ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គោ​ជល់ ចាប់ផ្តើម​ឆ្នាំ​ថ្មី​ដ៏​រំភើបជាមួយដៃគូចែកចាយ​ឆ្នើមមិនធម្មតា ដើមឆ្នាំ​ភ្លាម គោ​ជល់ នាំ​ដំណឹង​ល្អ​ដ៏​រំភើប​ដល់​ដៃគូ​ចែកចាយ​របស់ខ្លួន ​!

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គោ​ជល់ ជា​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក ដែល​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី ​13 ខែមករា​នេះ បាន​រៀបចំ​ពិធីជប់លៀង​ដ៏​អ៊ឹ​ក​អ​ធឹ​ក ដើម្បី​អបអរ​ជាមួយនឹង​ដៃគូ​ចែកចាយ​ឆ្នើម​របស់​ខ្លួន…

រាជធានីភ្នំពេញ ៖ គោ​ជល់ ជា​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក ដែល​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី ​13 ខែមករា​នេះ បាន​រៀបចំ​ពិធីជប់លៀង​ដ៏​អ៊ឹ​ក​អ​ធឹ​ក ដើម្បី​អបអរ​ជាមួយនឹង​ដៃគូ​ចែកចាយ​ឆ្នើម​របស់​ខ្លួន និង​ប្រកាស​អំពី​ដំណឹង​ថ្មី​ៗ​ដ៏​គួរ​ឱ្យ​រីករាយ​ជា​ច្រើន​សម្រាប់​ដៃគូ​ចែកចាយ​គោ​ជល់​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ ភ្នំពេញ ដែល​មានការ​ចូលរួម​ពី​សំណាក់​ដៃគូ​ចែកចាយ​ទូ​ទាំង​ខេត្ត​រាជធានី ជួបជុំ​គ្នា​ដើម្បី​មក​ទទួលយក​នូវ​ភាព​សប្បាយ​រីករាយ​ប្រកបដោយ​ថាមពល ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ដែល​ជា​ថាមពល​ជំរុញ​ដ៏​ខ្លាំងក្លា​ដល់​ប្រជាជន​កម្ពុជា តាំងពី​ទសវត្សរ៍​ឆ្នាំ 2000 ។

លោក Andras Donauer នាយក​ផ្នែក​អាជីវកម្ម​អន្តរជាតិ នៃ​ក្រុមហ៊ុន TCP Group ដែល​ជា​ក្រុមហ៊ុន​ផលិត គោ​ជល់ បាន​មាន​ប្រសាសន៍​ផ្តោត​សំខាន់​លើ​ការ​សរសើរ​នូវ​កិច្ច​ខំប្រឹង​ប្រែង​ដ៏​ខ្លាំងក្លា​របស់​ដៃគូ​ចែកចាយ​ឆ្នើម ក្នុង​ការ​ជំរុញ​គាំទ្រ​ផលិតផល​ដែល​ខ្លួន​ពេញចិត្ត និង​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​របស់​អាជីវករ​ចំពោះ​ម៉ាក​ផលិតផល​របស់​ខ្លួន ដែល​លោក​បាន​បញ្ជាក់​ថា “​អ្នក គឺជា​បេះដូង​គោ​ជល់​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​យើង​មាន​កេ​រិ៍្ត​ឈ្មោះ​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​ដំណើរ​រ​រឿង​ជោគជ័យ​របស់ គោ​ជល់ គឺ​ត្រូវ​តែ​សរសេរ​អំពី​អ្នក ដែល​ជា​ដៃគូ​ល្អ​ៗ​របស់​យើង ក្នុង​ការ​បន្តដំណើរ​ឆ្ពោះ​មុខជា​និច្ច​ ។

ពិធីជប់លៀង​នេះ ក៏​ត្រូវ​បាន​កត់ត្រា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ​របស់ គោ​ជល់ ទៅ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ដ៏​យូរអង្វែង​របស់ គោ​ជល់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​បង្ហាញខ្លួន​កាលពី 20​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​នេះ គឺជា​ម៉ាក​ដ៏​ពេញ​និយម​បំផុត ដោយ​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស ​។

