ABC បានសម្រេចក្តីសុបិនឱ្យគូស្វាមីភរិយាដែលមានសំណាង ១ គូ ដែលបានភ្ជាប់ចំណងជីវិតជាមួយគ្នា ដោយគ្រងនូវឈុតអាពាហ៍ពិពាហ៍ដ៏វិសេស ហើយគូស្វាមីភរិយា ១ គូ ទៀតក៏អាចមានឱកាសទទួលបាន បទពិសោធន៍ដ៏វិសេសនេះផងដែរ !
រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ៖ ស្រាបៀរ ABC តែងតែយកចិត្តទុកដាក់ក្នុងការសម្រេចក្តីសុបិនឱ្យអតិថិជនរបស់ខ្លួន ហើយម៉ាកយីហោ ស្រាបៀរដ៏អស្ចារ្យនេះពិតជាធ្វើបាន ជូនស្វាមីភរិយាដែលមានសំណាង ១ គូ នៅកម្ពុជា ដោយមានការសហការ ជាមួយអ្នករចនាម៉ូដដ៏មានថ្វីដៃ គឺអ្នកស្រី វ៉ាន់ ណាតាសា (Natacha Van) និងលោក សេង សំរិទ្ធិស័ក្ដ ដែលជាអ្នកច្នៃម៉ូដអាពាហ៍ពិពាហ៍ផ្តាច់មុខ ឱ្យគូស្វាមីភរិយាទាំងពីរ ។ ABC ជាម៉ាកយីហោស្រាបៀរដែល តែងតែហ៊ានធ្វើអ្វីដែលប្លែក ហើយពិតជាពិសេស ។ ក្នុងយុទ្ធនាការអាពាហ៍ពិពាហ៍ថ្មីៗនេះ ABC បានអំពាវនាវ ដល់គូស្វាមីភរិយាដែលជិតរៀបអាពាហ៍ពិពាហ៍ ឱ្យចូលរួមក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីមានឱកាសទទួលបាន ឈុតអាពាហ៍ពិពាហ៍ ដែលច្នៃទៅតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាការចងចាំមួយដ៏អស្ចារ្យ ។
កាលពីថ្ងៃទី ១៥ ខែធ្នូ ស្រាបៀរ ABC បានសម្រេចច្នៃឈុតអាពាហ៍ពិពាហ៍ជូនលោក ហេង កាលីម និង អ្នកស្រី ចាន់ សារី (Jimi Castle) ជាគូដំបូង ដែលទទួលបានបទពិសោធន៍ផ្តាច់មុខនេះ សម្រាប់ការសម្រេចបាន ក្តីស្រមៃរបស់ខ្លួន និងធ្វើឱ្យក្លាយជាការពិតបាន ។ ពួកគាត់បានលម្អមង្គលការរបស់ខ្លួន ដូចនៅក្នុងរឿងនិទាន ដោយកូនក្រមុំគ្រង ឈុតពណ៌ខ្មៅដ៏ស្រស់ស្អាតដាំដោយស្រទាប់គ្រាប់គ្រីស្តាល់ Swarovski ពណ៌ខ្មៅ និងជាយពាសដោយពណ៌មាស ដែលបញ្ជាក់ពីជំហររឹងមាំមួយ ។
អ្នកទាំងពីរបានស្គាល់គ្នាដំបូងតាមរយៈ Facebook នៅឆ្នាំ ២០១៦ ហើយក៏លង់ស្រឡាញ់គ្នាភ្លាម ។ ៦ ឆ្នាំក្រោយមកពួកគាត់ក៏បានភ្ជាប់ពាក្យ ហើយក៏សុបិន និងរៀបផែនការកំណត់ថ្ងៃមង្គលរបស់ខ្លួនចាប់ពីពេលនោះមក ។ ភរិយាដែលទើបរៀបការថ្មីថ្មោងបាននិយាយថា (អ្នកស្រី ចាន់ សារី) ៖ «ខ្ញុំស្រមៃថា បានស្លៀកឈុតពណ៌ខ្មៅ នៅថ្ងៃរៀបការរបស់ខ្ញុំ ហើយឥឡូវក៏បានដូចចិត្តមែន» ។
