ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ក្នុង​ការ​ស្វែងរក​រូបមន្ត​ទឹកដោះគោ​ល្អ​បំផុត​សម្រាប់​កូន​អ្នក

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ដូច​លោកប៉ា​អ្នក​ម៉ាក់​ទទួល​ជ្រាប​ហើយ​ថា នៅ​លើ​ទីផ្សារ​កម្ពុជា​យើង​មានការ​ចែកចាយ​នូវ​ទឹកដោះគោ​ជា​ច្រើន​ប្រភេទ ដែល​ពេល​ខ្លះ​លោកប៉ា​អ្នក​ម៉ាក់​ អាច​នឹង​ពិបាក​សម្រេចចិត្ត​ ថា​គួរ​ជ្រើសរើស​ទឹកដោះគោ​ណា​ ដែល​សាក​សមនិង​ផ្ដល់​នូវ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កូន​ៗ​ ។ ខាងក្រោម​នេះ ជា​គន្លឹះ​សំខាន់​ៗ​…

រាជធានីភ្នំពេញ៖ ដូច​លោកប៉ា​អ្នក​ម៉ាក់​ទទួល​ជ្រាប​ហើយ​ថា នៅ​លើ​ទីផ្សារ​កម្ពុជា​យើង​មានការ​ចែកចាយ​នូវ​ទឹកដោះគោ​ជា​ច្រើន​ប្រភេទ ដែល​ពេល​ខ្លះ​លោកប៉ា​អ្នក​ម៉ាក់​ អាច​នឹង​ពិបាក​សម្រេចចិត្ត​ ថា​គួរ​ជ្រើសរើស​ទឹកដោះគោ​ណា​ ដែល​សាក​សមនិង​ផ្ដល់​នូវ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កូន​ៗ​ ។

ខាងក្រោម​នេះ ជា​គន្លឹះ​សំខាន់​ៗ​ សម្រាប់​ជួយ​ដល់​ការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ក្នុង​ការ​ជ្រើសរើស​រូបមន្ត​ទឹក ដោះ​គោ​ម្សៅ​ដែល​ល្អ​បំផុត​សម្រាប់​កូនលោក​អ្នក ​៖

1.​ ​ស្វែង​យល់​ពី​ប្រភេទ​រូបមន្ត​ទឹកដោះ
រូបមន្ត​ទឹកដោះ​មាន​ច្រើន​ប្រភេទ​លក់​លើ​ទីផ្សារ​ដូច​ជា រូបមន្ត​ទឹកដោះគោ​ម្សៅ រូបមន្ត​ទឹកដោះ​ដែល​គ្មាន​ជាតិ​ស្ករ​ឡាក់​តូ​ស រូបមន្ត​ទឹកដោះ​ផលិត​ចេញពី​សណ្ដែកសៀង និង​រូបមន្ត​ទឹកដោះ ​សម្រាប់​កុមារ​ដែល​មាន​លក្ខខណ្ឌ​សុខភាព​(​ឧទាហរណ៍ៈ Hypoallergenic formula សម្រាប់​ក្មេង​អាលែកហ្ស៊ី​ប្រូតេអ៊ីន​សត្វ​) ជាដើម ​។ ការ​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​នៃ​ប្រភេទ​រូបមន្ត​ទឹកដោះ​នីមួយ​ៗ មាន​សារៈសំខាន់​ខ្លាំង​ សម្រាប់​សុខភាព​កូន​អ្នក ​។

2.​ ​ពិនិត្យ​លើ​ជីវជាតិ​ចិញ្ចឹម
ពិនិត្យ​លើ​ជីវជាតិ​ចិញ្ចឹម​ដែល​មាន​ក្នុង​ទឹកដោះគោ ថា​មាន​ច្រើន​ប្រភេទ​ដែរ​ឫ​ទេ ដូច​ជា​ជាតិ​ប្រូតេអ៊ីន ខ្លាញ់ ស្ករ វីតាមីន និង​រ៉ែ​ជាដើម​។ បន្ថែម​ពីលើ​នេះ លោកប៉ា​អ្នក​ម៉ាក់​គួរ​ពិនិត្យ​លើ​វត្តមាន​និង​កម្រិត​ជាតិ DHA ជាតិ​ដែក និង​កាល់ស្យូម ថា​មាន​គ្រប់គ្រាន់​ទៅ​តាម​ការ​ណែនាំ​របស់​អ្នកជំនាញ​ដែរ​ទេ​ ។

បើ​ម៉ាក់​ប៉ា​មានកូន​ឧស្សាហ៍​មាន​បញ្ហា​លើ​ការ​បត់ជើង​ដូច​ជា ទល់លាមក រាក ឫ បត់ជើងធំ​មិន​ទៀត​ទាត់ គួរ​ជ្រើសរើស​ទឹកដោះគោ​ណា​ដែល​សម្បូរ​ជាតិ​សរសៃ FOS និង GOS​។ រូបមន្ត​ទឹកដោះគោ​ដែល​គ្មាន​ជាតិ​ប្រេងដូង​ប្រេង (No Palm oil) ក៏​ជួយ​ឱ្យ​លាមក​ទន់ និង​រាង​កាយ​អាច​ស្រូប​បឺត​ជាតិ DHA និង ជាតិ​កាល់ស្យូម​យក​ទៅ​ប្រើប្រាស់​បាន​ល្អ​ប្រសើរ​ផង​ដែរ ​។

