ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ប្រ៊ី​ដ បើក​សម្ពោធ​សាខា​ថ្មី​មួយទៀត ​នៅរាជធានី​ភ្នំពេញ ក្នុង​តំបន់​អូរ​ឡាំ​ពិ​ក

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ ប្រ៊ី​ដ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រកបដោយគុណភាព បាន​បន្ត​បោះ​ជំហាន​ទៅ​មុខ​ឥត​ឈប់​ឈរ​ ។ ថ្មី​ៗ​នេះ​ធនាគារ​ ប្រ៊ី​ដ​ បាន​ពង្រីក​បណ្តាញ​របស់​ខ្លួន​នៅ​សាខា​ថ្មី…

រាជធានី​ភ្នំពេញ ៖ ធនាគារ ប្រ៊ី​ដ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រកបដោយគុណភាព បាន​បន្ត​បោះ​ជំហាន​ទៅ​មុខ​ឥត​ឈប់​ឈរ​ ។ ថ្មី​ៗ​នេះ​ធនាគារ​ ប្រ៊ី​ដ​ បាន​ពង្រីក​បណ្តាញ​របស់​ខ្លួន​នៅ​សាខា​ថ្មី ​១ ​ទៀត​ដែល​មាន​ទីតាំង​ស្ថិត​នៅ អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ។ ការ​បោះ​ជំហាន​នេះ គឺជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែបជូន​ដល់​អតិថិជន​ទាំង រូប​វន្ត​បុ​គ្ក​ល និង​អាជីវកម្ម​ ។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ ​ប្រ៊ី​ដ នៅ​ថ្ងៃ​ទី ១០ មិថុនា ២០២៤ ។

ជាមួយនឹង​ភាព​ទំនើប​កម្ម រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ការ​យកចិត្តទុកដាក់​របស់​ធនាគារ​ចំពោះ​ការ​ផ្តល់​សេវាកម្ម​ដ៏​ទំនើប និង​សម្បូរ​បែប​ទៅ​ដល់​អតិថិជន ឱ្យ​កាន់តែ​ប្រសើរ​ដើម្បី​តម្រូវ​ទៅ​តាម​អតិថិជន​របស់​យើង ។ ដោយ​ផ្តល់​ជូន​នូវ​ការ​ប្រឹក្សា​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ទៅ​ជា​ជម្រើស​សេវា​ធនាគារ​ឌី​ជី​ថ​ល​យ៉ាង​ងាយស្រួល​និង​មាន​ទំនុកចិត្ត​ ។

សាខា​ថ្មី សាខា​អូ​ឡាំ​ពិ​ក មានការ​រចនា​បែប​ទំនើប និង​រួម​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​, សេវាកម្ម​អតិថិជន​កាន់តែ​ប្រសើរ​ឡើង និង​ផលិតផល​ធនាគារ​ជា​ច្រើន​ប្រភេទ​ដែល​តម្រូវ​តាម​តម្រូវការ​របស់​អតិថិជន​ជាទី​គោរព​របស់​យើង ​។ ចាប់ផ្ដើម​ពី​ការ​ធ្វើ​ដំណោះស្រាយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ទៅ​ជា​ជម្រើស​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ងាយស្រួល ធនាគារ ប្រ៊ី​ដ មាន​គោលបំណង​ផ្តល់​នូវ​បទ​ពិសោធន៍​សេវាកម្ម​ធនាគារ ប្រកបដោយ​ភាព​ងាយស្រួល និង​រលូន​ទៅ​ដល់​អតិថិជន​ក្នុង​រាជធានី​ភ្នំពេញ ​។

