ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហាង​វ៉ែនតា អាយ​ឃែ​រ សាខា​នរោត្តម បើក​ដំណើរការ​ឡើង​វិញ​ហើយ ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស​ៗ និងកាដូ​សម្រាប់​អតិថិជន​ ១០០ ​នាក់​ដំបូង ​!

3 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២៤ មកនេះ ហាង​វ៉ែនតា អាយ​ឃែ​រ…

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២៤ មកនេះ ហាង​វ៉ែនតា អាយ​ឃែ​រ សាខា​នរោត្តម ដែលជាហាង​វ៉ែនតា​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បើក​ដំណើរការ​ឡើង​វិញ​ហើយ ដោយមក​ជាមួយ​អ្វី​ដែល​ថ្មី និង​ល្អ​ជាង​មុន ។

តាម​រយៈ​លោក ជា បូ​ផល ប្រធាន​ផ្នែក​លក់រាយ បានឱ្យ​ដឹង​ថា​ ៖ «​ក្នុង​ឱកាស​បើក​ដំណើរការ​ហាង​ឡើង​វិញ អាយ​ឃែ​រ សាខា​នរោត្តម ក៏​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ៗ ជូន​អតិថិជន​ផង​ដែរ ​។ អតិថិជន ១០០​នាក់​ដំបូង ដែល​បាន​មក​ជាវ​នៅ​ហាង​វ៉ែនតា អាយ​ឃែ​រ សាខា​នរោត្តម នឹង​ទទួល​បាន​កាដូ​ពី​ហាង​ភ្លាម​ៗ ​។ ហើយ​ក៏​មាន​ប្រូ​ម៉ូ​សិន ទិញ ​១ ថែម​ ១ ផ្តល់​ជូន​អតិថិជនចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែកក្កដា ឆ្នាំ ​២០២៤ នៅ​គ្រប់​សាខា​ទូ​ទាំង​ប្រទេស​កម្ពុជា​» ។

លោក ជា បូ​ផល ប្រធាន​ផ្នែក​លក់រាយ

លោក ជា បូ​ផល បាន​បន្ត​ថា ហាង​វ៉ែនតា​សាខា​នរោត្តម គឺជា​សាខា​ដំបូង ​និង​ធំ​ជាងគេ​បង្អស់​របស់​អាយ​ឃែ​រ ​។ នៅ​ក្នុង​ហាង​មាន​បំពាក់​នូវ​ឧបករណ៍​ទំនើប​ៗ ដូច​ជា​ឧបករណ៍​វាស់​ភ្នែក និង​ឧបករណ៍​កាត់ ​(​វ៉ែនតា​) ហើយ​វ៉ែនតា​មាន​លក់​គ្រប់​ប្រភេទ ដូច​ជា វ៉ែនតា​ម៉ី​ញូ​ប វែ​នតា​មើល​អក្សរ វែ​នតា​កញ្ចក់ ​២ ជាន់ វ៉ែនតា​ការពារ​កម្តៅថ្ងៃ ​និង​ចំណាំង​ប្លាត ការពារ​ភ្នែក​ធម្មតា និង​វ៉ែនតា​សម្រាប់​អ្នក​ប្រើ​ឧបករណ៍​ឌី​ជី​ថ​ល​ជា​ប្រចាំ (​កុំព្យូទ័រ ទូរស័ព្ទ ថេ​ប​ប្លេ​ត​។​ល​។​) និង​វ៉ែនតា​មើលផ្លូវ​ពេល​យប់​ ព្រមទាំង​ចំណុច​ដែល​ធ្វើ​ឱ្យ​ហាង​របស់​យើង​មាន​ភាព​ទាក់ទាញ នោះ​គឺ​គ្រប់​វ៉ែនតា​ទាំងអស់​សុទ្ធសឹងតែ​ជា​ម៉ាក​ល្បី​ៗ និង​សុទ្ធ (Original) មិន​មាន​របស់​ក្លែងបន្លំ​នោះ​ទេ ដោយ​យើង​មានការ​ធានា​ត្រឹមត្រូវ​ទៅ​តាម​ប្រេ​ន​នីមួយ​ៗ ​។

