ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ប្រកួត​ពានរង្វាន់ «AIA បាល់ទាត់​ជើងឯកកុមារ​» ជំរុញឱ្យកុមារ និង​យុវជន​កម្ពុជាប្រើ​កីឡាជា​យាន​ទៅ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែប្រសើរ

4 ខែ មុន

កាលពី​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេ​ម​បូ​ឌា បាន​រៀបចំ​ពានរង្វាន់ AIA បាល់ទាត់​ជើងឯក​កុមារ​លើក​ទី​…

កាលពី​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេ​ម​បូ​ឌា បាន​រៀបចំ​ពានរង្វាន់ AIA បាល់ទាត់​ជើងឯក​កុមារ​លើក​ទី​ 2 កាន់តែ​ធំ​ដោយ​បាន​ស្វាគមន៍​ក្រុមបាល់ទាត់​រហូត​ដល់ 40 ​ក្រុម បែងចែក​ជា​ប្រភេទ U-11 ក្រុម U-14 និង​ក្រុម U-16​ ។ ពានរង្វាន់​នេះ​ធ្វើ​ឡើង​ដើម្បី អបអរ​ដល់​ទិវា​កុមារ​អន្តរជាតិ ដោយ​មានការ​ចូលរួម​ពី​សិស្សសាលា​អន្តរជាតិ និង​សាលា​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ជាង 900 ​នាក់ បាន​បង្ហាញ​ជំនាញ​បាល់ទាត់​របស់​ពួក​គេ​នៅ​ទីលាន​បាល់ទាត់ T-Soccer​ ។ ជា​លទ្ធផល​ក្រុម ផ្កា​រីក​គ្រប់​រដូវ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ប្រភេទ U-11 ខណៈ​ដែល​ជើងឯក​ប្រភេទ U-14 បាន​ទៅ​លើ​វិទ្យាល័យ បឹង​កេងកង និង U-16 បាន​ទៅ​លើ​ក្រុម​មក​ពីសា​លា New Gateway ​។

ដោយ​ឈរ​លើ​ឆន្ទៈ​លើក​ស្ទួយ​តួនាទី​នៃ​កីឡា​ក្នុង​ការ​លើកកម្ពស់​សុខភាព និង​សុខមាលភាព ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រវាង អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ឈានមុខ​គេ​នៅ​កម្ពុជា សហការ​ជាមួយ​ក្លឹ​ប​បាល់ទាត់ បឹង​កេ​ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ណែនាំ​បាល់ទាត់​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ បណ្តុះ​អនាគត​ជើងឯក បង្កើត​សាមគ្គីភាព និង​ធ្វើ​ឱ្យ​កុមារ​-​យុវជន​បង្ហាញ​សមត្ថភាព​កីឡា​របស់​ពួក​គេ​ ។ ពានរង្វាន់ AIA បាល់ទាត់​ជើងឯក​កុមារ នេះ​ស្រប​តាម​គោលបំណង​របស់ អេ អាយ អេ ខេ​ម​បូ​ឌា និង​គំនិត​ផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុង​ការ​ជួយ​មនុស្ស 1,000,000,000 ​នាក់​នៅ​អាស៊ី​រួម​ទាំង​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព​ល្អ និង​ជីវិត​កាន់តែ​ប្រសើរ​ក្នុង​ឆ្នាំ 2030​។ លើស​ពី​នេះ វា​ក៏​ស្រប​នឹង​យុទ្ធនាការ “​ជីវិត​ 1 សុខភាព ​1” ក្រោម​ពាក្យស្លោក “​ថែរក្សា​ឲ្យ​ល្អ រស់នៅ​ដោយ​រីករាយ​” របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​បាន​បង្កើត​ឡើង​នៅ​ដើមឆ្នាំ​នេះ​។ យុទ្ធនាការ​នេះ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ចេះ​រីករាយ​នឹង​ជីវិត ដោយ​ផ្តោត​លើ​សុខភាព ព្រោះ​សុខភាព គឺជា​កត្តា​កំណត់​សុខ និង​ទុក្ខ​នៃ​ជីវិត​ ។

ពានរង្វាន់​បាល់ទាត់​នេះ គឺជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​កីឡា​ដែល​បង្កើត​ឡើង​ដោយ អេ អាយ អេ ខេ​ម​បូ​ឌា សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​វ័យ និង​គ្រប់​មជ្ឈដ្ឋាន​រួម​មាន AIA បាល់ទាត់​ជើងឯក​វិទ្យាល័យ ពានរង្វាន់ AIA Corporate Cup, លី​គ AIA-ISF Youth League សម្រាប់​កុមារ​ជួប​ការ​ខ្វះខាត និង AIA-Spurs បាល់ទាត់​ដើម្បី​សុខភាព​កុមារ ដោយ​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​គ្រូបង្វឹក​បាល់ទាត់​មក​ពី​ក្លឹ​ប Tottenham Hotspur ដែល​ជា​ដៃគូ​សកល​របស់ AIA​ ។