លោក Richard Liew នាយក​ប្រតិបត្តិ​នៃ​ធនាគារ ប្រ៊ី​ដ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​ពង្រីក​ទីតាំង​នេះ ដោយ​មាន​ប្រសាសន៍​ថា “​យើង​មាន​សេចក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ពង្រីក​សាខា​ថ្មី​របស់​យើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្ថិត​នៅ​សាខា​អូ​ឡាំ​ពិ​ក ​។ ការ​ប្តេជ្ញា​ចិត្ត​ដែល​មិន​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ឧត្តមភាព​នៃ​សេវា​ធនាគារ និង​សេវា​អតិថិជន​ប្រកបដោយ​ភាព​ងាយស្រួល ។ យើង​ជឿជាក់​ថា សាខា​ថ្មី​មួយ​នេះ​នឹង​ក្លាយជា​ចំណុច​មួយ​ក្នុង​ការ​បម្រើ​ជូន​សេវា​ហិរញ្ញវត្ថុ​ក្នុង​រាជធានី​ភ្នំពេញ​”​ ។

ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរកា​សាខា​អូ​ឡាំ​ពិ​ក ធនាគារ ​ប្រ៊ី​ដ ​នឹង​មានការ​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស និង​កាដូ​ជា​ច្រើន​សម្រាប់​អតិថិជន​ថ្មី​ដែល​ទៅ​បើក​គណនី​នៅ​ទីនោះ រួម​ទាំង​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​ការ​បើក​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ជាមួយនឹង​ឱកាស​ឈ្នះ​សំបុត្រ​យន្តហោះ​ទៅ​មក​ក្នុង​ប្រទេស​អាស៊ាន ​ឬ​ទទួល​បាន​ទឹកប្រាក់​ត្រលប់​រហូត​ដល់ ៦០០ ដុល្លារ ជាមួយនឹង​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់ ៧.៥០%​ ជា​ប្រាក់​រៀល និង ៦.៥០%​ ជា​ប្រាក់​ដុល្លារ ​។

គួរ​បញ្ជាក់​ថា ធនាគារ ប្រ៊ី​ដ​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ផ្តល់​សេវាកម្ម​ធនាគារ​ទៅ​ដល់​អតិថិជន ដែល​សេវាកម្ម​ទាំងនោះ​រួម​មាន​៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ និង​សេវា​ធនាគារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ​។ អតិថិជន​ទាំងអស់​អាច​មក​កាន់​សាខា​ថ្មី​របស់ ធនាគារ ប្រ៊ី​ដ សាខា​អូ​ឡាំ​ពិ​ក ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ ២៧៣/២៧៥/២៧៧ មហាវិថី​ព្រះ​សីហ​នុ​, ផ្លូវ​លេខ​ ២៧៤, សង្កាត់​វាលវង់​, ខណ្ឌ​ ៧​ មក​រា​, រាជធានី​ភ្នំពេញ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ធនាគារ​ថ្មី​ដែល​សម​ស្រប​ទៅ​នឹង​តម្រូវការ​អតិថិជន​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម និង​ផលិតផល​ដែល​ផ្តល់​ជូន​ដោយ​ធនាគារ ប្រ៊ី​ដ សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.bridgebank.com.kh ឬ​ទាក់ទង​ផ្នែក​សេវាកម្ម​អតិថិជន​របស់​យើង​តាម​រយៈ​លេខ ០៩៨ ២០២ ៩៩៩ ​។

ធនាគារ ប្រ៊ី​ដ ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​យ៉ាង​ទូលំទូលាយ ដូច​ជា​សេវាកម្ម​ឥណទាន ឥណទាន​គេហដ្ឋាន ឥណទាន​យានយន្ត ឥណទាន​ផ្ទាល់ខ្លួន ឥណទាន​អាជីវកម្ម សេវា​ដាក់​ប្រាក់​បញ្ញើ ព្រមទាំង សេវា​បើកប្រាក់​បៀវត្សរ៍ និង​សេវា​ផ្ទេរ​ប្រាក់ ​។ ចក្ខុវិស័យ និង​បេសកកម្ម​របស់​ធនាគារ ប្រ៊ី​ដ គឺ “​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ដែល​អ្នក​ពេញចិត្ត​បំផុត​នៅ​ថ្ងៃនេះ និង​ថ្ងៃ​អនាគត​” និង “​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​អ្នក​អាច​ជឿ​ទុកចិត្ត​បាន តាម​រយៈ​ស្តង់ដារ​សេវាកម្ម​សកល ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​សេវា​ធនាគារ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​” ៕ អត្ថបទសហការ