លោក ជា បូ​ផល បន្ត​ថា​ ៖ «​យុទ្ធសាស្ត្រ​ដែល អាយ​ឃែ​រ បាន​យកចិត្តទុកដាក់​រហូតធ្វើ​ឱ្យ​ហាង​ឈ​ជើង​បាន​រាប់​ឆ្នាំ គឺ​យើង​កសាង​ទំនុកចិត្ត​ឱ្យ​អតិថិជន​របស់​យើង ផលិតផល​សុទ្ធ បុគ្គលិក​សុទ្ធតែ​អ្នក​មានបទពិសោធន៍​រាប់​ឆ្នាំ ​។ អាយ​ឃែ​រ ផ្តល់​ភាព​ងាយស្រួល​ជូន​អតិថិជន​តាម​រយៈ​ការ​បង្កើត​សាខា និង​ការ​ផ្សព្វផ្សាយ​បាន​យ៉ាង​ទូលំទូលាយ​ទៅ​លើ​បណ្តាញ​សង្គមនានា ​។ ដោយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រជាជន​កម្ពុជា​យល់​ដឹង​អំពី​បញ្ហា​ភ្នែក និង​ការ​ការពារ​ភ្នែក ដូចនេះ​បច្ចុប្បន្នហាង​យើង​លក់​វ៉ែនតា​បាន​ច្រើន​ទៅ​តាម​ខែ ឬ​រដូវ និង​ភាគច្រើន​ខាង​សិស្ស​និស្សិត គាត់​មក​ជាវ​វ៉ែនតា​យើង​ច្រើន ព្រោះ​មិន​ត្រឹមតែ​ការពារ​ភ្នែក​ទេ តែ​អាច​លេង​ស្ទា​យ​តាម​បែប​ចំណង់​ចំណូលចិត្ត​របស់​ពួក​គាត់​ផង​ដែរ​ ។ អ្នកខ្លះ​គាត់​មិន​មាន​បញ្ហា​ភ្នែក​មី​ញ៉ូ​ប​នោះ​ទេ តែ​គាត់​មក​ជាវ​វ៉ែនតា​សម្រាប់​ការពារ​ពន្លឺ ឬ​ការពារ​ពី​ឧបករណ៍​ឌី​ជី​ថ​ល​នានា​» ។

សម្រាប់​តម្លៃ​វិញ គឺ​ចាប់ពី ១៨ ដុល្លារ ឡើង​ទៅ ដែល​តម្លៃ​នេះ​ពិតជា​ស័​ក្កិ​សមសម្រាប់​មនុស្ស​គ្រប់​វ័យ មិន​ថា ​សិស្ស​ និស្សិត​នោះ​ទេ គឺ​ពិតជា​អាច​ទទួលយក​តម្លៃ​នេះ​បាន ​។ មិន​ត្រឹមតែ​តម្លៃ​សមរម្យ​នោះ​ទេ អតិថិជន​ក៏​នៅ​មាន​ជម្រើស​ជា​កញ្ចប់​ដង​វ៉ែនតា​ជាមួយ​កញ្ចក់​វ៉ែនតា ដែល​មាន​ប្រភេទតម្លៃ ២៨​ដុល្លារ​, ៣៨ ​ដុល្លារ​, និង ​៥៨ ​ដុល្លារ ផង​ដែរ​ ។

