រាជធានីភ្នំពេញ៖ សំណាងពិតមិនគិតពីក្មេងឬចាស់ឡើយ! ទើបតែរៀនអនុវិទ្យាល័យសោះ ប្អូនស្រីមួយរូបនៅខណ្ឌកំបូល រាជធានីភ្នំពេញ មួលគម្របទឹកក្រូចអាយស៍ IZE ឈ្នះរង្វាន់រថយន្តទំនើប Toyota Raize ស៊េរីថ្មី ១គ្រឿងភ្លាមៗ ខណៈពេលជួបជុំគ្រួសារញ៉ាំសាច់គោឡើងភ្នំ ។
ប្អូនស្រីមហាសំណាងមានឈ្មោះ កាក់ ចន្នី រស់នៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល ក្រុងភ្នំពេញ ជាសិស្សសាលា បានប្រាប់ឱ្យដឹងថា កាលដែលរូបគាត់បានទិញទឹកក្រូចអាយស៍ IZE គឺធ្វើឱ្យការជួបជុំគ្រួសារគាត់សប្បាយទ្វេដង ព្រោះទឹកក្រូចអាយស៍ IZE មិនត្រឹមតែធ្វើឱ្យរសជាតិគោឡើងភ្នំកាន់តែឆ្ញាញ់ទេ តែថែមទាំងទទួលបានរង្វាន់ឡានទំនើបដ៏ថ្មីសន្លាងមួយ ជូនក្រុមគ្រួសារទៀត ដែលធ្វើឱ្យការចាប់ផ្តើមឆ្នាំ ២០២៤ របស់គាត់ពោរពេញដោយភាពស្រស់បំព្រងតែម្តង ។
បងស្រី ឃឹម ចំរើន ត្រូវជាម្តាយមីងរបស់ប្អូនស្រី កាក់ ចន្នី មិនអស់ចិត្តនឹងសំណាង ដែលកើតឡើងលើក្មួយស្រីរបស់គាត់ ក៏បានបន្តរៀបរាប់យ៉ាងសប្បាយរំភើបញាប់ញ័រពីដំណើររឿងទៀតថា គាត់បានឱ្យលុយក្មួយស្រីរបស់គាត់ទៅទិញទឹកក្រូចអាយស៍ IZE មួយដប មួលគម្រប់ដបមកត្រូវបានមួយដបក៏យកមួយដបនោះទៅដូរអ្នកលក់ ហើយបានមួលគម្រប់ដបថ្មីនោះភ្លាមៗ ស្រាប់តែឃើញរូបឡាន ។ ចន្នី មិនច្បាស់ចិត្តក៏បានឱ្យម្តាយមីង ចំរើន មើលបន្ថែម ហើយម្តាយមីងបានស្រែកហ៊ោខ្លាំងៗ ព្រោះវាជារង្វាន់ឡានពិតមែនពីទឹកក្រូចអាយស៍ IZE របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។
ក្មួយស្រី និងម្តាយមីងមហាសំណាងទាំងពីររូប ទទួលបានរង្វាន់ឡានភ្លាម បានបបួលគ្នាភ្លាមជិះរថយន្តសមាជិកថ្មីទៅដើរលេងនៅខេត្តកំពត និងព្រះសីហនុ ឱ្យសប្បាយណាណីម្តង។ កាលពីមុនញ៉ាំគោឡើងភ្នំផឹក IZE តែឥលូវជិះ Toyota Raize ឡើងភ្នំបូកគោម្តង អស់ប៉ុន្មានលុយ?
ម៉ូយៗទឹកក្រូចអាយស៍ IZE ឡូយកប់ស៊េរីអញ្ចឹង! ញ៉ាំទឹកក្រូចអាយស៍ IZE សប្បាយមួយគ្រួសារជាមួយរង្វាន់ឡាន Toyota Raize ស៊េរីថ្មី! ៕ អត្ថបទសហការ IZE, What the Fun!
ចែករំលែកព័តមាននេះ