រាជធានីភ្នំពេញ ៖ ឱ្យកូនរបស់អ្នកដឹងថា អ្នកជឿជាក់លើសមត្ថភាពពួកគេ ។ និយាយប្រាប់កូនរបស់អ្នកឱ្យបានញឹកញាប់ថា អ្នកជឿលើពួកគេ ។ អនុញ្ញាតឱ្យកូនរបស់អ្នកបានឮពាក្យលើកទឹកចិត្តទាំងនេះតាំងពីនៅវ័យក្មេងថា អ្នកជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការធ្វើបានល្អ ។
១. និយាយ ច្រៀង និងអានជាមួយកូនរបស់អ្នក ៖ សូមនិយាយ ច្រៀង និងអានជាមួយគ្នាឱ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើបាន ។ សូមស្វែងរកសៀវភៅដែលពួកគេចូលចិត្ត រួចអានជាមួយកូនរបស់អ្នក ។
២. ចូលរួមជាមួយសមាជិកគ្រួសារផ្សេងទៀត ៖ ស្នើរសុំឱ្យមនុស្សទាំងអស់ដែលខ្វល់ខ្វាយអំពីកូនរបស់អ្នក ដូចជាមីង ពូ ជីដូន ជីតា បងប្អូនជីដូនមួយ អ្នកជិតខាង និងមិត្តភ័ក្តិរបស់ពួកគេឱ្យលើកទឹកចិត្តកូនរបស់អ្នកឱ្យធ្វើបានល្អនៅសាលារៀន ។
៣. កំណត់ការមើលទូរស័ព្ទរបស់កូនអ្នក ៖ ព្យាយាមគ្រប់គ្រងរយៈពេលដែលកូនរបស់អ្នកមើលទូរស័ព្ទ ។ នេះរាប់បញ្ចូលទាំងពេលដែលកូនរបស់អ្នកនៅជាមួយអ្នក ជាមួយអ្នកមើលថែ ឬនៅផ្ទះតែម្នាក់ឯង ។ កុមារត្រូវស្តាប់ និងនិយាយជាមួយមនុស្សពេញវ័យឱ្យបានច្រើន ដើម្បីបង្កើតជំនាញភាសា និងទំនាក់ទំនងរបស់ពួកគេ ។
៤. មានអាកប្បកិរិយាវិជ្ជមានចំពោះសាលារៀន និងការសិក្សា ៖ ចាប់អារម្មណ៍លើរបៀបដែលកូនរបស់អ្នកកំពុងធ្វើនៅសាលា ដូច្នេះពួកគេនឹងជឿជាក់ថា ការរៀនសូត្រមានសារៈសំខាន់ ។ ស្វែងរកវិធីដើម្បីជួយកូនរបស់អ្នកឱ្យជោគជ័យនៅសាលារៀន ។
៥. ត្រូវប្រាកដថា កូនរបស់អ្នកធ្វើកិច្ចការផ្ទះ ៖ សូមចំណាយពេលមើលកិច្ចការផ្ទះរបស់កូនអ្នក
រាល់យប់ ។ សុំឱ្យកូនរបស់អ្នកពន្យល់ពីអ្វីដែលគាត់កំពុងរៀន ។ ត្រូវប្រាកដថា កិច្ចការផ្ទះរបស់ពួកគេត្រូវបានបញ្ចប់ ។ បើអាច រកកន្លែងស្ងាត់ឱ្យកូនរៀន ហើយទុកពេលរាល់ល្ងាចសម្រាប់ធ្វើកិច្ចការផ្ទះរបស់ពួកគេ ៕ ប្រភព ៖ readingrockets
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