ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉េង ហួត សង្ក្រាន្តឆ្នាំ​ទី ២ នឹង​ត្រលប់​មក​វិញនៅដើម​ខែមេសា នាំ​មក​ជូន​ដោយក្រុមហ៊ុន​ បុរី ប៉េង ហួត ចាប់ពី​ថ្ងៃ​ទី ៥-៦-៧ ខែមេសា នៅ​បរិវេណ​សួន អឺរ៉ុប ភី​អេ​ច យូ​រ៉ូ​ផាក

5 ខែ មុន

រាជធានីភ្នំពេញ ៖ ការ​តុបតែង និង​រៀបចំ​ឆ្លង​សម័យកាល​នៃ​កម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺ​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ដើម​ខែមេសា ចាប់ពី​ថ្ងៃ​ទី ៥…

រាជធានីភ្នំពេញ ៖ ការ​តុបតែង និង​រៀបចំ​ឆ្លង​សម័យកាល​នៃ​កម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺ​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ដើម​ខែមេសា ចាប់ពី​ថ្ងៃ​ទី ៥ ថ្ងៃ​ទី ៦ រហូតដល់​ថ្ងៃ​ទី ​៧ ឆ្នាំ ខែមេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់​ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ។

មិន​ខុស​ពី​រាល់​ឆ្នាំ​បុរី ប៉េង ហួត មិន​ត្រឹមតែ​ជា​សហគមន៍​រស់នៅ​ដ៏​សុខដុមរមនា​តែ​ប៉ុណ្ណោះ​នោះ​ទេ បន្ថែម​ពី​នេះ​ក្រុមហ៊ុន​បុរី ប៉េង ហួត ក៏​បាន​គិតគូរ​ទៅ​ដល់​ការ​បង្កើត​ព្រឹត្តិការណ៍​ធំ​ៗ​តាម​រដូវ​កាល​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​មហាជន​ទូទៅ​អាច​រីករាយ​មក​កម្សាន្ត​ដោយ​សេរី​ផង​ដែរ ។

ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំ​ទី ២ ដ៏​អស្ចារ្យ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​មានការ​នាំ​យក​មក​នូវ​ទស្សនីយភាព​ដ៏​ថ្មី​ប្លែក​អស្ចារ្យ ដោយ​មានការ សម្តែង​ពិសេស​ៗ​ទាំង​សិល្បៈ​បុរាណ សម័យ ហើយ​ក៏​មាន​ស្តង់​អាហារ ស្តង់​ផលិតផល និង​សេវាកម្ម​ចម្រុះ ជា​ពិសេស​មានការ​ដាក់​តាំង​លក់​ម្ហូបអាហារ​ខ្មែរ​ឆ្ងាញ់​ៗ​ល្បី​ៗ និង​ផលិតផល​ខ្មែរ​ជា​ច្រើន​យ៉ាង​សម្បូរ​បែប ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​នឹង​មាន​វត្ត​មានការ​ច្រៀង​អោយ​ទស្ស​និ​ជន​ស្តាប់​ដោយ​ម្ចាស់​ពាន The Rapper Cambodia Yuu Hai ក៏​ដូច​ជា​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បី​ៗ Goofy និង Roxy ដែល​នាំ​មក​ជូន​ដោយ​ស្រា​បៀរ​ហនុមាន​ផង​ដែរ​នៅ​បរិវេណ​សួន អឺរ៉ុប ភី​អេ​ច យូ​រ៉ូ​ផាក ក្នុង​គម្រោង បុរី ប៉េង ហួត ហ្គ្រេ​ន ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​)​ ។

ហើយ​ជា​ពិសេស​ក៏​មានការ​ចូលរួម​សហការ​ពី​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ​ដូច​ជា Hanuman Beverages, Ford Cambodia និង Legend Cinema ចូលរួម​សហការ​កម្មវិធី​ទាំង 3 ​ថ្ងៃ ។

ដូចនេះ​សម្រាប់​អាជីវករ​ដែល​ចង់​ជួល​ស្តង់​លក់​អាហារ ភេសជ្ជៈ វត្ថុ​អនុស្សាវរីយ និង​ទំនិញ​ផ្សេង​ៗ​អាច​ទំនាក់ទំនង​មក​កាន់ ៖ 011 666 098 / 098 666 824 ។

សូម​ពុក​ម៉ែ​បងប្អូន​កុំ​ភ្លេច​អញ្ជើញ​មក​ចូលរួម​ដោយ​សេរី​ក្នុង​កម្មវិធី ប៉េង ហួត សង្ក្រាន្ត ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី 5-6-7 ខែមេសា ឆ្នាំ ​2024 ចាប់ពី​ម៉ោង 4:00​ល្ងាច រហូត​ដល់ 9:00​យប់ ស្ថិត​នៅ​ក្នុង​បរិវេណ​សួន​អឺរ៉ុប ភី​អេ​ច យូ​រ៉ូ​ផាក ក្នុង​គម្រោង បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​)​ ។
Google Map: https://bit.ly/3T24Hd1

ពង្រីក​អាជីវកម្ម​លោក​អ្នក​ជាមួយ​បុរី ប៉េង ហួត !

Facebook: https://www.facebook.com/pheuropark/
TikTok: https://bit.ly/3TtK23n ៕ អត្ថបទសហការ