ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូលរួម​រាប់​ថយក្រោយ​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​លើ​ឆ្នេរសមុទ្រ ដំបូង​គេ​បង្អស់​នៅ​កម្ពុជា “Element” Countdown Music Festival

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ – ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣៖ ទទួលយក​បទ​ពិសោធន៍​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ ជាមួយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ “Element” Music Festival…

ខេត្ត​ព្រះ​សីហ​នុ – ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣៖ ទទួលយក​បទ​ពិសោធន៍​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ ជាមួយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ “Element” Music Festival ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​គម្រោង​អភិវឌ្ឍន៍ Bay of Lights ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​៣០ និង​ទី​៣១ ខែធ្នូ​ ។

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ “Element” Music Festival នេះ នឹង​មានការ​ចូលរួម​ពី​សំណាក់​ ឌី​ជេ​លំដាប់​ពិភពលោក ​រួម​មាន DJ Yellow Claw និង DJ NERVO អម​ជាមួយ​វត្តមាន​ឌី​ជេ​ល្បីឈ្មោះ​ក្នុង​តំបន់​ជា​ច្រើន​រូប​ទៀត​មាន​ដូច​ជា DJ Wukong, ក្រុម Hypertrain, DJ Da Tweekaz, DJ 22 Bullets រួម​ទាំង​សិល្បករ​ល្បីឈ្មោះ​ជា​ច្រើន​រូប​ទៀត ​។

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​លើ​មាត់​ឆ្នេរ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ One Asia Ventures ជា​ក្រុមហ៊ុន ​ដែល​មានបទពិសោធន៍ ៩​ ឆ្នាំ​ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត និង​មានកេរ្តិ៍ឈ្មោះ​ ក្នុង​តំបន់​អាស៊ី​ ។ One Asia Ventures បាន​រៀបចំ​ព្រឹត្តិការណ៍​ចំនួន ៥០០ ​ព្រឹត្តិការណ៍​ប្រកបដោយ​ជោគជ័យ និង​បាន​ទាក់ទាញ​អ្នកចូលរួម​សរុប​ជិត ១​លាន​នាក់ ហើយ​សម្រាប់​ព្រឹត្តិការណ៍ “Element” Music Festival នេះ​ដែរ រំពឹង​ថា​នឹង​មាន​អ្នកចូលរួម ១៤ ០០០​ នាក់ ​។

អ្វី​ដែល​ពិសេស និង​កាន់តែ​ងាយស្រួល ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​ប្រគំ​តន្ត្រី​នេះ អាច​ធ្វើការ​កក់​កន្លែង​ស្នាក់​នៅ​ ជិត​នឹង​ទីតាំង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ​ផ្ទាល់​តែ​ម្ដង គឺ​នៅ​ឯ​រី​សត Summer Bay Beach Club & Cabins នៃ​គម្រោង​អភិវឌ្ឍន៍ Bay of Lights ដែល​ទើបតែ​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ។ មិន​ត្រឹមតែ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ប្រគំ​តន្ត្រី​នោះ​ទេ ប៉ុន្តែ​ភ្ញៀវ​ក៏​អាច​ទទួល​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ដែល​មាន​ច្រើន​ជម្រើស ដ៏​ដូច​ជា​កម្សាន្ត​លេង​ជាមួយ​ការ​ជិះ​ទោង Reverse Bungee ដែល​មាន​តែ​មួយ​គត់​នៅ​កម្ពុជា និង​កម្សាន្ត​អារម្មណ៍​ជាមួយ​កីឡា​ទឹកជា​ច្រើន​ប្រភេទ​ផង​ដែរ ​។

