ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្តេជ្ញា​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្តស្តង់ដារ​អន្តរជាតិ ISO 9001 និង ISO 14001 ក្នុងរោងចក្រ​ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់អតិថិជន និង​បរិស្ថាន​សង្គម​ទាំងមូល

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ​ពីរ​ធំ​ៗ​គឺ ISO 9001 និង ISO 14001…

រាជធានីភ្នំពេញ​ ៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ​ពីរ​ធំ​ៗ​គឺ ISO 9001 និង ISO 14001 ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធានា​បាន​នូវ​គុណភាព​ខ្ពស់​របស់​ផលិតផល និង​ការ​ទទួលខុស​ខ្ពស់​ចំពោះ​បរិស្ថាន​នៅ​ក្នុង​ដំណើរការ​ផល​តិក​ម្ម​នៅ​ក្នុង​រោងចក្រ​ ។

យោង​ទៅ​តាម​ការ​ថ្លែង​របស់ លោក ថេ​ង សូ​និ​ច អ្នកគ្រប់គ្រង​ផ្នែក​គុណភាព​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានឱ្យ​ដឹង​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ ១០០% ដោយ​សហគ្រិន​ខ្មែរ គិត​មក​ទល់​បច្ចុប្បន្ន បាន​ទទួល​វិញ្ញាបនបត្រ​អន្តរជាតិ ISO ចំនួន ​២ គឺ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ​។ ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ ISO នេះ គឺជា​ការ​គិតគូរ​ប្រកបដោយ​ទស្សនវិស័យ​វែង​ឆ្ងាយ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដើម្បី​ពង្រឹង​កេរ្ដិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង​ម៉ាក​ផលិតផល​ឱ្យ​កាន់តែ​ល្បី​ខ្ទរខ្ទារ​ទាំង​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​តំបន់​ ។

ជាមួយ​គ្នា​នេះ លោក ឈី​វ ឈី​ទីង (CHEW CHEE TING) ប្រធាន​សវន​ករ នៃ​ស្ដង់ដារ​អន្តរជាតិ ISO 9001 និង ISO 14001 នៃ​ក្រុមហ៊ុន Global Compliance Certification Sdn Bhd បាន​លើក​ឡើង​ថា ហេតុផល​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ទូ​ទាំង​ពិភពលោក រួម​ទាំង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចាំបាច់​ត្រូវ​អនុវត្ត​ស្ដង់ដារ​អន្តរជាតិ ISO ដោយសារ​តែ​វា គឺជា​វិធីសាស្ត្រ​មួយ ដែល​ក្រុមហ៊ុន​ទាំង​អស់នោះ អាច​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ផ្នែក​គុណភាព បរិស្ថាន សុវត្ថិភាព និង​ទិដ្ឋភាព​ផ្សេង​ទៀត​នៅ​ក្នុង​រោងចក្រ​ ។

លោក ឈី​វ ឈី​ទីង បន្ថែម​ទៀត​ថា សម្រាប់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ទទួល​នូវ​វិ​ញ្ញា​ប័ន​ប​ត្រ​ពីរ​ធំ​ៗ​របស់ ISO ហើយ​ក្រុមហ៊ុន​បាន​បំពេញ​លក្ខខណ្ឌ​សព្វគ្រប់​ទៅ​លើ​ការ​គ្រប់គ្រង​ខ្សែ​ចង្វាក់​ផលិតកម្ម ក៏​ដូច​ជា​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​បរិស្ថាន ដើម្បី​ធានា​ថា ផលិតផល ដែល​ចេញ​លក់​នៅ​លើ​ទីផ្សារ គឺ​ត្រឹមត្រូវ​តាម​ស្ដង់ដារ​អន្តរជាតិ​ដែល​បាន​កំណត់ ជាមួយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​បរិស្ថាន​សង្គម​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ទទួល​វិញ្ញាបនបត្រ ISO 9001 និង ISO 14001 តាំងពី​ឆ្នាំ ២០១៥ មក ហើយ​វិ​ញ្ញា​ប័ន​ប​ត្រ​ទាំង​ពីរ​នេះ គឺ​មាន​សុពលភាព ៣ ​ឆ្នាំ​ ។ ដើម្បី​រក្សា​បាន​នូវ​ការ​បញ្ជាក់​ស្ដង់ដារ​អន្តរជាតិ​នេះ​ឱ្យ​នៅ​បន្ដ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រូវការ​អ្នកជំនាញ​ផ្នែក​សវន​កម្ម ISO ដើម្បី​ចុះ​មក​ត្រួតពិនិត្យ និង​វាយតម្លៃ​ជា​ប្រចាំ​ឆ្នាំទៅ​លើ​ការ​អនុវត្ត​ស្ដង់ដារ​អន្តរជាតិ ISO នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ៕ អត្ថបទសហការ