ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចង់​នាំ​យក​បច្ចេកវិទ្យា​ស្វ័​យ​ទំនើប​កម្ម​ ទំនើបចុង​ក្រោយ​របស់​ពិភពលោកមក​កម្ពុជា អ្នកឧកញ៉ា លាង ម៉េ​ង បន្ត​បញ្ជូន​យុវជន​ខ្មែរចូលរួមដោយ​ផ្ទាល់​ក្នុង​កម្មវិធី ProPak Asia និង Brewing Conference

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ពិភពលោក​កំពុង​តែ​ដើរទៅ​មុខ​យ៉ាង​លឿន ជាមួយ​របកគំហើញ និង​គំនិត​ថ្មី​ៗ នៃ​បច្ចេកវិទ្យា​ចុង​ក្រោយឥត​ឈប់​ឈរ ​! ប៉ុន្តែ​បដិវត្តន៍​បច្ចេកវិទ្យា គ្រឿងចក្រ ចំណេះដឹង…

រាជធានីភ្នំពេញ ​៖ ពិភពលោក​កំពុង​តែ​ដើរទៅ​មុខ​យ៉ាង​លឿន ជាមួយ​របកគំហើញ និង​គំនិត​ថ្មី​ៗ នៃ​បច្ចេកវិទ្យា​ចុង​ក្រោយឥត​ឈប់​ឈរ ​! ប៉ុន្តែ​បដិវត្តន៍​បច្ចេកវិទ្យា គ្រឿងចក្រ ចំណេះដឹង ជំនាញ​ថ្មី​ៗ ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​នៃ​ការ​ផលិត​ភេសជ្ជៈ​ចុង​ក្រោយបង្អស់​ទាំងនោះ មិនមែន​ជា​គម្លាត​ឆ្ងាយ​ឡើយ សម្រាប់​បុគ្គលិក​ជំនាញដែល​កំពុង​បំពេញការងារ​នៅ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស របស់​អ្នកឧកញ៉ា លាង ម៉េ​ង ។

ក្នុង​នាម​ជា​សហគ្រិន​ខ្មែរ​មួយ​រូប ដែល​ផ្ដោត​ខ្លាំង​បំផុត​លើ​ការ​បណ្ដុះបណ្ដាល ដល់​ធនធាន​យុវជន​កម្ពុជា ឱ្យ​កាន់តែ​មានចំណេះ ជំនាញ​ថ្មី​ៗ ប្រដំ​ត្រសង​នឹង​ភាព​រីក​ចម្រើន​របស់​ពិភពលោក ​។ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​យកចិត្តទុកដាក់ ដឹកនាំ និង​បញ្ជូន​បុគ្គលិក​ជំនាញ​ផ្នែក​បច្ចេកទេស ​ពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ព្រឹត្តិការណ៍ ឬ​កម្មវិធី​ធំ​ៗ​នៅ​ទូ​ទាំង​ពិភពលោក ដែល​ភាគច្រើន​ពាក់ព័ន្ធ​ជាមួយនឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ ​។

អ្នកឧកញ៉ា លាង ម៉េ​ង បាន​បន្ត​ដឹកនាំ​បុគ្គលិក​ជំនាញ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​ពិ​ព័ណ៌ ProPak Asia ដែល​ជា​កម្មវិធី​ពិ​ព័ណ៌​អន្តរជាតិ​លើក​ទី ​៣១ ស្ដី​ពី​ដំណើរការ​ផលិត និង​ស្តង់ដារ​នៃ​ការ​វេច​ខ្ចប់​ផលិតផល​ប្រចាំ​ទ្វីបអាស៊ី (The 31st International Processing and Packaging Exhibition for Asia) រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ១២ ដល់​ថ្ងៃ​ទី ​១៥ ខែមិថុនា ឆ្នាំ ​២០២៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ​។

ProPak Asia គឺជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​លំដាប់​លេខ​មួយ​របស់​អាស៊ី​សម្រាប់​បច្ចេកវិទ្យា​កែ​ច្នៃ និង​វេច​ខ្ចប់​ ។ ProPak Asia ក៏​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ប្រចាំ​តំបន់​អាស៊ី ដែល​មានការ​ចូលរួម​ចែករំលែក ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ពី ប្រធាន​ក្រុមហ៊ុន ម្ចាស់​រោងចក្រ សហគ្រាស ដែល​កំពុង​ប្រតិបត្តិការ​ធុរកិច្ច មុខ​ជំនួញ​ធំ​ៗ ជា​ពិសេស​ចែករំលែក​បទ​ពិសោធន៍​ពី​អ្នកជំនាញ​អន្តរជាតិ ដោយ​ផ្ដោត​សំខាន់​លើ​គុណភាព និង​ភាព​ខុស​គ្នា​នៃ​ការ​ផលិតផល ការ​វេច​ខ្ចប់ និង​ស្តង់ដារ​ផលិត កម្ម ដែល​ចាំបាច់​ត្រូវ​តែ​ជំរុញ​ឱ្យ​កាន់តែ​មាន​ស្តង់ដារ​ប្រកួតប្រជែង​ខ្ពស់ ដោយ​ស្វ័យប្រវត្តិកម្ម​ថ្មី​ៗ និង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ។

ហើយ​អ្នកឧកញ៉ា លាង ម៉េ​ង ក៏​មិន​ខកខាន និង​បែងចែក​បុគ្គលិក​ជំនាញ​បច្ចេកទេស​មួយ​ក្រុម​ទៀត ចូលរួម​សិក្ខាសាលា​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​រៀបចំ​រួម​គ្នា​ដោយ VLB Berlin និង Thailand Beer Industry Guild (TBIG) ដែល​ប្រជុំ​ដោយ​ក្រុម​អ្នកជំនាញ​នៃ​សមាគម​អ្នក​ផលិត​ភេសជ្ជៈ​មក​ពី​ទូ​ទាំង​ពិភពលោក មាន​ប្រភព​មក​ពី​ទីក្រុង ប៊ែ​ក​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ចាប់ពី​ថ្ងៃ​ទី​ ៩ ដល់ ១១ ​មិថុនា ដើម្បី​ចែករំលែក​ចំណេះដឹង​ពី​ច្ចេក​វិទ្យា​ថ្មី​ៗ ចុង​ក្រោយ ដែល​ទើបតែ​ស្រាវ​ជាវ​ឃើញ​ដោយ​អ្នកជំនាញ​លើ​ពិភពលោក ​។

គួរ​រំ​ឮ​កថា ដើម្បី​បន្ត​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​កម្ពុជា និង​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​ចាក់​គ្រឹះ​កាន់តែ​រឹង​មាំ មានកេរ្តិ៍ឈ្មោះ​រាប់រយ​ឆ្នាំ ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បណ្ដា ក្រុមហ៊ុន លំដាប់ពិភពលោក​បាន ជា​រៀង​រាល់​ឆ្នាំ អ្នកឧកញ៉ា លាង ម៉េ​ង តែង​បញ្ជូន​បុគ្គលិក​របស់​ខ្លួន ចូលរួម​កម្មវិធី សិក្ខាសាលា និង​វគ្គ​បណ្ដុះបណ្ដាល​អន្តរជាតិ​នៅ​បរទេស​ជា​បន្តបន្ទាប់ ដូច​ជា​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់​អាស៊ាន ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រទេស​ស្វី​ស និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត នៅ​ទ្វីបអឺរ៉ុប​ជាដើម​ ៕ អត្ថបទសហការ