នា​ព្រឹត្តិការណ៍​បាល់ទាត់​នោះ ឃើញ​មាន​វត្តមាន​ចូលរួម​របស់​លោកស្រី ពុធ ធីតា ប្រធាន​ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត លោក​ជំទាវ តិ​មា វិច្ឆិកា​ល អនុប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា រាជធានី​ភ្នំពេញ លោកស្រី Jane Tay អគ្គ​នាយិកា​ប្រតិបត្តិ អេ អាយ អេ ខេ​ម​បូ​ឌា ថ្នាក់​គ្រប់គ្រង ទីប្រឹក្សា​ផែនការ​ជីវិត បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ ​។

លោកស្រី Jane Tay អគ្គ​នាយិកា​ប្រតិបត្តិ អេ អាយ អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ស្ថាប័ន​ដែល​មាន​បេសកកម្ម​ដូច​គ្នា ក្នុង​ការ​ផ្តល់​តម្លៃ​លើ​សារៈសំខាន់​នៃ​សុខភាព និង​សុខុមាលភាព​របស់​កុមារ​និង​យុវជន​ដើម្បី​ឱ្យ​ពួក​គាត់​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ទន្ទឹម​នឹង​ការ​អបអរ​ទិវា​កុមារ​អន្តរជាតិ យើង​សង្ឃឹមថា​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​នេះ​មិន​ត្រឹមតែ​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ​-​យុវជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ហាញ​ពី​សារៈសំខាន់​ក្នុង​ការ​ចាប់​យក​ទម្លាប់​លេង​កីឡា តាំងពី​តូច និង​អត្ថប្រយោជន៍​របស់​កីឡា​។ លោកស្រី​បាន​បន្ថែម​ទៀត​ថា “​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​យើងខ្ញុំ​ក្នុង​ការ​ជួយ​មនុស្ស 1,000,000,000 ​នាក់​នៅ​អាស៊ី​ឱ្យ​រស់នៅ​មាន​សុខភាព​និង​ជីវិត​កាន់តែ​ប្រសើរ​ក្នុង​ឆ្នាំ 2030​ ។ ពានរង្វាន់​នេះ​ផ្តោត​លើ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ដូច​ជា​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ សង្គម ការ​ធ្វើ​ការងារ​ជា​ក្រុម ភាព​ស្មោះត្រង់ និង​ស្មារតី​កីឡា​”​ ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​អំពី​គំនិត​ផ្តួចផ្តើម​ផ្អែក​លើ​សុខភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ https://www.facebook.com/AIACambodia ​។ សម្រាប់​ព័ត៌មាន​លម្អិត​លើ​ការ​ទទួលយក​ដំណោះស្រាយ​ការ​ការពារ​លោក​អ្នក និង​គ្រួសារ​ពី អេ អាយ អេ ខេ​ម​បូ​ឌា លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ជា​ក្រុម សូម​ទាក់ទង AIA Client Care តាម​រយៈ​លេខ 086 999 242 ឬ​ចូល​ទៅ​កាន់​គេហទំព័រ ៖ aia.com.kh​

អំពី អេ អាយ អេ ខេ​ម​បូ​ឌា
ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ ​។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន 18 ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង ​។
ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ធ្វើ​ឡើង​ស្រប​តាម​គោលបំណង ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ 26 ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស ​។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តោត​សំខាន់​លើ​ការ​ណែនាំ និង​ជម្រុញ​ឲ្យ​ប្រជាជន​ក្នុង​សង្គម​ទទួលយក​ទម្លាប់​ល្អ​ៗ ក៏​ដូច​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​សុខភាព​ល្អ តាម​រយៈ​គំនិត​ផ្តួចផ្តើម រួម​មាន​កិច្ចសហការ ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​ពង្រឹង​លើ​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ តាម​រយៈ​យុទ្ធនាការ​ប្រចាំឆ្នាំ Fit for Hope របស់​យើង​ជាដើម ​។ យើង​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា​។ ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លិប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លិប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​ ។

អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង​រយៈពេល 4​ឆ្នាំ​ជាប់​គ្នា 2020 ដល់ 2023​។ អេ អាយ អេ ខេ​ម​បូ​ឌា មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង​ ៕ អត្ថបទសហការ