រាជធានីភ្នំពេញ៖ ឈរលើឈ្មោះជាអ្នកគាំទ្រគុនខ្មែរដំបូងគេ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជា នៅចុងសប្តាហ៍ថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីចូលឆ្នាំខ្មែរដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី១៤ និង១៥ ខែមេសា ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី១៦ ចាប់ពីម៉ោង ៧យប់តទៅ ដែលមហាព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅផ្សារ អឺសុភី ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បន្ថែមពីលើព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ពេលថ្ងៃក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ រាំសប្បាយ និងល្បែងកម្សាន្តផ្សេងៗទៀត ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាកាន ដែលរៀបចំនៅក្នុងបរិវេណវត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា តែម្ដង។ ដូចនេះ ពេលថ្ងៃលេងសង្ក្រាន្តនៅវត្ត យប់ឡើងមករាំសប្បាយ ស្រែកហ៊ោ ជាមួយកំពូលតារាចម្រៀងក្នុងដួងចិត្តរបស់អ្នក ។
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន សន្យាធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើកញាប់ញ័រ បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន ។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរនិងកីឡាករប្រដាល់អន្តរជាតិ ជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ ។
ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។
WURKZ បង្កើនថាមពលឥតឈប់ឈរ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