ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្ពោធ​ផលិតផល​ថ្មី “CAMBODIA LITE BEER” ជា​ផ្លូវការ

5 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​ ០១ ខែមេសា ឆ្នាំ​ ២០២៤ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​ ០១ ខែមេសា ឆ្នាំ​ ២០២៤ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ជា​ផ្លូវការ​ជូន​ដល់​តំណាង​ចែកចាយ បុគ្គលិក និង​បងប្អូន​អ្នក​សារព័ត៌មាន នៅ​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ក្នុង​ការ​ស្វាគមន៍​សមាជិក​ថ្មី​ដែល​មានឈ្មោះ​ថា «​ស្រា​បៀរ កម្ពុជា ឡៃ​ថ៌ – CAMBODIA LITE BEER»​ ។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​ក្នុង​ការ​សម្ពោធ​ផលិតផល​ថ្មី​ថា​ ៖ «​ទម្រាំ​តែ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រេច​ផលិត​ចេញ​បាន​នូវ​ផលិតផល​ណាមួយ គឺ​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ក្រុម​អ្នកជំនាញ​យើង មាន​ទាំង​ក្រុមការងារ​ក្នុងស្រុក និង​បរទេស បាន​សិក្សា​យ៉ាង​លម្អិត និង ម៉ត់ចត់​បំផុត​។ ការ​សម្រេចចិត្ត​ផលិត​ឡើង​នេះ​ទៀត​សោត ក៏​មិនមែន​ទទួល​បានការ​សម្រេច​តែ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ខាងក្នុង​នោះ​ទេ យើង​ក៏​បាន​ធ្វើការ​តេស្ត​សាកល្បង​ជាមួយនឹង​អតិថិជន​ផ្ទាល់ ហើយ​មានការ​គាំទ្រ​ទៅ​លើ​រសជាតិ គុណភាព និង​ជម្រុញ​ឱ្យ​ផលិត CAMBODIA LITE BEER នេះ​ឡើង ​។​»

CAMBODIA LITE BEER ត្រូវ​បាន​រចនា​រូបរាង​ដ៏​ល្អ​ប្រណិត ជា​ផលិតផល​ដំបូង​ដែល​លើ​សម្បក​កំប៉ុង​មាន​ភាព​គ្រើម (Matte) ពណ៌​ស លាយ​ជាមួយនឹង​អក្សរ CAMBODIA LITE BEER ពណ៌​ខៀវ មើលទៅ​ស្រាល ត្រជាក់​ភ្នែក បង្ហាញ​ពី​ភាព​លេចធ្លោ​ទាន់សម័យ ជា​ពិសេស​ផលិត​ឡើង​ពី​គ្រឿងផ្សំ​ដែល​មានគុណ​ភាពល្អ​លើសគេ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប Ultra-Filtered ដើម្បី​ធានា​បាន​នូវ​ក្លិន​និង​រសជាតិ​ស្រស់​បំផុត ក្នុង​កម្រិត​ជាតិ​អាល់កុល​តិច​ត្រឹមតែ 4%​ប៉ុណ្ណោះ​ ។ ហើយ​សម្រាប់​អ្នក​ចូល​ចិត្ត​ជួបជុំ​បែប​គ្រួសារ មិត្តភក្តិ ក្នុង​ឱកាស​ពិសេស​នានា CAMBODIA LITE BEER ជា​ជម្រើស​ល្អ​បំផុត ក្រៅពី​មាន​រសជាតិ​ស្រាល​ស្រទន់​បំផុត ក្នុង​កម្រិត​ជាតិ​អាល់កុល​ត្រឹមតែ​៤% CAMBODIA LITE BEER មាន​កាឡូរី​ទាប ល្អ​បំផុត សម្រាប់​អ្នក​ដែល​គិតគូរ​ដល់​បរិមាណ​ចំណីអាហារ​ដែល​ទទួលទាន ​។

ហើយ​ក្រោម​ក្រវិល​កំប៉ុង​មាន​រង្វាន់​ជា​ច្រើន​ដូច​ជា​៖ រថយន្ត​ប្រណិត SUV ម៉ាក Mitsubishi X-Force ស៊េរី​ទំនើប​ចុង​ក្រោយ​, ម៉ូតូ VESPA Spring S150 ស៊េរី​ថ្មី​ដ៏​ទាន់សម័យ រង្វាន់​លុយ​សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង CAMBODIA LITE BEER រាប់​លាន​កំប៉ុង​។ ស្វែងរក CAMBODIA LITE BEER ដែល​នៅ​ជិត​អ្នក​បំផុត​ឥលូវ​នេះ​ដើម្បី​ទទួល​រសជាតិ​ថ្មី បែប​ស្រាល ស្រទន់ ធ្វើ​ឱ្យ​ការ​ជួបជុំ​បាន​យូរ​ជាង​មុន និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ ​!

គួរ​បញ្ជាក់​ផង​ដែរ​ថា CAMBODIA LITE BEER ជា​ផលិតផល​មួយ​នៅ​ក្រោម​ម៉ាក​ផលិតផល CAMBODIA BEER ក្នុង​ចំណោម​ផលិតផល​ទាំង ៦ របស់​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​រោងចក្រ​ឈានមុខ​គេ​នៅ​កម្ពុជា វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ ១០០% ផលិត​នូវ​ផលិតផល​គុណភាព​ខ្ពស់​កម្រិតស្តង់ដារ​ពិភពលោក ចេញពី​ប្រទេស​កម្ពុជា ឬ «Made in Cambodia» ឱ្យ​បរទេស​បាន​ស្គាល់ ។ រោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រើប្រាស់​គ្រឿងចក្រ​ទំនើប​ៗ បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​គ្រឿងផ្សំ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដែល​ជំរុញ​ឱ្យ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ​ធំ​ៗ​ពីរ​គឺ​ ៖ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ព្រមទាំង​ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​សង្វា​ក់​ផលិតកម្ម​លំដាប់​ពិភពលោក (World Class Operation Management)​។ ហើយ​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​មេដាយមាស ៣៣ ​គ្រឿង ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព​ស្តង់ដារ​កម្រិត​ពិភពលោក Monde Selection​ ។

CAMBODIA LITE BEER ស្រាល​ស្រទន់ ជួបជុំ​បាន​យូរ​ !
CAMBODIA BEER បង្កើន​ភាព​ស្និទ្ធស្នាល ​! ៕ អត្ថបទសហការ