ពណ៌ខ្មៅ ជាពណ៌ដ៏មានអត្ថន័យសម្រាប់អ្នកទាំងពីរ ដែលធ្វើឱ្យឈុតដែលរចនាដោយ អ្នកស្រី ណាតាសា រឹតតែពិសេស និងត្រូវចិត្តតែម្តង ។ អ្នកស្រី ចាន់ សារី បន្ថែមថា ៖ «រាល់ខួបនៃចំណងស្នេហាម្តងៗ យើងច្រើន តែទិញរបស់ផ្សេងៗពណ៌ខ្មៅ ជាន័យតំណាងស្នេហាយើងទាំងពីរ ព្រោះថា ពណ៌នេះបង្ហាញពីកម្លាំងនៃសម្ព័ន្ធភាពរបស់ពួកយើង តាំងពីដើមមក ។ ការស្លៀកនូវឈុតពណ៌ដ៏វិសេសនេះ នៅថ្ងៃរៀបការរបស់ពួកយើង ធ្វើឱ្យយើងនឹកដល់អនុស្សាវរីយ៍ល្អៗរាប់ឆ្នាំមកហើយ ។ ពណ៌នេះក៏តំណាងឱ្យកម្លាំងដែលយើង នឹងបន្តរក្សា ក្នុងជីវិតអាពាហ៍ពិពាហ៍របស់យើង នៅច្រើនឆ្នាំទៅមុខទៀតដែរ ។ អរគុណ ស្រាបៀរ ABC សម្រាប់ឱកាស មួយនេះ គឺមានន័យធំធេងណាស់ដល់យើងទាំងពីរ» ។
អ្នកស្រី ណាតាសា បានលើកឡើងថា ៖ «ដោយធ្វើការរួមគ្នាជាមួយ លោក រិទ្ធិស័ក្ដ យើងពិតជារំភើបខ្លាំងណាស់ ដែលបានចូលរួមសហការជាមួយស្រាបៀរ ABC ដើម្បីផ្តល់កាដូក្នុងឱកាសដ៏ពិសេសបែបនេះដល់គូស្វាមីភរិយាដែលនឹងរៀបការឆាប់ៗ ។ មង្គលការ ជាឱកាសដ៏ពិសេសបំផុតមួយក្នុងឆាកជីវិតរបស់មនុស្សគ្រប់គ្នា ហើយដែលនាងខ្ញុំបានជួយសម្រេចសុបិនពួកគាត់បែបនេះ គឺពិតជាមហាសាលណាស់ ។ យើងរំពឹងថា នឹងបានធ្វើការជាមួយកូនកម្លោះ កូនក្រមុំជាច្រើនគូទៀត ដើម្បីរចនាឈុត ឱ្យត្រូវចិត្ត និងសក្តិសម ដែលអាចឱ្យ ពួកគាត់នឹកឃើញអនុស្សាវរីយ៍មួយនេះពេញមួយជីវិតតទៅ» ។
ដើម្បីឱ្យមង្គលការនានាកាន់តែមានភាពល្អឯក ស្រាបៀរ ABC និងអ្នករចនាម៉ូតដយើង បន្តកម្មវិធីផ្តាច់មុខនេះ ដល់គូស្វាមីភរិយាដទៃទៀត ។ ដើម្បីចូលរួម និងមានឱកាសទទួលបាននូវឈុតអាពាហ៍ពិពាហ៍ ដែលត្រូវចិត្ត ទាំងនេះ ៖
● ទិញឈុតប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់យើងមួយណាក៏បាន (ABC Extra Stout ២០ កេស ឬ ABC Reserve ចំនួន ១០ កេស + Tiger ឬ Tiger Crystal ឬ Heineken ចំនួន ៤០ កេស)
● Comment រូបតំណាងនៃរ៉ូបកូនក្រមុំ និងឈុតកូនកំលោះក្នុងក្តីស្រមៃរបស់អ្នកនៅខាងក្រោមផុសនេះ (https://www.facebook.com/share/p/JQ1Y1maAzjxbJTVi/?mibextid=7TVuMX) ឱ្យបានមុនថ្ងៃទី ២៨ មករា ២០២៤
● កម្មវិធីអាពាហ៍ពិពាហ៍របស់អ្នកត្រូវមានថ្ងៃខែក្នុងចន្លោះខែ កុម្ភៈ – ឧសភា ឆ្នាំ ២០២៤
គូស្នេហ៍ដែលត្រូវបានជ្រើសរើសទាំង ៣ គូ នឹងត្រូវបានប្រកាសនៅថ្ងៃទី ០២ កុម្ភៈ ២០២៤ នៅលើ Facebook ផេកផ្លូវការរបស់ ABC Beer Cambodia ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីផ្តាច់មុខនេះ សូមចូលទៅកាន់ ៖ https://www.facebook.com/share/p/JQ1Y1maAzjxbJTVi/?mibextid=7TVuMX
