ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រី​សត SUMMER BAY BEACH CLUB AND CABINS សម្ពោធ​បើក​ដំណើរ​ជា​ផ្លូវការ ជាមួយ​គោលដៅ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ, ថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ៖ គម្រោង​អភិវឌ្ឍន៍ Bay of…

ខេត្ត​ព្រះ​សីហ​នុ, ថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ៖ គម្រោង​អភិវឌ្ឍន៍ Bay of Lights បាន​បន្ត​បោះ​ជំហាន​ឆ្ពោះទៅ​មុខ ជាមួយ​ការ​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រី​សត Summer Bay Beach Club and Cabins ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង ​។ ចាប់តាំងពី​បើក​សាកល្បង​កាលពី​ថ្ងៃ​ទី ​៨ ខែកញ្ញា រី​សត​មាត់​ឆ្នេរ​ដែល​ស្ថិត​នៅ​ចម្ងាយ​ ២​ ម៉ោង ​ពី​ទីក្រុង​ភ្នំពេញ​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង ១៦ ០០០​ នាក់ និង​ទទួល​បានការ​កក់​កាប៊ី​ន​ស្នាក់​នៅ​ប្រមាណ ៣ ០០០ ​កាប៊ី​ន​ ។ ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នេះ ជា​ចំណែក​សំខាន់​មួយ​នៃ​ផែនការ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ក្នុង​តំបន់ ​។

ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ឯកឧត្តម ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ ​។ ក្នុង​ឱកាស​នេះ ឯកឧត្តម គួ​ច ចំរើន និង​ឯកឧត្តម ទិ​ត ច​ន្ថា បាន​ថ្លែង​សរសើរ​អំពី​គម្រោង​អភិវឌ្ឍន៍ Bay of Lights ដែល​បាន​ចូលរួម​ចំណែក ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ និង​រីក​ចម្រើន​ជា​លំដាប់ ហើយ​គម្រោង​ដ៏​ប្លែក​គេ​នេះ​ថែម​ទាំង​អាច​ជួយ​បង្កើត​ទីផ្សារ​ការងារ និង​មាន​សក្ដានុពល​ខ្ពស់​អាច​ជួយ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​លើ​ឆាក​អន្តរជាតិ ​។

ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ
ឯកឧត្តម ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍

លោក Edward Lee នាយក​គ្រប់គ្រង​គម្រោង Bay of Lights បាន​ចែករំលែក​អំពី​ចក្ខុវិស័យ​របស់​លោក​ក្នុង​អំឡុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ថា ៖ «រី​សត Summer Bay Beach Club & Cabins គឺ​តំណាង​ឲ្យ​ការ​ចាប់ផ្ដើម​នៃ​ចក្ខុវិស័យ​របស់​យើង ដែល​ផ្សារ​ភ្ជាប់​តំបន់​ទេសចរណ៍ ជាមួយ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​។ នា​ពេល​ឆាប់​ៗ​ខាង​មុខ យើង​រីករាយ​ក្នុង​ការ​ប្រកាស​ថា​រី​សត​នេះ​នឹង​ក្លាយជា​រី​សត​មាត់​ឆ្នេរ​ដំបូង​គេ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Ascott ក្រោម​រូបភាព​នៃ Préférence Hotel​។ យើង​មិន​ត្រឹមតែ​ចង់​ដឹកនាំ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចង់​សាង​កិត្តិនាម​ក្នុង​តំបន់​ឥណ្ឌូចិន​ផង​ដែរ​» ។​

លោក Edward Lee នាយក​គ្រប់គ្រង​គម្រោង Bay of Lights

ការ​បើក​សម្ពោធ​នេះ មិនមែន​ជា​សមិទ្ធិ​ផល​តែ​មួយ​គត់​នៃ​គម្រោង Bay of Lights នោះ​ទេ​ ។ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​កម្សាន្ត​នៅ​គម្រោង Bay of Lights មាន​ខ្ទង់ ៣២ ៥០០​ នាក់ ដែល​ជា​សក្ខីភាព​បញ្ជាក់​ពី​សក្ដានុពល​ឥត​ដែន​កំណត់​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រួម​ទាំង​បញ្ជាក់​អំពី​អនាគត​ដ៏​ត្រចះត្រចង់​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ជើង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ ។ អំឡុង ​៩ ​ខែ​ដំបូង នៃ​ឆ្នាំ ​២០២៣ ​នេះ ខេត្ត​ព្រះ​សីហ​នុ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​សរុប ៤ ០៩៨ ៤០១​ នាក់ ជា​ការ​កើនឡើង ៦១,៤៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២ ​។

