រាជធានីភ្នំពេញ៖ ស្ថិតនៅកណ្ដាលបេះដូង នៃទីក្រុងភ្នំពេញ ក្រុមហ៊ុន AKRAM Development ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោក Kelvin Chua គម្រោងលំនៅឋាន Norea Cove Residences បានចាប់ផ្ដើមរៀបចំបុកគ្រឹះសាងសង់ជាផ្លូវការ ។
ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏វិជ្ជមានពីសំណាក់អតិថិជនរបស់ខ្លួន ដែលចង់បានផ្ទះវីឡាប្រភេទ Super Villas ពិធីរៀបចំបុកគ្រឹះបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ដែលពិធីនេះ មិនត្រឹមជាពីធីបុកគ្រឹះសាងសង់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើនទំនុកចិត្ត និងអារម្មណ៌រំភើបសម្រាប់លំនៅឋាននាពេលអនាគត ជាពិសេសគឺការប្ដេជ្ញាចិត្ត ក្នុងការបង្កើតផ្ទះនៃក្ដីស្រមៃរបស់ពួកគេ ។
នៅក្នុងពីធីដ៏ឱឡារិកនេះ បរិយាកាសនៅខាងមុខគម្រោងលំនៅឋាន ដែលស្ថិតនៅមុខទន្លេកោះនរា ពោរពេញទៅដោយភាពរំភើបជាមួយនឹងម្ចាស់លំនៅឋាននាពេលខាងមុខ ។ ឥស្សរជន និងបងប្អូនអ្នកសារព័ត៌មានជាច្រើនចូលរួម ដើម្បីជាសក្ខីភាពកក្នុងការចាប់ផ្ដើមការអភិវឌ្ឍន៍មួយ ដែលជាការសន្យាថា នឹងផ្ដល់ភាពអស្ចារ្យល្អប្រណីតនៅក្នុងប្រទេសកម្ពុជា ។
លោក Kelvin Chua អគ្គនាយកក្រុមហ៊ុន AKRAM Development បានមានប្រសាសន៍ថា៖ «ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ដែលយើងបានមើលឃើញពីការចាប់ផ្ដើមការសាងសង់គម្រោងលំនៅឋានរបស់យើង ការប្ដេជ្ញាចិត្តរបស់យើង គឺត្រូវបង្កើតផ្ទះដ៏កក់ក្ដៅមួយ ដែលពោរពេញទៅដោយអនុស្សាវរីយ៍ពេញមួយជីវិតជូនអតិថិជនរបស់យើង ។ នៅពេលដែលផ្ទះវីឡាប្រភេទ Super Villas របស់យើងបានលេចចេញជារូបរាងឡើង ក្រុមហ៊ុន AKRAM Development ក៏បានយកឱកាសនេះដើម្បីណែនាំដំណាក់កាលទី២ នៃគម្រោងលំនៅឋាន Norea Cove Residences ដែលមានផ្ទះវីឡាប្រភេទ Elite Villas និង Cove Villas ។ ការបន្ថែមប្រភេទផ្ទះវីឡាទាំងពីរនេះ គឺជាការផ្តល់នូវវីឡាទំនើបដែលសម្បូរបែប ដែលស័ក្តិសមនឹងតម្លៃ សមស្របទៅនឹងតម្រូវការនៅក្នុងទីផ្សារ ផ្ដល់ជូននូវជម្រើសជាច្រើនជូនអតិថិជន ដែលមានតម្លៃចាប់ពី ១.៥ ដល់ ៤ លានដុល្លារអាមេរិក ដែលធ្វើឱ្យមនុស្សគ្រប់លំដាប់ថ្នាក់អាចទទួលបានការរស់នៅ ជាមួយបទពិសោធន៍ដ៏ល្អប្រណីតមិនអាចបំភ្លេចបាន» ។
លោកបានបន្ថែមទៀតថា៖ «តាមរយៈការណែនាំផ្ទះវីឡាប្រភេទ Elite Villas and Cove Villas យើងកំពុងពង្រីកភាពប្រណីតដ៏អស្ចារ្យ ជូនក្រុមគ្រួសារកាន់តែច្រើនដោយធានាថាការរស់នៅក្នុងគម្រោងលំនៅឋាន Norea Cove Residences មិនមែនជាការសុបិននោះទេ ប៉ុន្តែជាការពិតដែលអតិថិជនអាចមានបទពិសោធន៍បាន ។ វីឡាប្រភេទ Super Villas ទាំងនេះគឺជាប្រភេទវីឡា ដែលពិតជាមានភាពធំទូលាយ ដែលផ្ដល់ជូនម្ចាស់វីឡានូវស្ដង់ដាររស់នៅដែលពោរពេញទៅដោយប្រណិតភាពដ៏អស្ចារ្យ ថែមទាំងបានបំពាក់មកជាមួយនូវជណ្ដើរយន្តក្នុងផ្ទះ ចំណតរថយន្ត អាងហែលទឹក និងបន្ទប់កម្សាន្តផ្ទាល់ខ្លួន ដែលតម្រូវទៅតាមតម្រូវការរបស់ម្ចាស់ផ្ទះនីមួយៗ ដើម្បីសម្រាក់លំហែបន្ទាប់ពីបានបំពេញការងារដ៏នឿយហត់រួច ។ ការសម្រេចចិត្តក្នុងការរចនាផ្ទះវីឡានេះ គឺបានមកពីការយល់យ៉ាងច្បាស់ អំពីចំណង់ចំណូលចិត្តរបស់អតិថិជន ដែលកំពុងតែស្វែងរកជម្រើសនៃការរស់នៅដ៏ប្រណីតអស្ចារ្យ និងសមស្របទៅតាមកញ្ចប់ថវិកាអតិថិជនរបស់ខ្លួន» ។