លោក Andras បាន​ចែករំលែក​អំពី​រឿង គោ​ជល់ កំប៉ុង​ខ្លី ដែល​ជា​និមិត្តរូប​នៃ​ថាមពល​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​កម្ពុជា និង គោ​ជល់ វីតាមីន​ខ្ពស់ ដែល​មាន​រាង​ស្លី​ម​ដ៏​ស្រស់​ស្អាត និង​មើលទៅ​ទាន់សម័យ ​។ លោក​បាន​សង្កត់ធ្ងន់​លើ​ដំណើរ​រួម​គ្នា​ជា​ធ្លង់​មួយ ដោយ​លើក​ឡើង​ថា “​គោ​ជល់ កំប៉ុង​ខ្លី ជា​និមិត្តរូប​នៃ​ថាមពល ដែល​ប្រជាជន​កម្ពុជា​ចូល​ចិត្ត ខណៈ​ដែល គោ​ជល់ វីតាមីន​ខ្ពស់ នាំ​មក​នូវ​ការ​ចាប់អារម្មណ៍​មួយ​បែប​ថ្មី​ទៀត សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​។ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​ជាមួយនឹង គោ​ជល់ កំប៉ុង​ខ្លី និង គោ​ជល់ វីតាមីន​ខ្ពស់ រួម​គ្នា ឥឡូវនេះ​យើង​ផ្តល់​ជូន​នូវ​ភេសជ្ជៈ​ប៉ូវ​កម្លាំង 2​ប្រភេទ ដែល​ផ្តល់​នូវ​ថាមពល​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា 2​ផ្សេង​គ្នា ប៉ុន្តែ​រីក​ចម្រើន​ជាមួយ​គ្នា​ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ ក្រុមហ៊ុន គោ​ជល់ ក៏​បាន​បង្ហាញ​នូវ​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​របស់​ខ្លួន នោះ​គឺ​យុទ្ធនាការ “​ផ្គុំ​ក្រវិល​កំប៉ុង 3 ឈ្នះ​មហា​រង្វាន់ ពី គោ​ជល់​” ដែល​នេះ​ជា​ប្រូ​ម៉ូ​សិន​លើកទឹកចិត្ត​អតិថិជន​ដ៏​ទាក់ទាញ​ពិសេស ដែល​លើកទឹកចិត្ត​អ្នក​ប្រើប្រាស់​ឱ្យ​ទិញ​ពិសា និង​សន្សំ​ក្រវិល​កំប៉ុង​បី​ផ្សេង​គ្នា យក​មក​ផ្គុំ​ដើម្បី​ឈ្នះ​រង្វាន់​ធំ គឺ​ម៉ូតូ​ហុងដា ឌ្រី​ម ឬ​លុយ​សុទ្ធ 10​លាន​រៀល ដែល​ទឹកប្រាក់​រង្វាន់​សរុប​រហូត​ដល់ 2 ពាន់​លាន​រៀល​។ ជាមួយនឹង​យុទ្ធនាការ​ប្រូ​ម៉ូ​សិន​ពិសេស​ដ៏​ទាក់ទាញ​នេះ ក្រុមហ៊ុន គោ​ជល់ ជឿជាក់​ថា​នឹង​មាន​អតិថិជន​ថ្មី​ៗ​មក​គាំទ្រ​កាន់តែ​ច្រើន ហើយ​ក៏​ជំរុញ​ដល់​ការ​លក់​របស់​ដៃគូ​ចែកចាយ​ទូ​ទាំង​ប្រទេស​កើនឡើង​សម្រាប់​ឆ្នាំ 2024 នេះ​ ។