អំពីអ្នករចនាម៉ូដ
អ្នកស្រី វ៉ាន់ ណាតាសា ជាអ្នករចនាម៉ូដកូនខ្មែរកាត់ចិន កើតនៅទីក្រុងហុងកុង ហើយធំដឹងក្តីនៅទីក្រុងឡុងដ៍ ដោយអ្នកស្រីបានចូលរៀននៅមហាវិទ្យាល័យដែលមានឈ្មោះបោះសុះឡេងខាងផ្នែករចនាម៉ូដប្រចាំទីក្រុង ឡុងដ៍គឺ London College of Fashion ។ ឥឡូវនេះ អ្នកស្រីបានរស់នៅរាជធានីភ្នំពេញ ។ អ្នកស្រី ណាតាសា មានមោទនភាពចំពោះសិល្បៈច្នៃម៉ូដដ៏មានគុណភាពរបស់អ្នកស្រី ដោយប្រើរបស់របរធ្វើដោយដៃ ១០០%។ ម៉ូដសម្លៀកបំពាក់ដ៏ប្រណីតរបស់ អ្នកស្រី ណាតាសា ត្រូវបានរំលេចលើឆាកដើរម៉ូដ នៅពាសពេញ ពិភពលោក រាប់ចាប់ពីទីក្រុងមីឡាន និងញូវយ៉ក ដល់ទីក្រុងប៉ារីស ។
លោក សេង សំរិទ្ធិស័ក្ដ ជាជាងកាត់សម្លៀកបំពាក់ដែលបានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ នៅពេលលោកសិក្សានៅសាលា Savile Row Academy នៅទីក្រុងឡុងដ៍ ហើយបានដុះខាត់ទេពកោសល្យ របស់ខ្លួន ក្រោមការបង្ហាត់របស់មេជាងកាត់សម្លៀកបំពាក់ដ៏ចំណាននៃ Maurice Sedwell ។ បច្ចុប្បន្ន លោកជាកម្លាំងជំរុញការច្នៃប្រឌិតដ៏សំខាន់ នៅពីក្រោយយីហោ Asia Mode 1996 ដែលជាហាងកាត់ សម្លៀកបំពាក់ នៅរាជធានីភ្នំពេញ ។ នៅទីនោះហើយដែលលោក នឹងរចនាឈុតដែលកាត់ដោយដៃផ្ទាល់ យ៉ាងវិចិត្រ ដល់កូនកម្លោះដែលមានសំណាង ។
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown ។ ជាមួយនឹង ការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅ ទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន ។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រិតកាបូនសូន្យ មានភាពស្មើគ្នា និងកាន់តែមានសុខភាពល្អ ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក ។
អំពីក្រុមហ៊ុនស្រាបៀរ ABC
ក្រុមហ៊ុនស្រាបៀរ ABC បានកំណត់ទេសភាពទីផ្សារស្រាបៀរកម្ពុជាឡើងវិញ ដោយផ្តល់នូវបទពិសោធន៍នៃ ការពិសាដ៏ល្អឯកទូទាំងប្រទេស ។ ស្រាបៀរ ABC Extra Stout បានទទួលតំណែងជាស្រាបៀរលំដាប់ថ្នាក់ លេខមួយរបស់ប្រទេសកម្ពុជា ខណៈស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ប្រណីតដំបូងគេរបស់កម្ពុជា ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