ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អុី​ន​ធឺ​ណិ​ត TODAY រៀបចំ​នូវ​កម្មវិធី​សង្ក្រាន្ត​គ្រួសារ ​តាម​បែប​ប្រពៃណី​ខ្មែរ​ ដល់​បុគ្គលិក​របស់​ខ្លួន

3 ខែ មុន

រាជធានីភ្នំពេញ៖ កាលពី​ពេល​ថ្មី​ៗ ​នេះ​ក្រុមហ៊ុន​អុី​ន​ធឺ​ណិ​ត TODAY បាន​រៀបចំ​នូវ​កម្មវិធី​សង្ក្រាន្ត​គ្រួសារ ​តាម​បែប​ប្រពៃណី​ជាតិខ្មែរ​ ដើម្បី​ជា​ការ​រំឭក​នៃ​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ ​។ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​…

រាជធានីភ្នំពេញ៖ កាលពី​ពេល​ថ្មី​ៗ ​នេះ​ក្រុមហ៊ុន​អុី​ន​ធឺ​ណិ​ត TODAY បាន​រៀបចំ​នូវ​កម្មវិធី​សង្ក្រាន្ត​គ្រួសារ ​តាម​បែប​ប្រពៃណី​ជាតិខ្មែរ​ ដើម្បី​ជា​ការ​រំឭក​នៃ​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ ​។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ គឺជា​ថ្ងៃ​ចាប់ផ្តើម ​នៃ​ប្រតិទិន​ចន្ទគតិ និង​ជា​ពិធីបុណ្យ​វប្បធម៌​ដ៏​សំខាន់​បំផុត មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ សម្រាប់​ក្រុមហ៊ុន​អុី​ន​ធឺ​ណិ​ត TODAY ទទួលស្គាល់​ចំពោះ​សារៈសំខាន់ ​នៃ​ការ​ឱបក្រសោប និង​អបអរ​សាទរភាព​ចម្រុះ​ នៃ​វប្បធម៌​នៅ​ក្នុង​កន្លែងធ្វើការ​ ។ ពិធីជប់លៀង​បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​ឱកាស​មួយ ​សម្រាប់​បុគ្គលិក​បាន​ជួបជុំ​គ្នា ចែករំលែក​នូវ​ភាព​សម្បូរ​បែប ​នៃ​ប្រពៃណី​ខ្មែរ និង​ពង្រឹង​ចំណងមិត្តភាព និង​សាមគ្គីភាព ​។

ព្រឹត្តិការណ៍​នេះ​ មាន​ជា​សកម្មភាព​រៀបចំ ​ជា​ស្តង់​ម្ហូបអាហារ​បែប​ខ្មែរ ការ​តុបតែង និង​រចនា​បទ​តាម​បែប​ប្រពៃណី មាន​ជា​ការ​លេងល្បែង​ប្រជាប្រិយ ​មាន​ដូច​ជា ទាញ​ព្រ័ត្រ លោត​បាវ និង​លាក់កន្សែង ​ជាដើម ​។ លើស​ពី​នេះ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ដល់​ក្រុមការងារ ក្រុមហ៊ុន​ក៏​មាន​រៀបចំ​ជា​កម្មវិធី​ទាត់​បាល់ ​លក្ខណៈមិត្តភាព ការ​ផ្តល់​ជូន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ដល់​បុគ្គលិក​ក៏​ដូច​ជា​ផ្តល់​ឱកាស ​ដល់​ក្រុមការងារ​អាច​នាំ​យកប្តី ប្រពន្ធ កូន ឬ​សង្សារ​មក​ចូលរួម​ជាមួយ ដែល​សរុប​អ្នកចូលរួម​ប្រមាណ​ជិត ៣០០​ នាក់​ ។

កម្មវិធី​នេះ​ ក៏​មានការ​ចូលរួម ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​របស់​ក្រុមហ៊ុន ដៃគូអាជីវកម្ម និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​ទៀត​ ។

លោក ទើ យូ​សុះ ប្រធាន​គ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុន​អុី​ន​ធឺ​ណិ​ត TODAY បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​សេចក្តី​រំភើប​រីករាយ ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ​របស់​យើង ដោយ​គោរព​ប្រពៃណី និង​ទំនៀមទម្លាប់​ ដែល​មាន​សារៈសំខាន់​យ៉ាង​ជ្រាលជ្រៅ ​សម្រាប់​សហសេវិក និង​សហគមន៍​ខ្មែរ ​របស់​យើង ​។ ព្រឹត្តិការណ៍​នេះ ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ​ក្នុង​ការ​លើកកម្ពស់​វប្បធម៌​នៅ​កន្លែងធ្វើការ ​ដែល​រួម​បញ្ចូល និង​គាំទ្រ ​ដោយ​បុគ្គលិក​គ្រប់​រូប ​ដែល​ពួក​គាត់​ទទួល​បាន​នូវ​អារម្មណ៍​ថា​មាន​តម្លៃ និង​ការ​គោរព​» ​។

លោក យូ​សុះ បាន​បន្ថែម​ទៀត​ថា​ ពិធី​ស​ង្រា​ន្ត​គ្រួសារ​ របស់​ក្រុមហ៊ុន​អុី​ន​ធឺ​ណិ​ត TODAY គូសបញ្ជាក់​ពី​ការ យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន ​ក្នុង​ការ​លើកកម្ពស់​ភាព​ចម្រុះ សមធម៌ និង​ការ​ធ្វើការ​ក្នុង​ស្ថាប័ន​ ៕ អត្ថបទសហការ