រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក 赛力斯 និង SERES លើរថយន្ត និងគ្រឿងបន្លាស់រថយន្ត (“SERES M5”; “SERES M7”; “SERES M8”; “SERES M9”) របស់ក្រុមហ៊ុន សឹង ដឺ បាវ អ៉ិនវេសម៉ិន ឯ.ក តាមរយៈលិខិតប្រកាសលេខ ១០៨៩ ព.ណ កសប ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ។
តាមរយៈលិខិតទទួលស្គាល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន សឹង ដឺ បាវ អ៉ិនវេសម៉ិន ឯ.ក គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ក្នុងការប្រើប្រាស់ផលិផលដែលពាក់ម៉ាកខាងលើលើរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះផងដែរ សឹង ដឺ បាវ អ៉ិនវេសម៉ិន ឯ.ក (SHENG DE BAO INVESTMENT CO., LTD.) មានលសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផលដែលពាក់ម៉ាកដូចគ្នាទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិនេះផងដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕ អត្ថបទសហការ
ខាងក្រោមនេះ គឺជាលិខិតថតចម្លងចេញដោយក្រសួងពាណិជ្ជកម្ម ៖
ចែករំលែកព័តមាននេះ