ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឱកាស​កម្រ មិន​ធ្លាប់​មាន សម្រាប់​បេក្ខជន​ជ័យលា​ភី MasterChef Cambodia រដូវ​កាល​ទី ​៣ (វីដេអូ)

4 ខែ មុន

រាជធានីភ្នំពេញ ​៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់មុខ​កម្ម​វី​ធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក…


រាជធានីភ្នំពេញ ​៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់មុខ​កម្ម​វី​ធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក MasterChef Cambodia រដូវ​កាល​ទី ​៣ បាន​ផ្ដល់​ឱកាស​ដ៏​កម្រ​មិន​ធ្លាប់​មាន​ដល់​បេក្ខជន​ជ័យ​លា​ភី MasterChef Cambodia រដូវ​កាល​ទី​ ៣ នោះ​គឺ​ឱកាស​ការងារ​ជា​ចុងភៅ​នៅ​សណ្ឋាគារ​លំដាប់​ពិភពលោក​ផ្កាយ ៥ Hyatt Regency Phnom Penh ។

រដូវ​កាល​ទី ​៣ ​នេះ ពិតជា​ពិសេស​ជាង​រដូវ​កាលណា​ៗ​ទាំងអស់ សម្រាប់​បេក្ខជន​ជ័យ​លា​ភី MasterChef Cambodia កន្លង​មក ​។ MasterChef Cambodia ជា​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ហើយ​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ក៏​ធ្លាប់​បាន​ទស្សនា​ពី​មុន​រួច​មក​ហើយ​ ។ ក្នុង​ឆ្នាំ ​២០២៤​ នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់មុខ បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​នាំ​យក​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក​នេះ​មក​កម្ពុជា​ម្ដងទៀត នោះ​គឺ MasterChef Cambodia រដូវ​កាល​ទី​៣ ដែល​មានការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ពី CAMBODIA LITE, ទឹកក្រូច IZE COLA និង​ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​ ។

គួរ​បញ្ជាក់​ដែរ​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ក្នុងស្រុក «Made in Cambodia» ប្រើប្រាស់​គ្រឿងចក្រ​ទំនើប​ៗ បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​គ្រឿងផ្សំ​ល្អ​បំផុត​ពី​សហគមន៍​អឺរ៉ុប ដែល​ជំរុញ​ឱ្យ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​នូវ​មេដាយមាស Monde Selection ៣៧ ​គ្រឿង​ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា ពី​ស្ថាប័ន​អន្តរជាតិ​បញ្ជាក់​ពី​គុណភាព​ផលិតផល​, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ព្រមទាំង​ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម​លំដាប់​ពិភពលោក (World Class Operation Management)​ ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