លោកអគ្គនាយក Kelvin Chua ក៏បានបញ្ជាក់ផងដែរ អំពីតម្រូវការផ្សេងៗរបស់អតិថិជនរបស់លោកថា៖ «ពួកយើងមានក្រុមអតិថិជនដែលចង់បានផ្ទះទំហំ ៣០០០ម៉ែត្រការ៉េ ដែលជាវីឡាប្រភេទ Super Villas ហើយក៏មានក្រុមអតិថិជនផ្សេងទៀត ដែលមានកូន ហើយបានរៀបការ និងចង់រស់នៅដាច់ដោយឡែក ។ យ៉ាងណាមិញ យើងនៅតែមានជម្រើសផ្ទះតូចល្មម ដែលនៅតែជាផ្ទះប្រណីតដ៏អស្ចារ្យផងដែរ ។ ការផ្ដល់ជូនជម្រើសទាំងនេះ មិនត្រឹមតែផ្តល់នូវដំណោះស្រាយ សម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះប្រណីតដ៏អស្ចារ្យ ដែលមានទំហំតូចជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានជម្រើសក្នុងការទិញលំនៅឋានជាច្រើន នៅក្នុងគម្រោងលំនៅឋាន Norea Cove សម្រាប់កូនៗរបស់ពួកគេ ដោយធានាថាគ្រួសារទាំងមូល អាចរីករាយនឹងស្តង់ដារដូចគ្នា ជាពិសេសគឺការរស់នៅក្នុងសហគមន៍តែមួយ ។ នោះហើយជាមូលហេតុ ដែលយើងបានបង្កើតផ្ទះវីឡាប្រភេទ Elite និង Cove Villas ដោយផ្តល់ជូនរបៀបរស់នៅលំដាប់ខ្ពស់ដូចគ្នា ប៉ុន្តែក្នុងទំហំសមស្របទៅតាមតម្រូវរបស់អតិថិជន ដែលមិនត្រូវការផ្ទះទំហំធំ» ។
លោកអគ្គនាយក Kelvin Chua បានបន្ថែមទៀតថា៖ «ដើម្បីជួយអតិថិជនរបស់យើងក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគេ និងដើម្បីជួយគ្រប់គ្រងការចំណាយជាមុន ដែលអាចគ្រប់គ្រងបានកាន់តែប្រសើរនោះ យើងបានសហការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនរបស់យើង ។ យើងបានបង្កើតជម្រើសទូទាត់ផ្សេងៗ ដើម្បីសម្រួលដល់តម្រូវការលំហូរសាច់ប្រាក់ សម្រាប់ម្ចាស់ផ្ទះវីឡារបស់យើង ដោយមានជម្រើសជាច្រើន ក្នុងការបង់ប្រាក់ដែលសម្របទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ» ។
លើសពីនេះ លោកក៏បានបន្ថែមទៀតថា៖ គោលដៅរបស់យើង គឺពិតជាសាមញ្ញទេ គឺផ្ដល់ជូនបទពិសោធន៍ដ៏ល្អប្រណីតក្នុងការរស់នៅបែបឯកជន នៅក្នុងគម្រោងលំនៅឋាន Norea Cove ។ ជម្រើសនៃការបង់ប្រាក់ថ្មី ដែលយើងកំពុងផ្តល់ជូន ដើម្បីផ្តល់ភាពបត់បែនបន្ថែមទៀត ដើម្បីកាន់តែងាយស្រួលក្នុងការធ្វើជាម្ចាស់ផ្ទះវីឡាដ៏ប្រណីតអស្ចារ្យនៅពេលនេះ ។ គម្រោងនេះ គឺជាសក្ខីភាពអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន AKRAM Development ក្នុងការធានាថាផ្ទះ ក្នុងក្តីស្រមៃរបស់ពួកគេគឺមិននៅឆ្ងាយពីពួកគេនោះទេ ដោយមានការផ្ដល់ជូនជម្រើស ក្នុងការបង់ប្រាក់ជាច្រើនសម្រាប់អតិថិជន ដែលមានបំណងចង់បានផ្ទះវីឡាដ៏ប្រណិតអស្ចារ្យនេះ ដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍ ក្នុងការរស់នៅដែលមិនអាចបំភ្លេចបាន ។ ទោះបីនេះជាលើកទីមួយរបស់លោកអ្នកក្នុងការចូលមកកាន់ទីផ្សារ ឬលោកអ្នកកំពុងចង់ពង្រីកការវិនិយោគរបស់លោកអ្នកនោះទេ តាមរយៈការផ្ដល់ជូនការបង់ប្រាក់ដ៏សម្បូរបែបនេះ យើងកំពុងតែបើកឱកាសជូនលោកអ្នកដើម្បីឱ្យលោកអ្នកអាចសម្រេច ក្ដីស្រម៉ៃរបស់លោកអ្នកបាន ។
