រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ របស់សមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន ដែលប្រារព្ឋធ្វើឡើងនៅសណ្ឋាគារ អ៊កវ៉ូត (Oakwood) ក្នុងរាជធានីភ្នំពេញ ។
ពិធីនេះ ក៏មានការចូលរួមជាអធិបតីពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនប្រមាណ ១៥០ រូប ។
ក្នុងនាមជាអតីតនិស្សិតជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយ ចំពោះកម្មវិធីដ៏មានអត្ថន័យ និងមានភាពរីរីករាយ នៅពេលនេះដែលអតីតនិស្សិតខ្មែរ ដែលធ្លាប់បានសិក្សានៅប្រទេសជប៉ុន មានឱកាសជួបគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបានជូនពរដល់អតីតនិស្សិតខ្មែរ មកពីប្រទេសជប៉ុនក្នុងឱកាសឆ្នាំថ្មីផងដែរ ។
ក្នុងកម្មវិធីជួបជុំដែលធ្វើឡើងមួយឆ្នាំម្តង នាពេលនេះ ក៏មានការលេងល្បែងប្រជាប្រិយ ការច្រៀងរាំកម្សាន្តពីគណអធិបតី និងភ្ញៀវចូលរួមយ៉ាងសប្បាយរីករាយផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