ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

OPPO Reno11 Series 5G អ្នកជំនាញ Portrait ជំនាន់ថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗនេះ

7 ខែ មុន

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ OPPO លើ​ទីផ្សារ​អន្តរជាតិ​ដូច​ជា ចិន ម៉ា​ឡេ​ស៊ី ថៃ វៀតណាម បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី…

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ OPPO លើ​ទីផ្សារ​អន្តរជាតិ​ដូច​ជា ចិន ម៉ា​ឡេ​ស៊ី ថៃ វៀតណាម បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno11 Series 5G ជា​ផ្លូវការ​ដែល​ផ្តល់​ជូន​ភាព​លេចធ្លោ​គ្រប់​ចំណុច​ទាំង​ការ​ថតរូប កម្លាំង​ម៉ាស៊ីន ប្រព័ន្ធ​ប្រតិបត្តិការ និង​ការ​ឌី​ហ្សា​ញ​ខុស​ពី​ជំនាន់​មុន​ៗ​ ។ ក្នុង​នោះ​អ្នក​ប្រើប្រាស់ និង​អ្នកគាំទ្រ OPPO ជា​ច្រើន​ឆ្ងល់​ថា តើ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​មក​ដល់​កម្ពុជា​ជា​ផ្លូវការ​ក្នុង​ពេល​ណា ? តើ​វា​នឹង​មាន​អ្វី​ដែល​ថ្មី​សម្រាប់​ជំនាន់​ថ្មី​នេះ ?

សម្រាប់ OPPO Reno11 បាន​ផ្តល់​នូវ​បទ​ពិសោធ​ថ្មី​ថតរូប​កាន់តែ​អស្ចារ្យ​ ជាង​មុន​ថែម​មួយ​កម្រិត​ទៀត ដែល​លើក​នេះ​កាមេរ៉ា​ទាំង​មុខ ​និង​ក្រោយ​របស់​វា​អាច​ថត​វី​ដេ​អូ​បាន​ច្បាស់​កម្រិត 4K ជាមួយនឹង​ការ​ទប់​លំនឹង​បាន​យ៉ាង​ល្អ​ ។ លើស​ពី​នេះ​សូ​ម្បី​តែ​កាមេរ៉ា​មេ​គឺ​ប្រើ​នូវ​លេ​ន YLT 600 ដែល​ជា​សេន​ស័​រ​កាមេរ៉ា​ជំនាន់​ចុង​ក្រោយបង្អស់ និង​មាន​តែ​មួយ​គត់​និង​ដំបូង​គេ​បង្អស់ ​ដែល​បំពាក់​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នា​ពេល​បច្ចុប្បន្ន​ ។ បន្ថែម​ពី​នេះ OPPO បាន​បន្ថែម​នូវ​បច្ចេកវិទ្យា AI ជំនួយ​ក្នុង​ការ​ថតរូប ដែល​ធ្វើ​ឲ្យ​រូបភាព Portrait កាន់តែ​លេចធ្លោ​ហាក់បីដូចជា​ថត​នៅ​ក្នុង​ស្ទូ​ឌី​យោ​អ៊ីចឹង ​ ។

OPPO Reno11 Series 5G ជំនាន់​ក្រោយ​នេះ​ឃើញ​ថា​វា​កាន់​ផ្តល់​ជូន​នូវ​ភាព​ប្រណីត ​ក្នុង​ការ​ឌី​ហ្សា​ញ ដែល​ទាញ​យក​ធម្មជាតិ​ មក​ធ្វើ​ជា​ការ​បំផុសគំនិត​បាន​យ៉ាង​ស្រស់​ស្អាត និង​ស៊ី​វិ​ល័យ​ជាង​មុន​ថែម​មួយ​កម្រិត​ទៀត ដែល​លើក​នេះ​មាន​ផ្តល់​ជូន​នូវ​ច្រើន​ម៉ូ​ដែល និង​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​តាម​ស្ទា​យ​របស់​លោក​អ្នក ​។

អ្វី​ដែល​ពិសេស OPPO Reno11 Series 5G ត្រូវ​បាន​ដំឡើង​ស្រាប់​ជាមួយ ColorOS 14 ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 14 ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​បទ​ពិសោធ​ស្មា​ត​ហ្វូ​ន AI ដ៏​អស្ចារ្យ​ជាមួយ​មុខងារ​វៃឆ្លាត​ជា​ច្រើន​មិន​ថា កាត់​រូបភាព​វៃឆ្លាត ឃ្លាំង​ឯកសារ​ដ៏​វៃឆ្លាត កា​រត​ភ្ជាប់​ទៅ​ឧបករណ៍​ផ្សេង​ៗ​យ៉ាង​ងាយស្រួល មុខងារ​បញ្ជា​គ្រឿង​អេ​ឡិច​ត្រូ​ច​និ​ច​ក្នុងផ្ទះ ​។​ល​។

កុំ​ភ្លេច​រង់ចាំ​ទទួលយក​បទ​ពិសោធ​ដ៏​ថ្មីស្រឡាង​ពី OPPO Reno11 Series 5G ជំនាន់​ថ្មី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​មាន​លក្ខណៈ​ពិសេស​ៗ មុខងារ​ថតរូប​ភាព​កម្រិត​ខ្ពស់​បែប​អាជីព​ស័ក្កិសម​បំផុត​ក្នុង​ឆ្នាំ​ 2024 នេះ ​៕ អត្ថបទសហការ