ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន ស៊ីហា គ្រុប បានប្រកាសរៀបចំពិធីសម្ពោធដាក់អោយដំណើរការ សណ្ឋាគារ ស៊ីហាហូថែល និងកាស៊ីណួដ៏ធំ និងមហាឱឡារឹកក្រោមអធិបតីរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ ។
ពិធីសម្ពោធសណ្ឋាគារ ស៊ីហាហូថែល និងកាស៊ីណួនេះបានរៀបចំឡើងនៅទីតាំងសណ្ឋាគារផ្ទាល់ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលថ្ងៃទី ០៣ ធ្នូ ២០២៣ ។ ពិធីសម្ពោធដ៏មហាឱឡារឹកនេះបានដឹកនាំដោយ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីហា គ្រុប, លោក អ៊ុង ហុកគៀត និងមានការផ្តល់កិត្តិយសជាអធិបតីភាពពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ចូលរួមយ៉ាងអធិកអធម ព្រមទាំងមានវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងភ្ញៀវកិត្តិយសទាំងអស់ចូលរួមផងដែរ ។
លោក អ៊ុង ហុកគៀត ជានាយកគ្រប់គ្រងទូទៅ និងជាតំណាងរបស់ក្រុមហ៊ុន ស៊ីហា គ្រុប បានមានប្រសាសន៏ថា “វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់កិត្តិយសអញ្ជើញជាអធបតីក្នុងពិធីសម្ពោធ និងបានបន្ថែមនូវអត្ថន័យដ៏ជ្រាលជ្រៅចំពោះព្រឹត្តិការណ៍នេះ ដែលបានឆ្លុះបញ្ចាំងពីការប្តជ្ញាចិត្តរួបរួមគ្នាធ្វើអោយសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុទទូលបានភាពរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជាប្រមុខដឹកនាំ និងជាពិសេសចំពោះឯកឧត្តមផ្ទាល់តែម្តង ។
ចក្ខុវិស័យរបស់ក្រុមហ៊ុន ស៊ីហា គ្រុប គឺផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់លើសពីការរំពឹងទុកដែលមិនអាចប្រៀបផ្ទឹមបានជូនដល់អតិថិជន ។ យើងប្តេជ្ញាជំរុញទំនុកចិត្ត និងភាពស្មោះត្រង់ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរនៃឧត្តមភាពគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់យើង ។ ភាពស្មោះត្រង់របស់យើងបានបញ្ជាក់ពីចេតនាពិតនៃការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាការពិតណាស់ ស៊ីហា ប្រផឹធី គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបើកលក់បន្ទាប់ពីបញ្ចប់ការសាងសង់សម្រាប់វីឡាឯកជនក្នុងរាជធានីភ្នំពេញ ។
លោកបន្តមានប្រសាសន៏ថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការចូលរួមអបអរសាទរ និងសូមប្រកាសបើកសម្ពោធជាផ្លូវការនូវការដាក់អោយដំណើរការ សណ្ឋាគារស៊ីហា និងកាស៊ីណូ ។ ថ្ងៃនេះជាថ្ងៃថ្មីនៃការចាប់ផ្តើមទំព័រអាជីវកម្មមួយទៀត យើងមានក្តីសោម្សនរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកអ្នកមកកាន់សណ្ខាគាររបស់យើងខ្ញុំ» ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ទ្ទលេខ ៖ 061 246789/ 096 3046789 ឬអាចស្វែងរកផែនទីនៃសណ្ឋាគារ Google Map : https://maps.app.goo.gl/RizduBsWQxXPsDWu7?g_st=ic ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