ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​សាខា​ទី​១១ ក្រុង​តា​ខ្មៅ ចាប់​បើកទ្វា​ទទួល​ចុះ​សិស្ស​ចូល​រៀន ​១ ​វគ្គ​ ដោយ​ឥត​គិតថ្លៃ​ ជាមួយ​ការ​ផ្តល់​ជូន​ដទៃ​ទៀត

5 ខែ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ជាមួយ​រាជរដ្ឋាភិបាល បណ្តា​ញា​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​បើក​ដំណើរ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១…

រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ជាមួយ​រាជរដ្ឋាភិបាល បណ្តា​ញា​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​បើក​ដំណើរ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១ នៅ​ក្រុង​តា​ខ្មៅ​ ។

ជា​ការ​លើកទឹកចិត្ត​ចំពោះ​មាតាបិតា​សិស្ស​ ដែល​ចុះ​ឈ្មោះ​កូន​ៗ​ចូល​រៀន ​នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​សាខា​ក្រុង​តា​ខ្មៅ សាលារៀន​នឹង​ផ្តល់​ជូន​ការ​សិក្សា​ថ្នាក់​បំប៉ន ១​ វគ្គ​ដោយ​ឥត​គិតថ្លៃ អាហារូបករណ៍ ២០% ដែល​មាន​សុពលភាព​២​ឆ្នាំ ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពា​ការ​សិក្សា​រហូត​ដល់ ​៥​ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែមេសា ឆ្នាំ ​២០២៤ ​។

នៅ​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន និង​បទ​បង្ហាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលា​ភាសា​លី​ដឺ​លែ​ន កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា ៖ នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ក្រុង​តា​ខ្មៅ គឺជា​សាលា​ចុង​ក្រោយ​ដែល​រៀបចំ ធ្វើ​កំណែទម្រង់​កម្មវិធី​សិក្សា ផ្តោត​ទៅ​លើ​ការ​បង្រៀន​ភាសា​ចំនួន​៣​ជា​គោល គឺ​ភាសា​ខ្មែរ អង់គ្លេស ចិន ព្រម​ជាមួយ​ការ​បញ្ចូល​ចំណេះដឹង​បច្ចេកវិទ្យា ​និង​ឌី​ជី​ថ​ល ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ការ​បណ្តុះ​សិស្ស​ឱ្យ​ចេះ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​ការ​អប់រំ​សីលធម៌​ពលរដ្ឋ ចរិយា​សម្បទា ស្រប​ទៅ​នឹង​ការ​ជំរុញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ចង់​ឃើញ​យុវជន​កម្ពុជា​មិន​ត្រឹមតែ​មានចំណេះ​ដឹង​មាន​សមត្ថភាព ក៏​ប៉ុន្តែ​ក៏​ត្រូវ​មានគុណ​ធម៌ សីលធម៌ និង​ឥរិយា​បទ​ល្អ​ ។

ចំពោះ​ទីតាំង​សាលារៀន​នេះ​នឹង​មាន ផ្តល់​សេវាកម្ម​អប់រំ​ដែល​មានគុណ​ភាពល្អ​ប្លែក​ដូច​ជា ​៖ កម្មវិធី​ពេញ​មួយ​ថ្ងៃ​សម្រាប់​បឋម​សិក្សា ៣​ភាសា (​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​) កម្មវិធី​អប់រំ និង​ថែទាំ​កុមារ (​អាយុ​ ១-២ ​ឆ្នាំ​) កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស (​អាយុ​ ៣-៥​ ឆ្នាំ​) កម្មវិធី​អង់គ្លេស​សម្រាប់​កុមារ (​អាយុ ​៦-១២ ​ឆ្នាំ​) កម្មវិធី​ភាសា​ចិន​សម្រាប់​កុមារ (​អាយុ ​៦-១២​ ឆ្នាំ​) កម្មវិធី​ភាសា​ចិន​ទូទៅ កម្មវិធី​ពេញ​ម៉ោង​ភាសា​អង់គ្លេស កម្មវិធី​ក្រៅ​ម៉ោង​ភាសា​អង់គ្លេស កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ (​ថ្នាក់​ទី ​១ ដល់ទី ​១២ )​។

លើស​ពី​នេះ​ទៅ​ទៀត សាលារៀន​ក៏​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​បំ​ណិ​ន​សតវត្ស​រ៍ទី​ ២១ ដោយ​បញ្ចូល​កម្មវិធី​សិក្សា​អម​ចំនួន​ ៣ ៖ ទី ​១ កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង ​៧​ សម្រាប់​បុគ្គល​ឆ្នើម នាំ​មក​ពី​សហរដ្ឋអាមេរិក ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ចរិយា​ម្ប​ទា​។ ទី ​២ កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ MoneyTree មក​ពី​ប្រទេស​សិង្ហ​បុរី ដែល​ជួយ​ជំរុញ​និង​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព ​។ ទី​ ៣ ការ​បណ្តុះ​បំ​ណិ​ន​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ដែល​ជា​កម្មវិធី​សិក្សា​មួយ​ថ្មី​បន្ថែម​ទៀត មក​ពី​ចក្រភព​អង់គ្លេស ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស ក៏​ដូច​ជា​បំពេញការងារ​ក្នុង​ពេល​អនាគត​ផង​ដែរ ​។

ក្រៅពី​សេវាកម្ម​អប់រំ​ខាងលើ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ដើម្បី​ងាយស្រួល​គ្រប់គ្រង​និង​តាមដាន​ព័ត៌មាន​សិក្សា​ផង​ដែរ​ ។

ទន្ទឹម​នឹង​នោះ សាលារៀន​បាន​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ជា​ច្រើន ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម និង​ជួយ​សម្រួលការ​រៀបចំ​ឯកសារ​ដល់​សិស្ស​ដែល​មាន​គោលបំណង​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស​ផង​ដែរ​ ។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​ផ្តល់​សេវាកម្ម​អប់រំ​អស់​រយៈពេល​ ១៦ ​ឆ្នាំ​មក​ហើយ គិត​ចាប់តាំងពី​ឆ្នាំ ​២០០៨​ ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សាលារៀន​បាន​និង​កំពុង​បើក​ដំណើរការ​សាខា​ទី​ ១១ ក្រុង​តា​ខ្មៅ ដើម្បី​ពង្រីក​សក្តានុពល​អប់រំ​របស់​ខ្លួន​ជូន​ដល់​សិស្សានុសិស្ស​ក្នុង​តំបន់​នេះ​ ។

សម្រាប់​មាតាបិតា​សិស្ស ដែល​មាន​បំណង​ឈ្វេងយល់​ពី​កម្មវិធី​សិក្សា និង​ព័ត៌មាន​បន្ថែម​ផ្សេង​ៗ លោក​អ្នក​អាច​ទំនាក់ទំនង​លេខ​ទូរ​សព្ទ ០១១ ៣៦៩ ១៦៨ ឬ ០១៥ ៧៩៨ ១២៣ ៕ អត្ថបទសហការ