ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រោះព្រំ​លើករាសី នាំ​សិរី​សួស្តី​ នៅ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

7 ខែ មុន

រាជធានីភ្នំពេញ ៖ ទី​ ០៣ ខែមេសា ឆ្នាំ ​២០២៤ បាន​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត បណ្ដេញ​ឧបទ្រព​ពី​ឆ្នាំ​ចាស់ ប្រោះព្រំ​លើករាសី…

រាជធានីភ្នំពេញ ៖ ទី​ ០៣ ខែមេសា ឆ្នាំ ​២០២៤ បាន​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត បណ្ដេញ​ឧបទ្រព​ពី​ឆ្នាំ​ចាស់ ប្រោះព្រំ​លើករាសី នាំ​សិរី​សួស្ដី​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​ ១៣ ដល់ ថ្ងៃ​ទី​ ១៦ ខែមេសា ខាង​មុខ​នេះ ​។

ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​ទៅ​តាម​គន្លង​ទំនៀមទំលាប់​ប្រពៃណី ព្រះពុទ្ធ​សាសនា ដោយ​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ចំរើន​ព្រះ​បរិត្ត សមាទានសីល និង​សូម​ទេវតា​ឆ្នាំ​ថ្មី សូម​ជួយ​ប្រោះព្រំ​ពរ​ជ័យ​សិរី​សួស្តី វិបុល​សុខ​មហាប្រសើរ សុំ​សេចក្តីសុខ សេចក្តីចំរើន​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ ។

សូម​បញ្ចា​ក់ថា បន្ទាប់​ពី​បញ្ចប់​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀប​ចំការ​សម្តែង​នូវ​ឆៃយ៉ាំ របាំ​ជូនពរ និង​របាំ​ត្រុដិ ដើម្បី​ជា​កិច្ច​បណ្តេញ​នូវ​ឧបទ្រពចង្រៃ ក្នុង​ឆ្នាំ​ចាស់​និង​ទទួលយក​សិរី​សួស្តី​បវរ​មហាប្រសើរ ក្នុង​ឆ្នាំ​ថ្មី ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត​ជូន​ជាតិ​មាតុភូមិ ​៕ អត្ថបទសហការ