ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រ​ជ្រើសរើស​ខោ​ទឹកនោម​កូន ​ឱ្យ​បាន​ត្រឹមត្រូវ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ជ្រើសរើស​ខោ​ទឹកនោម អាច​ជា​រឿង​ស្មុគស្មាញ​ពិសេស​នៅ​ពេល​ដែល​ មាន​ម៉ាក​ផលិតផល​ខោ​ទឹកនោម​ជា​ច្រើន ​កំពុង​ទាក់ទាញ​ចិត្ត​លោក​អ្នក​ ។ អ្នក​អាច​នឹង​រើស​យក​ខោ​ទឹកនោម ​ដែល​អ្នក​ឃើញ​មុនគេ តែ​សូម​ចង​ចាំ​ថា​វា​អាច​នឹង​មិន​សាក​សម​សម្រាប់​ស្បែក​ក្មេង…

រាជធានីភ្នំពេញ ៖ ជ្រើសរើស​ខោ​ទឹកនោម អាច​ជា​រឿង​ស្មុគស្មាញ​ពិសេស​នៅ​ពេល​ដែល​ មាន​ម៉ាក​ផលិតផល​ខោ​ទឹកនោម​ជា​ច្រើន ​កំពុង​ទាក់ទាញ​ចិត្ត​លោក​អ្នក​ ។ អ្នក​អាច​នឹង​រើស​យក​ខោ​ទឹកនោម ​ដែល​អ្នក​ឃើញ​មុនគេ តែ​សូម​ចង​ចាំ​ថា​វា​អាច​នឹង​មិន​សាក​សម​សម្រាប់​ស្បែក​ក្មេង ​។

អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធីសាស្ត្រ​ ជ្រើសរើស​ខោ​ទឹកនោម​ឱ្យ​បាន​ត្រឹមត្រូវ​ ៖
1.​ ​ម៉ាក​យីហោ​ផលិតផល
ម៉ាក​យីហោ​ខោ​ដែល​ផលិត​ដោយ​រោងចក្រ​មានកេរ្តិ៍ឈ្មោះ និង​ល្បីល្បាញ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​លោកប៉ា​អ្នក​ម៉ាក់​ជ្រើសរើស​ជូន​កូន​ៗ ។

2.​ ​លក្ខណៈ​ពិសេស​របស់​ខោ​ទឹកនោម
•​ ​បឺត​ស្រូប​បាន​ល្អ
ការ​បឺត​ស្រូប​បាន​ល្អ​សំដៅលើ​៣​ចំនុច ​៖ ទី​១​គឺ​ខោ​ទឹក​នោ​មេ​អាច​ស្រូប​ទឹកនោម​បាន​លឿន​ដែល​មិន​ធ្វើ​ឱ្យ​ទឹកនោម​ហៀរ​មក​ក្រៅ​ពេល​ក្មេង​កំពុង​នោម ​។ ទី ​២ ​គឺ​វា​មាន​សមត្ថភាព​ផ្ទុក​ទឹកបាន​ច្រើន​ដែល​អាច​អោយ​កូន​អ្នក​នោម​បាន​មិន​តិច​ជាង​៣​ដង​ឡើយ​។ ខោ​ទឹកនោម​ដែល​មាន​សមត្ថភាព​ស្រូប​បាន​តិច​នឹង​បណ្តាល​អោយ​ទឹកនោម​ហៀរ​ចេញ​ក្រៅ​ពេល​វា​ស្រូប​ដល់​កម្រិត​របស់​វា​។ ទី​៣​គឺ​វា​អាច​រក្សា​ផ្ទៃ​បឺត​ដែល​នៅ​ជាប់​ស្បែក​គូទ​កូន​អ្នក​នៅ​ស្ងួត​ជា​និច្ច នេះ​ជា​ចំនុច​សំខាន់​ព្រោះ​វា​ជួយ​ជៀង​វៀង​ការ​រោល​ក្រហម រឺ រមាស់​ស្បែក​គូទ​កូន​។ កាលណា​ផ្ទៃ​បឺត​ជាប់​ស្បែក​គូទ​កូន​នៅ​សើម វា​ងាយ​បង្ក​កំនើន​បាក់តេរី​ដែល​អាច​ធ្វី​អោយ​ស្បែក​គូ​ដ​កូន​អ្នក​រលាក​ ។