3.​ ​ជាតិ DHA & Omega 3
វត្តមាន និង​បរិមាណ​ត្រឹមត្រូវ​នៃ​ជាតិ DHA ជា​អ្វី​ដែល​ប៉ា​ម៉ាក់​មិន​គួរ​មើល​រំលង​ក្នុង​ពេល​ជ្រើសរើស​ទឹកដោះគោ​សម្រាប់​កូន​ៗ​។ ជាតិ DHA មក​ពី​ពាក្យ​ពេញ​ថា Docosahexaenoic Acid ជា​អាស៊ីត​ខ្លាញ់​សំខាន់​ម្យ៉ាង​ដែល​សំយោគ​ចេញពី​អាស៊ីត​ខ្លាញ់ Omega 3 ​។

ភាព​ខុស​គ្នា​រវាង DHA និង​អាស៊ីត​ខ្លាញ់ Omega 3 គឺ​ជាតិ DHA ជា​ផលិតផល​សម្រេច​របស់ Omega 3 ដែល​វា​មានគុណ​ប្រយោជន៍​ខ្ពស់​ក្នុង​អភិវឌ្ឍ​ខួរក្បាល​និង​ភ្នែក ពិសេស​វា​ជួយ​ដល់​មុខងារ​ប្រព័ន្ធ​ប្រសាទ បញ្ញា​ស្មារតី និង​អាកប្បកិរិយា​ថែម​ទៀត​ផង​។ នៅ​សហភាព​អ៊ឺ​រ៉ុ​ប ជាតិ DHA បាន​ក្លាយជា​ជីវជាតិ​សំខាន់​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​ខាង​ផ្នែក​អាហារូបត្ថម្ភ​របស់ EFSA ( European Food Safety Authority ) និង​តម្រូវ​ឱ្យ​បន្ថែម​ជាតិ DHA ចូល​ក្នុង​ម្សៅ​ទឹកដោះគោ​ ក្នុង​បរិមាណ 100mg/100g ឫ (0.4%) ។

រីឯ អាស៊ីត​ខ្លាញ់ Omega 3 ឫ Alpha-Linoleic Acid ជា​អាស៊ីត​ខ្លាញ់​ដែល​មាន​សារៈសំខាន់​សម្រាប់​រាង​កាយ និង​ជា​ចំណី​ក្នុង​ការ​លូតលាស់ និង​ការ​ទទួល​បាន​នូវ​សុខភាព​ល្អ​លើ​ខួរក្បាល​កុមារ​។
ក្នុង​ទឹកដោះ​គោមួយ​ចំនួន មាន​ផ្ដល់​ទាំង DHA និង Omega 3​។ រីឯ​រូបមន្ត​ទឹកដោះ​គោមួយ​ចំនួន​ទៀត​មាន​ផ្ដល់​តែ Omega 3​ ។ អាណាព្យាបាល​គួរ​ជ្រើសរើស​រូបមន្ត​ទឹកដោះគោ ​ដែល​មាន​ទាំង DHA និង Omega 3 ​។

4.​ ​លក្ខខណ្ឌ​មួយ​ចំនួន
ក្នុង​ករណី​កុមារ​មាន​វិបត្តិ​ណាមួយ​ដូច​ជា​វិបត្តិ​អាលែកហ្ស៊ី ឫ ប្រតិកម្ម​ជីវជាតិ​ក្នុង​ទឹកដោះ សូម​ជ្រើសរើស​រូបមន្ត​ទឹកដោះ​ណា​ដែល​ត្រូវ​បំផុត​សម្រាប់​សុខភាព​កុមារ​។ ឧទាហរណ៍ រូបមន្ត​ទឹកដោះ Hypoallergenic formula សម្រាប់​កុមារ​អាលែកហ្ស៊ី​ប្រូតេអ៊ីន​ក្នុង​ទឹកដោះ​សត្វ (​គោ​/​ពពែ​) ហើយ​រូបមន្ត​ទឹកដោះ Lactose free formula សម្រាប់​កុមារ​មាន​ប្រតិកម្ម​ជាមួយ​ជាតិ​ស្ករ​ឡាក់​តូ​ស​។

