ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

NHAM24 បាន​ពង្រីក​សេវាកម្ម​តាក់ស៊ី​ទៅ​កាន់ក្រុង​ប៉ោយ​ប៉ែ​ត ប្រទេស​កម្ពុជា ហើយ !

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ NHAM24 Taxi ដែល​ជា​សេវាកម្ម​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ​ថ្មី​បំផុត​របស់​ប្រទេស​កម្ពុជា បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ផ្តល់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុង​ ។ NHAM24 Taxi…

រាជធានីភ្នំពេញ ៖ NHAM24 Taxi ដែល​ជា​សេវាកម្ម​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ​ថ្មី​បំផុត​របស់​ប្រទេស​កម្ពុជា បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ផ្តល់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុង​ ។

NHAM24 Taxi ត្រូវ​បាន​បើក​ដំណើរ​ជា​ផ្លូវការ​ក្នុង​ខែកុម្ភៈ ឆ្នាំ 2023 ក្នុង​រាជធានី​ភ្នំពេញ​ ។ នា​ពេល​បច្ចុប្បន្ន NHAM24 Taxi បាន​ពង្រីក និង​បើក​ដំណើរការ​នៅ​ក្នុង​ខេត្ត​ក្រុង​ធំ​ៗ​ចំនួន 6 ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ក្រុងព្រះសីហនុ សៀមរាប កំពត បាត់ដំបង និង​ឥឡូវនេះ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​ ។ សេវាកម្ម​នេះ​មាននៅ​ក្នុង​កម្មវិធី NHAM24 ដែល​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​មួយ ជាមួយ​មុខងារ​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​កក់​ឡាន និង កង់​បី​យ៉ាង​ងាយស្រួល ព្រមទាំង​នាំ​មក​ជាមួយ​មុខងារ​តាមដាន​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភ្លាម​ៗ និង​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ផង​ដែរ​ ។

NHAM24 សំឡឹង​ឃើញ​ការ​កើនឡើង​នៃ​តម្រូវការ​ទៅ​លើ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​ក្នុង​បណ្តា​ខេត្ត​ធំ​ៗ ជាមួយនឹង​ឱកាស​ពង្រីក​ទីផ្សារ​ ។ ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​ក្រុង​មួយ​ក្នុង​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​សក្តានុពល​លើ​វិស័យ​ដឹក​ជញ្ជូន​សម្រាប់​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង ដូច្នេះ​ហើយ​មធ្យោបាយ​ធ្វើ​ដំណើរ​គឺជា​តម្រូវការ​មួយ​ដ៏​ចាំបាច់​នៅ​ក្នុង​ក្រុង ​។

លោកស្រី ស៊ុន សុខា នាយក​ប្រតិបត្តិ​របស់ NHAM24 បាន​មាន​ប្រសាសន៍​ថា ៖ «ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជា​ច្រក​ទ្វារ​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​គឺជា​តំបន់​ដែល​មាន​សក្តានុពល​ជាងគេ និង​ភាព​មមាញឹក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ។ ដូច្នេះ​ហើយ​ការ​សម្រេចចិត្ត​ក្នុង​ការ​ពង្រីក​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​របស់ NHAM24 Taxi នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​គឺជា​គោលបំណង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​លើក​ត​ម្កើ​ន​សេដ្ឋកិច្ច​របស់​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​ ។ យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សេវាកម្ម​របស់​យើង ដោយ​ធានា​នូវ​ភាព​ងាយស្រួល ជឿជាក់ និង​រហ័ស ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ទៅ​កាន់​អតិថិជន​របស់​យើង» ​។​

សុវត្ថិភាព​របស់​អតិថិជន​ គឺជា​គោល​ការ​ចម្បង​របស់ NHAM24 Taxi ។ អ្នកបើកបរ​ទាំងអស់​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​សុវត្ថិភាព និង​ទំនុកចិត្ត​ដល់​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ពួក​យើង ។ លើស​ពី​នេះ ការ​ថែទាំ​យានជំនិះ​យ៉ាង​ខ្ជាប់ខ្ជួន​របស់​អ្នកបើកបរ​របស់​យើង​ក៏​បាន​ផ្តល់​នូវ ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ​ ។

NHAM24 Taxi មិន​ត្រឹមតែ​ជា​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ប៉ុ​ណោះ្ណ​ទេ ពួក​យើង​ក៏​បាន​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម និង​ជា​ដៃគូ​សហការ​ក្នុង​ការ​អភិវឌ្ឍន៍​ក្រុង​ប៉ោយ​ប៉ែ​ត និង​តំបន់​ជុំវិញ​តាម​រយៈ​ការ​សហការ​ជាមួយ​អ្នកបើកបរ និង​អាជីវករ​ក្នុង​ក្រុង​។ NHAM24 Taxi មាន​គោលបំណង​ជំរុញ​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​សម្រាប់​វិស័យ​មួយ​នេះ​នៃ​ប្រទេស​កម្ពុជា ​។

ទទួល​បាន​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ដ៏​ទាន់សម័យ និង​រហ័ស​ជាមួយ NHAM24 Taxi​។ ទាញ​យក​កម្មវិធី NHAM24 ឥឡូវនេះ​ដើម្បី​ទទួល​បាន​នូវ​ភាព​ងាយស្រួល និង​សុវត្ថិភាព​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​។ ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរការ NHAM24 Taxi ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ពួក​យើង​កំពុង​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ 50% ទៅ​លើ​រាល់​ការ​កក់​តាក់ស៊ី​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ NHAM24 រហូត​ដល់​ថ្ងៃ​ទី 16 ខែមេសា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​ប្រើ​កូដ “KNY2024”​ ។

អំពី NHAM24
បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2015 NHAM24 គឺជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​ដំបូង​បំផុត​ដែល​មាន​ផ្តល់​ជូន សេវាកម្ម​ជា​ច្រើន រួម​មាន​សេវាកម្ម​ការ​ហៅ​តាក់ស៊ី កក់​សំបុត្រ​ឡាន បញ្ញើ​អីវ៉ាន់ ក​ម្ម៉​ង់​អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​អីវ៉ាន់​ជា​ច្រើន​នៅ​លើ​កម្ម​វី​ធី​ទូរស័ព្ទ NHAM24 ផង​ដែរ​ ។

មាន​ប្រតិបត្តិការ ចំនួន 19 ខេត្ដ​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ NHAM24 បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់ ហើយ​ផ្តល់​ការងារ ដល់​ដៃគូ​ដឹក​ជញ្ជូន និង​ដៃគូ​អ្នកបើកបរ​ជាង 10,000 នាក់​ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ដៃគូ​ពាណិជ្ជករ​ដែល​បាន​ចុះបញ្ជី​ជាង 20,000 ដៃគូ​សហការ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ ​។

ឥឡូវនេះ NHAM24 មាន​បុគ្គលិក​ជាង 300 នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​កម្មវិធី​ទូរស័ព្ទ​ដ៏​ទំនើប​បំផុត​ដែល​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ​ក្នុង​ការ​ផ្តល់​នូវ​គុណ​តម្លៃ​នៃ​សេវាកម្ម និង​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​ ៕ អត្ថបទសហការ