លើស​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី “Element” Music Festival នេះ គម្រោង​អភិវឌ្ឍន៍ Bay of Lights ក៏​ឈ្មុស​ឈ្មុ​រ​ក្នុង​ការ​អភិវឌ្ឍ ដើម្បី​អាច​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​បំផុត ​ប្រចាំ​តំបន់​ឥណ្ឌូចិន តាម​រយៈ​ការ​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​ដ៏​ទំនើប (Business Center) ទីលាន​វាយ​កូន​ហ្គោ​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ខ្នាត​អន្តរជាតិ ក៏​ដូច​ជា​ទីលានប្រណាំង​រថយន្ត Go-Kart នៅ​ដើមឆ្នាំ​២០២៤ ​។ ទាំងនេះ​គឺ​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​គម្រោង Bay of Lights ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌល​ដ៏​រស់​រវើក និង​សម្បូរ​បែប​ ដើម្បី​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​មានកេរ្តិ៍ឈ្មោះ​ ក្នុង​តំបន់​ឥណ្ឌូចិន​ ។

ដើម្បី​ទទួលយក​បទ​ពិសោធន៍​ឆ្លង​ឆ្នាំ ​ដែល​ពិបាក​នឹង​បំភ្លេច​ជាមួយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី “Element” Music Festival លោក​អ្នក​អាច​សាកសួរ​ព័ត៌មាន​បន្ថែម ​អំពី​ការ​ទិញ​សំបុត្រ​ចូលរួម​តាម​រយៈ ៖
•​ ​ទូរ​សព្ទ ៖ +855 (0)89 948 871 (ENG) / +855 (0)86 999 182 (KH) / +855 (0)17505444 (KH)
•​ ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Bay of Lights Entertainment ៖ http://tinyurl.com/Bay-of-Lights-Entertainment
•​ ​វិ​ប​សាយ​របស់ Wonder Pass ៖ http://tinyurl.com/Element-Musice-Festival
•​ ​កម្មវិធី​ទូរ​សព្ទ​ដៃ​របស់ Wonder Pass ៖ http://tinyurl.com/Wonder-Pass-App

អំពី Bay of Lights
Bay of Lights គឺជា​គម្រោង​អភិវឌ្ឍន៍​លំដាប់​ពិភពលោក ​មាន​ទំហំ​វិនិយោគ ១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ៩៣៤ ហិ​កតា នៅ​លើ​ដែនដី​នៃ​ឈូង សមុទ្រ រាម ​។ ទទួលយក​បទ​ពិសោធន៍​នៃ​ការ​រស់នៅ ជាមួយ​ការ​កម្សាន្ត ប្រកបដោយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ​។ ចូលរួម​ជាមួយ​ពួក​យើង​ ក្នុង​ការ​បើក​ទំព័រ​ថ្មី​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ដ៏​ល្អ​ឯក​របស់​កម្ពុជា ​។ ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​វិ​ប​សាយ thebayoflights.com

អំពី One Asia Ventures
One Asia Ventures គឺជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ដ៏​មានកេរ្តិ៍ឈ្មោះ​មួយ​ក្នុង​តំបន់​អាស៊ី ដែល​មានបទពិសោធន៍​ជាង ៩​ឆ្នាំ​មក​ហើយ​។ ក្នុង​រយៈពេល​ ៦​ ឆ្នាំ​ ចុង​ក្រោយ​នេះ One Asia Ventures បាន​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​ជាង ៥០០​ ព្រឹត្តិការណ៍ ហើយ​បើ​គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​ដំបូង​មក អ្នកចូលរួម​គឺ​មាន​សរុប​ជិត ១​លាន​នាក់​ទៅ​ហើយ​។ ព្រឹត្តិការណ៍​ធំ​ៗ​មួយ​ចំនួន​ដែល One Asia Ventures បាន​រៀបចំ​នា​ពេល​កន្លង​មក មាន​ដូច​ជា​ពិធី​ប្រគំ​តន្ត្រី Unseen Music Festival ឆ្នាំ​២០២២​ដែល​មាន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់ និង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី SIAM Songkran Music Festival ឆ្នាំ​២០២៣ ដែល​មាន​អ្នកចូលរួម​ជាង ១​ម៉ឺន​នាក់ ​៕​ អត្ថបទសហការ