ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វែង​យល់​ពីអនាគត​នៃ​ពិព័រណ៍​រថយន្ត​ភ្នំពេញ !

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ CAS Event Management…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ CAS Event Management Co., Ltd មាន​សេចក្តី​សោមនស្ស​រីករាយក្នុង​ការ​ប្រកាស​ព័ត៌មាន ពី​ការ​សម្ពោធ​ពិព័រណ៍​រថយន្ត​ភ្នំពេញ ដែល​ជា​ពិព័រណ៍​រថយន្ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​។ ព្រឹត្តិការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​បង្ហាញ​ពី​រចនា​បថ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​ នៃ​យានយន្ត ដោយ​ផ្តល់​នូវបរិយាកាស​ដ៏​រស់​រវើក សម្រាប់​អ្នក​ទស្សនា​ជាង ២០,០០០ នាក់ ដែល​រំពឹង​ថា ​នឹង​ចូលរួម​នៅ ចុងខែ​មីនា ឆ្នាំ ២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ ។

ពិព័រណ៍​រថយន្ត​ភ្នំពេញ មិន​ត្រឹមតែ​ជា​ការ​តាំង​បង្ហាញ​រថយន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ទម្រង់​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​គោលបំណង​ក្នុង ការ​នាំ​មក​នូវ​ការ​រួម​គ្នា​រវាង​វិស័យ​យានយន្ត​និង​អ្នក​ប្រើប្រាស់ ​។ ជាមួយនឹង​ទីផ្សារ​រថយន្ត​របស់​កម្ពុជា​ មាន​តម្លៃ​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ និង​ទទួល​បាន​បទពិសោធន៍​ពី​អត្រាកំណើន​ប្រចាំឆ្នាំ ១១​ ភាគរយ ពី​ឆ្នាំ ២០២៨ ដល់ ឆ្នាំ ២០២២ កម្មវិធី​នេះ​ផ្តល់​នូវ​ឱកាស ដែល​មិន​អាច​ប្រៀបផ្ទឹម​បានសម្រាប់​អ្នក​តាំងពិព័រណ៍​និង​អ្នក​ឧបត្ថម្ភ ដើម្បី​ចូលរួម​ជាមួយ​ទីផ្សារ​ដែលកំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​ ។

លោក Jason Broome នាយក​ប្រតិបត្តិ​នៃ CAS Event Management Co., Ltd មាន​ប្រសាសន៍​ថា ៖ «​កម្មវិធី តាំងពិព័រណ៍រ​រថយន្ត​ភ្នំពេញ គឺ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​តាំងពិព័រណ៍រ​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ចលនា​ឆ្ពោះទៅ​រក​ការ​ច្នៃប្រឌិត និង​ឧត្តមភាព​ក្នុង​វិស័យ​យានយន្ត​ ។ ជាមួយនឹងវិនិយោគិន និង​ដៃគូ​ដែល​បាន​បង្កើត​ឡើង​រួម​មាន WonderPass, Wowee Advertising និង Stridec Worldwide ពួក​យើង​កំពុង​រៀបចំ​វេទិកា​សម្រាប់​បទ​ពិសោធន៍​ដែល នឹង​ជំរុញ​ឱ្យ​មាន​ចំណង់​ចំណូលចិត្ត​ជំរុញ​អាជីវកម្ម​និង​បង្ហាញ​ពី​ចំណុចកំពូល​នៃ​អ្វី​ដែល​អនាគតមាន​សម្រាប់​វិស័យ​យានយន្តក្នុង​ប្រទេស​កម្ពុជា​» ។

