ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​ចម្រោះ​ទឹក​ទំនើប ​ពី​អា​ល្លឺ​ម៉​ង់ ប្រើប្រាស់​សម្រាប់​ផលិត CAMBODIA BEER និង​ភេសជ្ជៈ នៃ ខ្មែរ ប៊ែ​វើ​រី​ជី​ស

10 ខែ មុន

រាជធានីភ្នំពេញ​៖ ការ​ផលិត​ស្រា​បៀរ ឬ​ភេសជ្ជៈ​តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់​ទឹក​ដែល​ស្រប​ទៅ​តាម​ស្តង់ដារ​ទឹក​សម្រាប់ ផលិត​ស្រា​បៀរ ឬ​ភេសជ្ជៈ ដើម្បី​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព និង​រសជាតិ​នៃ​ផលិតផល​ ។ ខ្មែរ…

រាជធានីភ្នំពេញ​៖ ការ​ផលិត​ស្រា​បៀរ ឬ​ភេសជ្ជៈ​តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់​ទឹក​ដែល​ស្រប​ទៅ​តាម​ស្តង់ដារ​ទឹក​សម្រាប់ ផលិត​ស្រា​បៀរ ឬ​ភេសជ្ជៈ ដើម្បី​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព និង​រសជាតិ​នៃ​ផលិតផល​ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ក្នុងស្រុក​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បំពាក់​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត ULTRAFILTER ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន EUWA នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម ដើម្បី​ធានា​ថា​គ្រប់​ដំណក់ទឹក​ត្រូវ​បាន​ច្រោះ​យ៉ាង​ត្រឹមត្រូវ​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ ​។

ប្រព័ន្ធ​ចម្រោះ​ទឹក ULTRAFILTER មានមុខ​ងារ​ដើរ​ដោយ​ស្វ័យប្រវត្តិ បិទ​ជិត និង​មាន​តម្រង​ច្រើន​ជាន់​ដែល​មាន​សមត្ថភាព​អាច​ច្រោះ​យក​កំទេចកំទី​ល្អិត​ៗ​នឹង​កករ ល្អក់ ដើម្បី​ទទួល​បាន​នូវ​ទឹក​ដែល​ស្អាត​បំផុត មាន​អនាម័យ​ខ្ពស់ និង​ស្រប​តាម​ស្តង់ដារ​ទឹក​សម្រាប់​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​។
គួរ​បញ្ជាក់​ថា EUWA ជា​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​លើស​ពី ៥០​ឆ្នាំ ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្អាត​ទឹក និង​បាន​តម្លើង​ម៉ាស៊ីន និង​បច្ចេកវិទ្យា​របស់​ខ្លួន​ក្នុង​រោងចក្រ​ផលិត​ភេសជ្ជៈ​ធំ​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក ​។

ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ​១០០% ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម​លំដាប់​ពិភពលោក និង​ទទួល​បាន​វិញ្ញាបនបត្រ​អន្តរជាតិ​ធំ​ៗ​ពីរ​គឺ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ​។ ហើយ​គ្រប់​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​មេដាយមាស ៣៣​គ្រឿង ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ Monde Selection​ ៕​ អត្ថបទសហការ