•​ ​គំនូស​ប្ដូរ​ពណ៌
ខោ​ទឹកនោម​បច្ចុប្បន្ន​មាន​ទ្រនិច​បង្ហាញ​ពី​ភាព​សើម ​។ ដែល​ទ្រនិច​នេះ​មាន​ពណ៌​ស ហើយ​វា​នឹង​ប្រែជា​ពណ៌​លឿង​នៅ​ពេល​ដែល​ខោ​ពេញ​ដោយ​ទឹកនោម​។ វា​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អាណាព្យាបាល​ក្នុង​ការ​ឆែក​ពី​ភាព​សើម​នៃ​ខោ និង​អាច​ធ្វើការ​ផ្លាស់​ប្ដូរ​បាន​ទាន់​ពេលវេលា​ ។

•​ ​ទន់ និង​មាន​ចរន្ត​បំ​ភាយ​កម្ដៅ
ស្បែក​ក្មេង​នៅ​ខ្ចី និង​ងាយ​រង​ប្រតិកម្ម ដូចនេះ​ហើយ​ទើប​វត្ថុធាតុដើម​នៃ​ការ​ផលិត​ខោ​ទឹកនោម​ចាំបាច់​សម្រាប់​ស្បែក​ក្មេង​។ សូប​ប្រាកដ​ថា អាណាព្យាបាល​ជ្រើសរើស​ខោ​ដែល​ផលិត​ចេញពី​វត្ថុ​ធាតុ​ដែល​ទន់ និង​មាន​លទ្ធភាព​បំ​ភាយ​កម្ដៅ​ដែល​វា​ជួយ​ឱ្យ​ស្បែក​ក្មេង​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ ។

•​ ​បត់បែន និង​សម​ល្មម​ជាមួយ​ស្បែក​ក្មេង
ផ្នែក​សំខាន់​មួយទៀត​នៃ​ការ​ជ្រើសរើស​ខោ​ទឹកនោម គឺ​ការ​ជ្រើសរើស​ប្រភេទ​ខោ​ដែល​មាន​ភាព​បត់បែន​សម្រាប់​ស្បែក​ក្មេង មិន​ធ្វើ​ឱ្យ​ស្បែក​ក្មេង​ឡើង​ផ្នត់ ឫ មាន​ស្នាម​កកិត ​។

3.​ ​ទំហំ និង​ទម្ងន់​ក្មេង
ទំហំ​ខោ​ខុស​ៗ​គ្នា​ទៅ​តាម​ទម្ងន់​របស់​ក្មេង​នីមួយ​ៗ ដូចនេះ​ហើយ​មុន​នឹង​ជ្រើសរើស​ទិញ​ខោ​ទឹកនោម​សូម​ថ្លឹង​ទម្ងន់​ក្មេង​ជា​មុន​សិន​។ ក្មេង​អាច​មានការ​ឡើង​ទម្ងន់​ជា​បន្តបន្ទាប់ ដូច្នេះ​សូម​ជ្រើស​ខោ​ទឹកនោម​ណា​ដែល​មិន​រឹប​ពេក​សម្រាប់​គូថ​ក្មេង​ ។

4.​ ​ទម្លាប់​នៃ​ការ​បន្ទោ​របង់
ក្មេង​នីមួយ​ៗ​មិន​ដូច​គ្នា​ទាំង​ទម្លាប់​នៃ​ការ​បត់ជើងតូច និង​ការ​បត់ជើងធំ​។ ក្មេង​អាច​នឹង​ជុះ​ច្រើន​ពេញ​មួយ​ថ្ងៃ​។ អ​ញ្ចឹ​ង​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​រើស​ខោ​ទឹកនោម​ណា​ដែល​អាច​ស្រូប​បាន​លឿន និង​ស្រូប​បាន​ច្រើន​ដង​ដែល​វា​អាច​ទប់ស្កាត់​ក្មេង​ពី​សំណើម និង​ការ​រោល ​។