ពិព័រណ៍​នេះ​សន្យា​ថា ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដែល​មាន​ប្រសិទ្ធភាព ​និង​សកម្ម​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ល្បី​ៗ​ឈានមុខ​គេ ដែល​មិន​ទាន់​រាប់​បញ្ចូល​នូវ​វត្តមាន​បន្ថែម​នៃ​អ្នក​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និង​គ្រឿង​តុបតែង​រថយន្ត​នោះ​ទេ ​។ ព្រឹត្តិការណ៍​នេះ​ផ្តល់​នូវ​ទម្រង់​ដ៏​ស្អិតរ​មួ​ត​ស្រ​ដៀង​នឹង​ការ​តាំង​បង្ហាញ​រថយន្ត​ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី និង​ទីក្រុង​បាងកក​។ វា​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​រថយន្ត និង​អ្នក​ដែល​មាន​បំណង​ក្នុង​ការ​ទិញ​រថយន្ត​ដើម្បី​ស្វែង​យល់​អំពី​រថយន្ត ជា​ច្រើន​ប្រភេទ​ក្នុង​បរិយាកាស​គ្មាន​សម្ពាធ​ក្នុង​ការ​ប្រៀបធៀប​ម៉ាក​ផ្សេង​ៗ និង​បានឃើញ និន្នាការ​ចុង​ក្រោយ​បំផុត រួម​ទាំង​ការ​កើនឡើង​នៃ​យានយន្ត​អគ្គិសនី (EVs) ​។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ទាក់ទាញ​អ្នក​ទស្សនា​ជាង ២០ ០០០ នាក់ យុទ្ធសាស្ត្រ​ទីផ្សារ និងការ​ផ្សព្វផ្សាយ​សម្រាប់​កម្មវិធី ពិ​ព័រណ៍រថយន្ត​ភ្នំពេញ រួម​មានការ​ដាក់​ចេញ​នូវ​សេចក្តី ប្រកា​សព័​ត៌​មានទម្រង់​ឌី​ជី​ថ​ល​ផ្ទាល់ខ្លួន ការ​ផ្សាយពាណិជ្ជកម្មតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​គោលដៅ កិច្ចសហការ​ឥទ្ធិពល ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ការ​លក់​ដោយ​ផ្ទាល់ និង​ការ​ធ្វើ​ទីផ្សារ​មូលដ្ឋាន​ទិន្នន័យ ដើម្បី​ធានា​បានការ​ចូលរួម និង​ការ​ពាក់ព័ន្ធ​អតិបរមា​ ។

លោក Jason Broome បាន​បន្ថែម​ថា «​ពួក​យើង​កំពុង​ឈាន​ទៅ​ដល់​យុគសម័យ​ថ្មី​នៅ​ក្នុង​វិស័យ​រថយន្ត​នៅ​កម្ពុជា​ឭ» ។​ «​ព្រឹត្តិការណ៍ពិ​ព័រណ៍រថយន្ត​ភ្នំពេញ គឺជា​កន្លែង​ដែល​រួម​បញ្ចូល​គ្នា​នៃ​អនាគត​វិស័យ​យានយន្ត រួម​ជាមួយនឹង​ឱកាស នៃ​ការ​ច្នៃប្រឌិត និង​ការ​រីក​ចម្រើន​ ។ ពួក​យើង​សូម​អញ្ជើញ​អ្នក​តាំងពិព័រណ៍អ្នក​ឧបត្ថម្ភ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានាឱ្យ​ចូលរួម​ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​» ។​

ស្រប​តាម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព ព្រឹត្តិការណ៍​នេះ​ក៏​នឹងរៀបចំ​សិក្ខាសាលា និង​បទ​បង្ហាញ​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ និង​បង្ហាញ​ពី​ទិដ្ឋភាព​អប់រំ​ដែលផ្តោត​លើការ​លើកកម្ពស់​ចំណេះដឹង​របស់​សាធារណជន​អំពី​ផល​ប៉ះពាល់​នានា​ទៅ​លើ​បរិស្ថាន​ និង​របៀប​ដែល​ពួក​គេ​អាច​រួមចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​ការ​បំ​ភាយ​ឧស្ម័ន​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មេត្តា​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.phnompenhautoshow.com


អំពី CAS Event Management Co., Ltd គឺជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​អំពី​រថយន្ត​ឈានមុខ គេ​ជាមួយ​ស្ថាបនិក​ដែល​មាន​បទ ពិសោធន៍​ជាង ៤០ ឆ្នាំ នៅ​ក្នុង​វិស័យ​រថយន្ត​នៅ​ទូ​ទាំង​ទីផ្សារ​ទាំង ​១១​ ។ ជាមួយនឹង​ការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅអំពី​ក្រុមហ៊ុន​ផលិត​រថយន្ត អ្នក​ចែកចាយ និង​អ្នកទិញ​រថយន្ត CAS Event Management ត្រូវ​បាន​តម្រង់​ទិស​ដល់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដែល​ជំរុញ​ការ​ច្នៃប្រឌិត ជំរុញ​កំណើន​ប្រកបដោយ​និរន្តរភាព​និង​ផ្តល់​នូវ​ទម្រង់​សម្រាប់​ការ​ចែករំលែក​ចំណេះដឹង​នៅ​ក្នុង​វិស័យ​រថយន្ត​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
លោក ម៉េ​ង​លាង ឆ​យ នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម
+៨៥៥ ៩២ ៩០២ ០៨៣
Jason Broome នាយក​ប្រតិបត្តិ
+៨៥៥ ៧០ ៣៨៣ ៥៣៧ ៕ អត្ថបទសហការ