អាយ​ឃែ​រ តែង​តែផ្តល់​សេវាកម្ម​ជូន​អតិថិជន រួម​មាន ​៖
១. ពិនិត្យ​ភ្នែក​ដោយ​អ្នកឯកទេស និង​តាម​កុំព្យូទ័រ ដោយ​ឥត​គិតថ្លៃ ។
២. ពិភាក្សា​តាម​រយះ​ទូរស័ព្ទ ឬ ដោយ​ផ្ទាល់​ជាមួយ​អ្នកឯកទេស​ភ្នែក​គ្រប់ពេលវេលា​ដោយ​ឥត​ថ្លៃ ។
៣. កាត់​កញ្ចក់​វ៉ែនតា ជូន​លោក​អ្នក ក្រោម​រយះ​ពេល​ 20​ នាទី​ចំពោះ​វ៉ែនតា មួយ​ចំនួន​ធំ ។
៤. ជួល​ជុល និង​លាង​សម្អាត​វ៉ែនតា​ជូន​អោយ​ឥត​គិតថ្លៃ ។
៥. បើ​ពុំ​ពេញចិត្ត​លោក​អ្នក​អាច​ប្តូរ​យក​វ៉ែនតា​ផ្សេង​ក្នុង​រយៈពេល ៤៨ ម៉ោង ។
៦. មាន​ដង​កញ្ចក់​វ៉ែនតា និង​កែវ​ជ័រ​ដាក់​ក្នុង​ផ្នែក​គ្រប់​ប្រភេទ ។
៧. ធានា​ទៅ​លើ​ភាព​ពិត ឥត​ក្លែងក្លាយ​ចំពោះ​ផលិតផល​ដែល​បាន​លក់​ជូន ​។ ប្រសិនបើ​ផ​លិ​ផល​ដែល​លក់​ជូន​អតិថិជន​រក​ឃើញ​ថា​ក្លែងក្លាយ ក្រុមហ៊ុន​ទទួល​សង​មួយ​គុណ​ជា​ពីរ នៃ​តម្លៃ​ផលិតផល ។
៨. គុណភាព និង​តម្លៃ​គឺជា​ការ​យកចិត្តទុកដាក់​ទី​មួយ​របស់ អាយ​ឃែ​រ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហាង​វ៉ែនតា​អាយ​ឃែ​រ បាន​បើក​ដំណើរការ​តាំង​ឆ្នាំ​ ១៩៩៦ មក​ម្ល៉េះ បច្ចុប្បន្ន អាយ​ឃែ​រ បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស ចំនួន ១៤ សាខា រួម​មាន ​៖ ជាន់​ទី​ ១ ​នៃ​ផ្សារ​ទំនើប​អ៉ី​អន​ ១, ជាន់​ទី​ ១ ​នៃ​ផ្សារ​ទំនើប​អ៉ី​អន​មាន​ជ័យ​, សាខា​នរោត្តម (​ស្តុ​ប​ធនាគារជាតិ​), ស្តុ​ប DN, ស្តុ​ប​សន្ធរ​មុខ​, ផ្សារ​ដើម​គ​, ជាន់​ទី​ ៣​ នៃ​ផ្សារ​សូ​វិ​យា​, ផ្សារ​ទំនើប Chipmong 271 Mega Mall, ផ្សារ​ទំនើប​, សាខា​តា​ខ្មៅ​, បាត់ដំបង ​១ (​ផ្លូវ​មាត់​ស្ទឹង​), បាត់ដំបង ​២ (​ផ្លូវ​លេខ​ ២ ជាប់​ផ្សារណាត់​), សៀមរាប​ ១ (​ជិត​សណ្ឋាគារ​សោ​មា​ទេវី​), និង​សាខា​សៀមរា ប​២ (​ជាន់​ផ្ទាល់​ដី​សណ្ឋាគារ​តា​ព្រហ្ម​) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​លេខ ​៖ 012 499 842 / 016 929 093 ។
សូម​តាមដាន​ព័ត៌មាន​បន្ថែម​ថ្មី​ៗ​ អំពី​ផលិតផល និង​ប្រូ​ម៉ូ​សិន​នៅ​លើ​គេហទំព័រ ៖

Instagram ៖ https://www.instagram.com/eyecare_optic/

Telegram ៖ https://t.me/eyecareoptic

TikTok ៖ https://www.tiktok.com/@eye.care40?lang=en ៕ អត្ថបទសហការ