5.​ ​តម្លៃ
ការ​ស្វែង​យល់​ពី​ទម្លាប់​នៃ​ការ​ជុះ​របស់​ក្មេង​អាច​ជួយ​ឱ្យ​អ្នក​កំណត់​ចំនួន​ខោ និង​តម្លៃ​នៃ​ការ​ចាយវាយ​ប្រចាំខែ​។ ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​មិន​ប្រាកដ​ថា​មានគុណ​ភាព​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​។ ប៉ា​ម៉ាក់​គួរ​ជ្រើសរើស​លើ​គុណភាព​ខោ​ជា​ជាង​តម្លៃ​នៃ​ខោ ​។ ងាយ​ៗ ប៉ា​ម៉ាក់​អាច​សាកល្បង​ទិញ​ខោ ​២ ទៅ ៣ ​ម៉ាក រូ​ច​សិក្សា​ថា​ផលិតផល​ណា​សាក​សម​សម្រាប់​កូន​អ្នក ​។

6.​ ​ស្បែក​ងាយ​ប្រតិកម្ម
ប្រសិនជា​កូន​អ្នកមាន​ស្បែក​ដែល​ងាយ​ប្រតិកម្ម អ្នក​អាច​សាកល្បង​ជ្រើសរើស​ខោ​ទឹកនោម ដែល​មិន​មាន​ជាតិ​គីមី និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់ ឫ រលាក​ស្បែក​ក្មេង​ ។

ឥឡូវនេះ​លែង​ជា​បញ្ហា​សំរាប់​លោក​អ្នក​ហើយ ព្រោះ​ខោ​ទឹកនោម​ក្មេង Bippi ត្រូវ​បាន​ផលិត​ឡើង​ជាមួយនឹង​លក្ខ​ខណៈ​ពិសេស​ទាំងអស់​ដែល​លោក​អ្នក​កំពុង​ស្វែងរក ​។

ខោ​ទឹកនោម​ក្មេង Bippi ផ្តល់​អោយ​អ្នក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ ៖
– ​គ្មាន​សារធាតុ​គីមី សារធាតុ​ក្រអូប សារធាតុ​ក្ល​រី​ន ដែល​មិន​អោយរ​លាក​ស្បែក​ក្មេង
– សាច់​ខោ​ទន់ និង​ស្ដើង ងាយស្រួល​ស្លៀក មិន​ហប់ និង​ផ្តល់​នូវ​ផា​សុខភាព​ខ្ពស់
– ផ្ទៃ​ស្រូប 3D ព​ន្លឿ​ន​ការ​បឺត​ទឹកនោម​បាន​លឿន​ធ្វើ​អោយ​ផ្ទៃ​ខោ​ស្ងួត​ល្អ​មិន​សើម​ជាប់​គូថ​ក្មេង
– ផ្ទុក​ទឹកនោម​បាន​ច្រើន​ដែល​អាច​រក្សា​ភាព​ស្ងួត​បាន​រហូត​ដល់ 12​ម៉ោង
– ​ផ្ទៃ​ខោ​អាច​បំ​ភាយ​ចំហាយ​កម្ដៅ​បាន 100% ធ្វើ​អោយ​គូថ​ក្មេង​ត្រជាក់​មិន​រលាក
– ផ្ទៃ​ពក​តូច​ៗ ធ្វើ​ឲ្យ​ខ្យល់​ឆ្លងកាត់ និង​កាត់​បន្ថយ​ផ្ទៃ​ខោ​ប៉ះ​ស្បែក ផ្ដល់​នូវ​ផាសុកភាព គូទ​ក្មេង​ស្ធួ​ត និង​កាត់​បន្ថយ​កន្ទួល​រមាស់ ។

ខោ​ទឹកនោម Bippi មាន​ប្រភេទ​បក​បិត​សំរាប់​ទារក​ទើប​កើត និង ប្រ​ភេ​ត​លើក​ស្លៀក​ចាប់ពី​ក្មេង ៦​គីឡូ រហូត​ដល់​ជាង ៣០​គី​ឡួ ដែល​ងាយស្រួល​ក្នុង​ការ​ស្លៀក​និង បក​ចោល​ ៕ អត្ថបទសហការ