ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​ស្រវឹង សូមកុំ​បើកបរ​» ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន Grab

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ “​ស្រវឹង សូមកុំ​បើកបរ​” គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ ។ យើង​សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​នឹង​កំពុង​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​លើ​ដងផ្លូវ ដែល​បង្ក​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​ដូច​ជា ៖…

រាជធានីភ្នំពេញ ៖ “​ស្រវឹង សូមកុំ​បើកបរ​” គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ ។ យើង​សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​នឹង​កំពុង​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​លើ​ដងផ្លូវ ដែល​បង្ក​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​ដូច​ជា ៖ កត្តា​យានយន្ត និង​ឥ​វិ​យា​ប​ថ​នៃ​អ្នកបើកបរ​ ។ នា​ព្រឹក​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ ​២០២៤ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន Grab ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ពិធី ចុះ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត និង​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ​៖ “​ស្រវឹង សូមកុំ​បើកបរ – Drink Smart, Don’t Drive!” ដែល​មានការ​គាំទ្រ​ដោយ​ក្រសួង​សាធារណៈការ និងដឹក​ជញ្ជូន ដែល​បាន​រៀបចំ​នៅ​សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ (Fairfield by Marriot) ។

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​ដំបូង​គេ ដែល​បាន​ធ្វើការ​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​យុទ្ធនាការ “​ស្រវឹង សូមកុំ​បើកបរ​- Drink Smart, Don’t Drive!” ដើម្បី​ជា​សារ​ដាស់តឿន​ដល់​អ្នក​ពិសា​គ្រឿង​ស្រវឹង​ទាំងអស់ ឱ្យ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​នឹង​កំពុង​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​លើ​ដងផ្លូវ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន កើតឡើង​ដោយសារ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា​៖ កត្តា​យានយន្ត និង​ឥរិយាបថ​នៃ​អ្នកបើកបរ​ជាដើម ​។

នា​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ​ផង​ដែរ លោក ហ៊ាន វុ​ទ្ធី តំណាង ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា​ ៖ “​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Grab នា​ថ្ងៃនេះ ជា​គុណ​តម្លៃ​របស់​ក្រុមហ៊ុន​ហនុមាន​ប៊ែ​វ​វើ​រី​ជី​ស​ក្នុង​ការ​រួមចំណែក​ចូលរួម​ផ្សព្វផ្សាយ និងលើកកំពស់​ការ​យល់​ដឹង​លើ​យុទ្ធនាការ “​ស្រវឹង សូមកុំ​បើកបរ​- Drink Smart, Don’t Drive!” ដែល​ជា​សារ​ក្រើនរំលឹក​ដាស់តឿន​ដល់​អតិថិជន​ហនុមាន ក៏​ដូច​ជា​អ្នក​ពិសា​គ្រឿង​ស្រវឹង​ផ្សេង​ៗ ឱ្យ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​លើកកំពស់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ ។

ជាមួយ​ឆន្ទៈ​លើកកំពស់​នូវ​សុវត្ថិភាព និង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ហនុមាន​ប៊ែ​វ​វើ​រី​ជី​ស បាន​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ចូលរួម​គាំទ្រ និង​ពង្រីក​វិសាលភាព​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល (​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​) ដើម្បី​លើកកំពស់​ដល់​សុវត្ថិភាព​តាម​ដងផ្លូវ ដោយ​យើង​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​លើក​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជាមួយនឹង​សារ​យុទ្ធនាការ “​ស្រវឹង​សូមកុំ​បើកបរ – Drink Smart, Don’t Drive”​ ។ លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន Grab Cambodia ក្នុង​ការ​ផ្តល់​ជា Promo Code ជូន​ដល់​អតិថិជនចំនួន ១ ​ម៉ឺន​នាក់ ធ្វើ​ដំណើរ​ឥត​គិតថ្លៃ តាម​រយៈ​យានជំនិះ​របស់​ក្រុមហ៊ុន Grab ចាប់ពីម៉ោង ១០ ​យប់ រហូត​ដល់​ម៉ោង​១១​ អា​ធ្រា​ត្រ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ ​។​“

លើស​ពី​នេះ​លោក Mr. Corentin Rouxel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Grab ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ ៖ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ និងមោទនភាព​ជា​ខ្លាំង ដែល​បាន​សហការ​ជាមួយ ក្រុមហ៊ុន​ហនុមាន​ដែល​ជា ក្រុមហ៊ុន​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កម្ពុជា ​។ មាន​តែ​ហនុមាន​ទេ ដែល​មាន​ជំ​ហ៊រ​ល្អ​ជាងគេ និង​មាន​ឥទ្ធិពល​លើ​ការ កាត់​បន្ថយ​ការ​បើកបរ​ស្ថិត​ក្នុង​ភាព​ស្រវឹង ​។ សូម​អរគុណ​ដល់ ក្រុមហ៊ុន​ហនុមាន នឹង​ក្រុមការងារ​ដែល​បាន​រៀបចំ​កិច្ចសហការ​ជា​ដៃគូ​នេះ​ឡើង​។ សូម​ចង​ចាំ​ថា “​ស្រវឹង សូមកុំ​បើកបរ​- Drink Smart, Don’t Drive!” ។

បន្ទាប់​ពី​ពិធី​ចុះ​អនុស្សរណៈ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន Grab បាន​ធ្វើការ​ជិះ​ជា​ក្បួន​រថយន្ត និង​រ៉ឺ​ម៉ក​កង់​៣ ក្នុង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​យុទ្ធនាការ “​ស្រវឹង សូមកុំ​បើកបរ​” ក្នុង​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​រហូត​ដល់​រោងចក្រ​ភេសជ្ជៈ​ហនុមាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ​។

សកម្មភាព​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង គឺជា​សកម្មភាព​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម​របស់​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ​។ សូម​យើង​ទាំងអស់​គ្នា បង្កើន​សុវត្ថិភាព​តាម​ដងផ្លូវ ដោយ​ចូលរួម​គោ​ព​ច្បាប់​ចរាចរណ៍ “​ស្រវឹង សូមកុំ​បើកបរ​- Drink Smart, Don’t Drive!” ។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ទទួល​បាន​ប្រ​ម៉ូ​កូដ​ដើម្បី​ជិះ​យានជំនិះ Grab ដោយ​ឥត​គិតថ្លៃ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ​៕ អត្ថបទសហការ

https://www.facebook.com/hanumanbeverageskh
https://www.facebook.com/hanumanbeerkh