គម្រោង Bay of Lights ក៏​បាន​សាង​កេរ្តិ៍ឈ្មោះ​ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ច្នៃប្រឌិត​ដូច​ជា​ព្រឹត្តិការណ៍ SkyFest ជា​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​លំដាប់​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ជាង ១ ​ម៉ឺន​នាក់ ក៏​ដូច​ជា​ព្រឹត្តិការណ៍ Nightmare Carnival ជា​ព្រឹត្តិការណ៍​អបអរ​ពិធីបុណ្យ​ហា​ឡូ​វី​ន​លើ​មាត់​ឆ្នេរ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាង ២​ម៉ឺន​នាក់​ ។ ជាមួយ​ព្រឹត្តិការណ៍​ទាំងនេះ បាន ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​មាន​ភាព​ទាក់ទាញ ក៏​ដូច​ជា​ចូលរួម​ចំណែក​មួយ​ក្នុង​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​ខេត្ត​ ។

ជា​ការ​បិទ​ទំព័រ​ឆ្នាំ ​២០២៣ ការ​ប្រគំ​តន្ត្រី​ប្រចាំឆ្នាំ​ឈ្មោះ​ថា “Element” របស់​ក្រុមហ៊ុន​រៀបចំ​ការ​ប្រគំ​តន្ត្រី​ល្បី​ក្នុង​តំបន់ នឹង​ធ្វើ​ឡើង​នៅ​ឯ​គម្រោង Bay of Lights នា​ថ្ងៃ​ទី​ ៣០ និង​ទី​ ៣១ ខែធ្នូ ដែល​នេះ​សបញ្ជាក់​ថា ​កម្ពុជា​មិន​ត្រឹមតែ​គោលដៅ​ទេសចរ​ដ៏​ល្អ​ឯក​នោះ​ទេ ប៉ុន្តែ​ក៏​ជាតា​រា​កំពុង​រះ​មួយ​ដួង​លើ​ឆាក​សិល្បៈ និង​តន្ត្រី​លំដាប់​អន្តរជាតិ​។ ការ​ប្រគំ​តន្ត្រី​នេះ​ក៏​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​របស់ Bay of Lights ក្នុង​ការ​សាង​នូវ​ទេសភាព​វប្បធម៌​ដ៏​រស់​រវើក​មួយ​ក្នុង​តំបន់​ ។

ក្នុង​ឆ្នាំ​ ២០២៤ ​ខាង​មុខ គម្រោង Bay of Lights រំពឹង​ថា​នឹង​បញ្ចប់​ការ​សាងសង់​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​រឹតតែ​អស្ចារ្យ រួម​មាន​ទីលានប្រណាំង​រថយន្ត Nitro Race Track និង​ទីលាន​វាយ​កូន​ហ្គោ​ល​ស្តង់ដារ USGA ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ស្នាដៃ​ឌី​ហ្សា​ញ​របស់​កីឡាករ​វាយ​កូន​ហ្គោ​ល​ល្បីឈ្មោះ Greg Norman​។ ការ​អភិវឌ្ឍ​ទាំងនេះ រួម​ជាមួយ​ការ​ពង្រឹងគុណភាព​នៃ​សេវាកម្ម និង​គ្រឿង​បរិក្ខារ នឹង​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ឈរជើង​កាន់តែ​រឹង​មាំ​ក្នុង​នាម​ជា​គោលដៅ​ទេសចរណ៍​ដ៏​លេចធ្លោ​មួយ​ក្នុង​តំបន់​ឥណ្ឌូចិន​ ។

ដើម្បី​ទទួលយក​បទ​ពិសោធន៍​ស្នាក់​នៅ និង​កម្សាន្ត​ដ៏​ប្លែក​ដាច់​គេ​នៃ​រី​សត Summer Bay Beach Club and Cabins សូម​ទំនាក់ទំនង​មក​កាន់​ទូរ​សព្ទ​លេខ +855 87 930 196 ឬ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង https://www.facebook.com/beachcluberesort ឬ​តាម​រយៈ​វិ​ប​សាយ https://bayoflights-entertainment.com/

អំពី Bay of Lights
Bay of Lights គឺជា​គម្រោង​អភិវឌ្ឍន៍​លំដាប់​ពិភពលោក​ដែល​មាន​តម្លៃ ១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​បំផុត​គំនិត​ដោយ​ស្ថាបនិក​ទីប្រជុំជន​ប្រកបដោយ​និរន្តរភាព ដោយ​មាន​ទីតាំង​លើ​ដែនដី​នៃ​ឈូង​សមុទ្រ​រាម ​។ តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​និរន្តរភាព និង​ការ​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​នៃ​ការ​រស់នៅ​ក្នុង​ទីក្រុង​ដ៏​ឆ្នើម Bay of Lights មាន​គោលដៅ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​វឌ្ឍនភាព​យូរអង្វែង និង​ការ​រីក​ចម្រើន​នៃ​ទីក្រុង​ឆ្នេរសមុទ្រ​ព្រះ​សីហ​នុ និង​បង្កើត​សហគមន៍​ដ៏​ទាក់ទាញ និង​រស់​រវើក​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​ ៕ អត្ថបទសហការ