ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតិថិជនមហាសំណាង ២ នាក់ ដឹកដៃគ្នាមកទទួលរង្វាន់ខុនដូដ៏ប្រណីត ជីប ម៉ុង លែន ១ យូនីត និងរថយន្ត Ford Ranger ស៊េរីថ្មី ១ គ្រឿងពី CAMBODIA BEER ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ CAMBODIA BEER នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងរបស់ខ្លួន ។ មួយសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ CAMBODIA BEER មិនរំលងទេ គឺធ្វើការប្រគល់រង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង…

រាជធានីភ្នំពេញ ៖ CAMBODIA BEER នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងរបស់ខ្លួន ។ មួយសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ CAMBODIA BEER មិនរំលងទេ គឺធ្វើការប្រគល់រង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១ យូនីត និងរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿងជូនអតិថិជនមហាសំណាងដែលគាស់ឈ្នះពីក្រវិលកំប៉ុង CAMBODIA BEER ដើម្បីពួកគាត់បានយកទៅប្រើប្រាស់ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរជួបជុំគ្រួសារ បង្កើនភាពស្និទ្ធស្នាលនាឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។

មកស្គាល់អតិថិជនមហាសំណាងដែលបានឈ្នះ ខុនដូដ៏ប្រណិត និងរថយន្ត Ford Ranger ស៊េរីថ្មី ទាំង ២ រូប ក្នុងថ្ងៃនេះវិញ មាន ៖

១) លោក គង់ សីហា រស់នៅទីក្រុងភ្នំពេញ ឈ្នះរង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១ យូនីត

២) លោក គីម សុខ រស់នៅភ្នំពេញ ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីបកកេស ១ គ្រឿង

គួរបញ្ជាក់ផងដែរថា CAMBODIA BEER គឺជាក្រុមហ៊ុនដែលផ្ដល់ជូនរង្វាន់ត្រលប់ទៅអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលផ្ដល់ជូនរង្វាន់ខុនដូប្រណិត តម្លៃខ្ទង់ ៨ ម៉ឺនដុល្លារជូនអតិថិជនរបស់ខ្លួន ។ កាន់តែពិសេស សម្រាប់តែឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ CAMBODIA BEER មានផ្ដល់ជូនរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីចំនួន ៥ គ្រឿង ខុនដូដ៏ប្រណីត ជីប ម៉ុង លែន ២ យូនីត ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់ ។

សូមអបអរសាទរដល់អតិថិជនកំពូលសំណាង CAMBODIA BEER ទាំង ២ នាក់ ! តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់ ?

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល ! រង្វាន់កាន់តែអស្ចារ្យ ! ។ ពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