រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ពិតជាមានសេចក្តីសោមនស្ស និងរំភើបយ៉ាងក្រៃលៃ ដែលបានរៀបចំកិច្ចសហការគ្នា ជាមួយនឹងក្រុមហ៊ុន Great Wall Motor (GWM Cambodia) ដែលនឹងផ្តល់ជូននូវបទពិសោធន៍គួរឱ្យចងចាំតាមរយៈការរៀបចំកម្មវិធី ពិសេសមួយសម្រាប់អតិថិជន OPPO Find N3 Series និង GWM Tank 300 ដែលកម្មវិធីនេះធ្វើឡើងនៅ Showroom GWM Cambodia ។

រថយន្ត GWM Tank 300 ជាប្រភេទរថយន្ត Off-Road និង On-Road SUV លំដាប់ខ្ពស់ ដែលមកជាមួយនឹងការរចនាបែប Luxury យ៉ាងលេចធ្លោ បង្ហាញនូវឧត្តមភាព និងអំណាចនៅលើដងផ្លូវ ព្រមទាំងផ្តល់ជូនឱ្យអតិថិជននូវសុវិត្ថភាព បទពិសោធន៍ថ្មី ការច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ប្រព័ន្ធបូមកម្រិតខ្ពស់ និងជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ប្រជានជនកម្ពុជា ដែលកំពុងស្វែងរករថយន្ត ដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន ។

OPPO Find N3 បទពិសោធន៍អេក្រង់បត់អស្ចារ្យជាងគេ បំពាក់ជាមួយប្រព័ន្ធកាមេរ៉ាកំពូល 3 គ្រាប់ដែលសហការផលិត ជាមួយក្រុមហ៊ុនកាមេរ៉ាដ៏ល្បី Hasselblad ។ រចនាបថប្រណីតប្លែកពីគេ ទាំងពេលបត់ចូល និងបើកចេញសុទ្ធតែផ្តល់នូវផាសុកភាពខ្ពស់បំផុត សម្រាប់ការប្រើប្រាស់ ជាមួយកម្រាស់ដ៏ស្តើង និងទម្ងន់ស្រាលបំផុតនៃទូរស័ព្ទបត់ ព្រមទាំងផ្តល់នូវផលិតភាពការងារកាន់តែស្រួល កាន់តែប្រសើរ ជាមួយទម្រង់ប្រើបែបកុំព្យូទ័រយួរដៃ ជាមួយមុខងារ FlexForm Mode ។ រឹតតែពិសេសវាជាស្មាតហ្វូនអេក្រង់បត់ តែមួយគត់ ដែលសាកលឿនជាងគេ និងប្រើបានយូរជាងគេជាមួយបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC និងមានថាមពលថ្មធំ 4805mAh ។

OPPO Find N3 Flip ស្មាតហ្វូនអធិរាជអេក្រង់បត់ ដែលស័ក្កិសមបំផុតសម្រាប់មិត្តៗនារី ក្នុងការបង្កើនសមត្ថភាពស្មាតហ្វូនបត់បានឱ្យកាន់តែប្រសើរ ដោយនាំមកជាមួយនូវប្រព័ន្ធកាមេរ៉ាថ្នាក់កំពូល 3 គ្រាប់ដែលសហការផលិតដោយ Hasselblad ។ អេក្រង់បញ្ឈរខាងក្រៅដ៏វៃឆ្លាត ដែលផ្តល់នូវបទពិសោធបើកបិទ ប្រកបដោយភាពត្រឹមត្រូវ ព្រមទាំងជាស្មាតហ្វូនខ្នាតតូច ដែលសាកលឿន និងកាន់ថ្មបានយូរជាងគេ ។

គួរបញ្ជាក់ថា OPPO Find N3 Series ទាំងពីរម៉ូដែលបានផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ក្នុងការបត់ដ៏ល្អបំផុត ដោយបំពាក់នូវគន្លាក់បត់ជំនាន់ទី3 ដ៏រឹងមាំតាមស្តង់ដា TÜV Rheinland ដោយអាចបត់រហូតដល់ 1 លានដងដោយគ្មានបញ្ហា ៕ អត្ថបទសហការ













ចែករំលែកព័តមាននេះ