5.​ ​ប្រភព​ផលិត
ទឹកដោះគោ​ដែល​មាន​ប្រភព​ផលិត​ច្បាស់លាស់ ចេញពី​តំបន់​ល្បីល្បាញ គួរតែ​ជា​ជម្រើស​សម្រាប់​អាណាព្យាបាល​ក្នុង​ការ​ជ្រើសរើស​ដល់​កូន​ៗ ​។ ទឹកដោះគោ​ដែល​ចេញពី​ទ្វីប​អ៊ឺ​រ៉ុ​ប​ដូច​ជា​ប្រទេស​ហូល្ល​ង់ បារាំង ញ៉ូ​ហ្សឺ​លែ​ន និង អូស្ត្រាលី ជា​ប្រទេស​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ និង​ជា​អ្នកឯកទេស​ក្នុង​ការ​ផលិត​នូវ​រូបមន្ត​ទឹកដោះគោ​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះ មានការ​រឹតត្បិត​ខ្លាំង​ចំពោះ​ការ​ត្រួតពិនិត្យ​លើ​គុណភាព​ផលិតផល​ចំណីអាហារ ជា​ពិសេស​ទឹកដោះគោ​សំរាប់​កុមារ​។ ហើយ​ទឹកដោះគោ​ដែល​ចេញពី​ប្រទេស​ទាំងនេះ​មានគុណ​ភាព​ខ្ពស់ និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ជំនួយ​ដល់​ការ​លូតលាស់​របស់​កុមារ​ផង​ដែរ ​។

6.​ ​Feedback ពី​អាណាព្យាបាល​ដទៃ​ទៀត
ការ​សាកសួរ​បន្ថែម​ពី​អាណាព្យាបាល​ដែល​ធ្លាប់​/​កំពុង​ប្រើ​ទឹកដោះគោ​ដែល​លោកប៉ា​អ្នក​ម៉ាក់​ចាប់អារម្មណ៍ ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ដែរ​។ តែ​សូម​ចង​ចាំ​ថា វា​អាច​នឹង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ទៀត​។ អ្នក​អាច​ផ្ដោត​ជា​សំខាន់​លើ​សុខភាព និង​ភាព​ពេញចិត្ត​ពី​អាណាព្យាបាល​ទាំងនោះ​។

7.​ ​តាមដាន​បន្ថែម
ក្រោយ​ពី​សម្រេចចិត្ត​ជ្រើសរើស​ទឹកដោះគោ​ណាមួយ​ដល់​កូនលោក​អ្នក អ្នក​គួរ​តាមដាន​បន្ថែម​លើ​សុខភាព សញ្ញា​អាលែកហ្ស៊ី ការ​បន្ទោ​របង់ និង​ភាព​មិន​ស្រួលខ្លួន​ណាមួយ​របស់​កុមារ​ ។

ការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​របស់​អាណាព្យាបាល ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ឱ្យ​កុមារ​លូតលាស់​បាន​ត្រឹមត្រូវ​ ។ ដូចនេះ​ហើយ​ទើប ទឹកដោះគោ NutriGold ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​កូនលោក​អ្នក ព្រោះ​ NutriGold មាន​ប្រភព​ផលិត​នៅ​ប្រទេស​ហូល្ល​ង់​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​សុទ្ធ 100% ដោយ​ក្រុមហ៊ុន​ល្បីល្បាញ​ខាង​ផ្នែក​អាហារូបត្ថម្ភ​គឺ​ក្រុមហ៊ុន Ausnutria ដែល​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាង​១០០​ឆ្នាំ​លើ​ការ​ផលិត​ទឹកដោះគោ ​។

ឆ្លើយ​តប​នឹង​តម្រូវការ​លូតលាស់​របស់​កុមារ NutriGold ផ្ដល់​នូវ​ជីវជាតិ​សំខាន់​ៗ​ដូច​ជា ​៖
•​ ​ជាតិ DHA ខ្ពស់​លើស​ពី 100mg/100g, Omega3 & 6, Taurine & Choline ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​និង​ភ្នែក​បាន​ល្អ​ប្រសើរ
•​ ​ជាតិ 5 Nucleotides, Selenium, Vitamin C និង​ជាតិ​ស​ង្ក័​សី (Zinc) ជម្រុញ​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​រឹង​មាំ ជួយ​ឱ្យ​កុមារ​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ
•​ ​Prebiotics 2 ប្រភេទ​គឺ FOS និង GOS ដែល​ជម្រុញ​មុខងារ​ក្រពះ​ពោះវៀន​ឱ្យ​ដំណើរការ​បាន​ល្អ និង​ជួយ​ឱ្យ​កុមារ​បន្ទោ​របង់​ស្រួល
•​ ​ជាតិ​កាល់ស្យូម​ខ្ពស់​, Vitamin D និង​ផូស្វ័រ (Phosphorus) ជួយ​ឱ្យ​ឆ្អឹង និង​ធ្មេញ​រឹង​មាំ
•​ ​ជីវជាតិ​លើស 30 មុខ​ជួយ​ដល់​ការ​លូតលាស់​សព្វ​សារពាង្គកាយ​។
ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ទឹកដោះគោ NutriGold សូម​ចូល​ទៅ​កាន់​៖ https://nutrigoldcam.com ៕ អត្ថបទសហការ