លោកអគ្គនាយក ក៏បានយល់ច្បាស់អំពីបរិបទថ្មី ក្នុងការសម្រេចចិត្តទិញផ្ទះថ្មីនេះដែរ ដែលលោកបានបញ្ជាក់ថា៖ អតិថិជនមិនត្រឹមតែស្វែងរកផ្ទះដែលមានគុណភាពខ្ពស់ នៅក្នុងទីតាំងល្អៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្ទះដែលមានតម្លៃល្អស័ក្តិសមក ក្នុងការវិនិយោគផងដែរ ។ អតិថិជនដែលជាជនជាតិកម្ពុជាគឺពិតជាឆ្លាតណាស់ ពួកគាត់ចង់បានផ្ទះដែលមានគុណភាព និងតម្លៃសមរម្យ ហើយនៅ ក្នុងគម្រោងលំនៅឋាន Norea Cove Residences របស់យើង គឺបំពេញតាមតម្រូវការនោះ ទាំងនេះហើយជាមូលដ្ឋានគ្រឹះនៃអ្វី ដែលក្រុមហ៊ុន AKRAM Development ផ្តល់ជូននៅក្នុងគម្រោងលំនៅឋាន Norea Cove Residences ។ នេះជាអ្វីដែលលោកអគ្គនាយក បានបញ្ជាក់ពីក្រុមហ៊ុនក្នុងការរប្តេជ្ញាចិត្ត ផ្តល់តម្លៃដោយមិនប៉ះពាល់ដល់ភាពប្រណីត ឬទីតាំងនោះឡើយ ។
ដោយផ្តោតលើការប្រគល់ផ្ទះឱ្យទាន់ពេលវេលា និងតាមការសន្យា ក្រុមហ៊ុន AKRAM Development បានគូសបញ្ជាក់ អំពីការកំណត់ពេលវេលា នៃការប្រគល់ផ្ទះដែលមានរចនាសម្ព័ន្ធ ដោយមានគោលដៅចាប់ផ្តើមដំណើរការ ប្រគល់ជាបន្តបន្ទាប់ចាប់ពី ១៨ខែទៅ ២៤ខែ បន្ទាប់ពីការបើកសម្ពោធគម្រោងផ្ទះវីឡាប្រភេទ Super Villas ។ លោកអគ្គនាយកបានបន្ថែមទៀតថា៖ យើងប្តេជ្ញាចិត្តក្នុងការបញ្ចប់ការសាង់សង់ឱ្យបានទាន់ពេលវេលា ក្នុងគម្រោងលំនៅឋាន Norea Cove Residences របស់យើង ដើម្បីឱ្យម្ចាស់ផ្ទះរបស់យើង អាចចូលមករស់នៅ និងទទួលបានបទពិសោធន៍ដែលពោរពេញទៅដោយ ភាពប្រណិតដ៏អស្ចារ្យថ្មី ដែលពួកគេមិនធ្លាប់ទទួលបាន ។
តាមរយៈការប្តេជ្ញាចិត្តក្នុងការធានាលើគុណភាព និងបង្កើតសហគមន៍ដ៏ល្អបាន ក្រុមហ៊ុន AKRAM Development បានខិតខំប្រឹងប្រែង លើសពីការសាងសង់ ដែលពួកគេកំពុងតែធ្វើ ។ ពួកយើងកំពុងតែចាប់យកឱកាស ដើម្បីបង្កើនទំនុកចិត្តជូនអតិថិជនរបស់យើង ។
វីឡាគំរូរបស់យើងនៅក្នុងទីក្រុងកោះពេជ្រ គឺបើកជារៀងរាល់ថ្ងៃ សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះ អាចទទួលបានព័ត៌មានលម្អិត អំពីគម្រោងរបស់យើងនៅក្នុងគម្រោងលំឋាន Norea Cove Residences បាន ។
ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម សូមទាក់ទងក្រុមការងារ គម្រោងលំនៅឋាន Norea Cove Residences របស់យើងតាមរយៈទូរសព្ទលេខ៖ +855 96 955 1717 ។ សូមទទួលយកបទពិសោធន៍នៃការរស់នៅដ៏ប្រណីត អស្ចារ្យ និងការរស់នៅតាមមាត់ទឹកតាមរយៈគម្រោងលំនៅឋាន Norea Cove Residences ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