្តូរ​យក​រថយន្ត​ថ្មី​ណាមួយ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ក្នុង​លក្ខខណ្ឌ​យ៉ាង​ងាយស្រួល​បំផុត ដែល​សេវាកម្ម​នេះ គឺ​មាននៅ​ក្នុង​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី នេះ​ជា​ពិសេស​តែ​ម្តង​» ។​

លោក David Jeffrey នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កូរ៉េ​ខាងត្បូង នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា ​៖ «អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី​នេះ គឺជា​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ លំដាប់​ខ្ពស់​ដែល​មាន​ផ្នែក​លក់ ផ្នែក​សេវាកម្ម និង​គ្រឿងបន្លាស់​គ្រប់​ប្រភេទ ដោយ​ផ្តល់​ជូន​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ក្នុង​ការ​ជ្រើសរើស​រថយន្ត ហ្វ​ដ របស់​យើង ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បង្កើត អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី​នេះ គឺ​ដើម្បី​បង្ខិត​សេវាកម្ម​ជូន​ដល់​អតិថិជន​ដែល​រស់នៅ​ក្នុង​តំបន់​នេះ នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​សេវាកម្ម​យ៉ាង​កកក្តៅ​ដល់​ម្ចាស់​រថយន្ត ហ្វ​ដ» ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី​នេះ គឺ​មាន​សេវាកម្ម​ទទួលយក​រថយន្ត​ចាស់​ផ្លាស់​ប្តូរ​យក​រថយន្ត​ថ្មី ដែល​អតិថិជន​អាច​មាន​ជម្រើស​ថ្មី​ក្នុង​ការ​ផ្លាស់​មក​រក​រថយន្ត ហ្វ​ដ ស៊េរី​ថ្មី​ដែល​អតិថិជន​ពេញចិត្ត ដោយ​មាន​លក្ខខណ្ឌ​យ៉ាង​ស្រួល និង​លឿន​បំផុត​ ។ អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ភ្នំពេញ​ថ្មី​នេះ គឺ​មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ហាណូយ ផ្លូវ​លេខ 1019, ភូមិ ពោងពាយ​, សង្កាត់ ភ្នំពេញ​ថ្មី​, ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​ផ្នែក​លក់ សូម​ទំនាក់ទំនង​តាម​លេខ​ទួ​រ​ស័ព្ទ 077 722 999 និង​សម្រាប់​ផ្នែក​សេវាកម្ម សូម​ទំនាក់ទំនង ៖ 078 992 992​ ៕ អត្ថបទសហការ