
សិស្សទទួលពានពិព័រណ៌ភាពជាអ្នកដឹកនាំនៃសាលាអន្តរជាតិហ្វររ៉េសហៀល រៀបចំកម្មវិធីសប្បុរសធម៌
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមសិស្សានុសិស្សសាលាអន្តរជាតិ ហ្វររ៉េសហៀល…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមសិស្សានុសិស្សសាលាអន្តរជាតិ ហ្វររ៉េសហៀល…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមសិស្សានុសិស្សសាលាអន្តរជាតិ ហ្វររ៉េសហៀល ដែលទទួលបានពានជ័យលាភីពីពិព័រណ៌ភាពជាអ្នកដឹកនាំក្នុងឆ្នាំសិក្សា ២០២២-២០២៣ បានដឹកនាំកម្មវិធីសប្បុរសធម៌ ទៅកាន់សាលាបឋមសិក្សាជាយស្បៃ ដែលស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក លន់ ដានេ ថ្នាក់ដឹកនាំសាលាអន្តរជាតិ ហ្វររ៉េសហៀល បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាព និងសេចក្ដីរំភើបជាខ្លាំងដែលឃើញសិស្សានុសិស្សចេះ ផ្ដួចផ្ដើមជាគំនិតរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ។ តាមរយៈកម្មវិធីនេះដែរ សិស្សានុ សិស្សរបស់យើងបាននាំយកនូវថវិកាសម្រាប់សាងសង់ទីអំណានមួយ នៅក្នុងបរិវេណ សាលារៀនផ្ទាល់ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សទាំងអស់ ហើយក៏មានសម្ភារ សិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ១១៣ នាក់ សម្ភារការិយាល័យសាលារៀន សៀវភៅបណ្ណាល័យ សម្ភារៈនិងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតដែលទទួល បានពីការបរិច្ចាគរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ។
កម្មវិធីសប្បុរសធម៌នេះ ទទួលបានការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អ្នកអាណាព្យាបាល និងសិស្សានុសិស្សសាលាអន្តរជាតិ ហ្វររ៉េសហៀល ។ ជាពិសេស លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ជាយស្បៃទាំងមូលបាន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ដល់ការរៀបចំកម្មវិធីនេះទៅកាន់សាលារៀន របស់ពួកគាត់ ដែលមើលឃើញពីការខ្វះខាតដែលពួកគាត់កំពុងជួបប្រទះ ហើយមាន ការជួយបំពេញពីក្រុមសិស្សានុសិស្សរបស់យើង ។
សូមបញ្ជាក់ដែរថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះត្រូវបានដឹកនាំឡើងដោយសិស្សា នុសិស្សរបស់យើងជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះផ្នត់គំនិត និងរួមចំណែកលើកស្ទួយ វប្បធម៌នៃការចែករំលែកឱ្យបានកាន់តែទូលំទូលាយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