កាន់តែ​ពិសេស​នា​រាត្រី​ជួបជុំ​នោះ ដៃគូ​ចែកចាយ​របស់ គោ​ជល់ ទទួល​បាន​ភាព​រំភើប​សប្បាយ​រីករាយ​ជា​បន្តបន្ទាប់ មិន​ថា​ទទួល​បាន​ទាំង​ដំណឹង​ថ្មី​ៗ និង​ការ​ផ្តល់​ជូន​នូវ​រង្វាន់​ធំ​ៗ​ដ៏​រំភើប​ជា​ច្រើន ដែល​ជា​ការ​បង្ហាញ​នូវ​ថ្លែងអំណរគុណ​ដ៏​ពិសេស​របស់​ក្រុមហ៊ុន ហេ​រ៉ូ ឃី​ង ក្នុង​ការ​រឹតចំណង​ភាព​ជា​ដៃគូ​កាន់តែ​មាន​ថាមពល​ខ្លាំងក្លា ជាមួយនឹង​ដៃគូ​ចែកចាយ​ឆ្នើម​ដែល​តែងតែមាន​ទំនុកចិត្ត​លើ​ក្រុមហ៊ុន​យូរ​កាល និង​ដៃគូ​ចែកចាយ​ថ្មី​ៗ ដើម្បី​រួម​គ្នា​ឆ្ពោះទៅ​មុខ ប្រកបដោយ​ថាមពល​ ។

ដំណើរ​ឆ្ពោះទៅ​មុខ​ឥត​ឈប់​ឈរ​របស់ គោ​ជល់ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​បាន​ឈាន​ដល់​មួយ​កម្រិត​ទៀត​គួរ​ឱ្យ​កត់សម្គាល់ ដោយ​មានការ​ខំប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្លា​របស់​ដៃគូ​ចែកចាយ​គោ​ជល់​ទាំងអស់ និង​ស្មារតី​រួម​គ្នា​ឆ្ពោះទៅ​មុខ​មិន​ផ្លាស់​ប្តូរ​ ។ ក្នុង​ឆ្នាំ 2024 នេះ ជាមួយនឹង​ការ​បង្កើត​ថ្មី​នូវ​យុទ្ធនាការ​ប្រូ​ម៉ូ​សិន​ពិសេស​ដ៏​ទាក់ទាញ របស់​ក្រុមហ៊ុន NCP នៃ “​ផ្គុំ​ក្រវិល​កំប៉ុង 3 ឈ្នះ​មហា​រង្វាន់ ពី គោ​ជល់​” រួម​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត រក្សា​នូវ​កេរដំណែល និង​កា​រវិ​វ​ឌ្ឍ​ប្រក​ដោយ​ភាព​ច្នៃប្រឌិត ក្រុមហ៊ុន គោ​ជល់ ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​បន្ត​ផ្តល់​ថាមពល​ជំរុញ​ដ៏​ខ្លាំងក្លា​ដល់​ប្រទេស​កម្ពុជា ដើម្បី​ជម្នះ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​ ។

អំពី​ក្រុមហ៊ុន TCP គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ និង​អាហារ​ឈានមុខ​គេ​ក្នុង​ប្រទេស​ថៃ និង​ជា​ម្ចាស់​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក “​គោ​ជល់​” ជាមួយ​គ្រួសារ Yoovidhya ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា “House of Great Brands” ក្រុមហ៊ុន​មាន​ផលប័ត្រ​ផលិតផល​ចម្រុះ និង​សកម្ម​នៅ​ក្នុង​ទីផ្សារ​ចំនួន 15 នៅ​អាស៊ី ដែល​មាន​បុគ្គលិក​ជាង 5,000 នាក់​នៅ​ទូ​ទាំង​ពិភពលោក​ ។ នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន ក៏​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ចែកចាយ​លើ​សេវាកម្ម​ដូច​ជា OEM អាជីវកម្ម​ម៉ាស៊ីន​លក់ និង​សេវាកម្ម​ធ្វើ​ឱ្យ​ទីផ្សារ​សកម្ម​ ។ TCP Group គឺជា​ក្រុមហ៊ុន​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ពិភពលោក​ក្នុង​គោលបំណង​របស់​ខ្លួន​គឺ “Energizing a Better World for All” បង្កើត​ថាមពល​អស្ចារ្យ​ដល់​មនុស្ស​ទូ​ទាំង​ពិភពលោក​ ៕ អត្ថបទសហការ