ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនទី ១ ហើយដែលហ៊ានដាក់រង្វាន់ធំជាខុនដូតម្លៃរាប់ម៉ឺនដុល្លារជូនអតិថិជន
រាជធានីភ្នំពេញ ៖ រង្វាន់ពិត ចែកដោយតម្លាភាពពី ខ្មែរ ប៊ែវើរីជីស ! លោកឧកញ៉ា លាង ហួត…
រាជធានីភ្នំពេញ ៖ រង្វាន់ពិត ចែកដោយតម្លាភាពពី ខ្មែរ ប៊ែវើរីជីស ! លោកឧកញ៉ា លាង ហួត…
រាជធានីភ្នំពេញ ៖ រង្វាន់ពិត ចែកដោយតម្លាភាពពី ខ្មែរ ប៊ែវើរីជីស ! លោកឧកញ៉ា លាង ហួត (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានផ្តល់កិត្តិយសផ្ទាល់ក្នុងការប្រគល់រង្វាន់ខុនដូប្រណីត ជីប ម៉ុង លែន ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជូនដល់ដៃអតិថិជនមហាសំណាងមកពីខេត្តកណ្តាល ។
លោកឧកញ៉ា លាង ហួង (ហេនរី) បានមានប្រសាសន៍ថា ៖ «ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនទី ១ ហើយនៅកម្ពុជាក៏ដូចជានៅក្នុងពិភពលោក ដែលហ៊ានដាក់រង្វាន់ធំជាខុនដូដែលមានតម្លៃរាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការតបស្នងជូនអតិថិជន ដែលតែងតែជឿជាក់ និងគាំទ្រផលិតផល CAMBODIA BEER ។ ការប្រគល់រង្វាន់ធំនេះ ឆ្លុះបញ្ជាំងពីឧត្តមភាពដ៏ប្រសើររបស់ ក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនេះ ដែលបានបង្កើតកំណត់ត្រាប្លែកខុសពីគេលើការផ្តល់រង្វាន់ដ៏អស្ចារ្យ» ។

លោក សំអុល សំណាង ដែលជាអតិថិជនឈ្នះរង្វាន់ខុនដូប្រណីត មានទីលំនៅនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានសម្តែងអារម្មណ៍រំភើបនិងនិយាយប្រាប់ឱ្យដឹងថា ៖ «ខ្ញុំមិននឹកស្មានថា ខ្ញុំមានសំណាងឈ្នះរង្វាន់ខុនដូដែលនៅចំកណ្តាលទីក្រុងភ្នំពេញពី CAMBODIA BEER នោះទេ ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តរកអ្វីប្រៀបពុំបាន ព្រោះបន្ទប់ធំទូលាយ ស្រស់ស្អាត និងបរិយាកាសល្អ គួរឱ្យចង់រស់នៅ» ។

សូមអបអរដល់ លោក សំអុល សំណាង និងគ្រួសារ ។ តើនរណាជាអតិថិជនសំណាងបន្ទាប់ឈ្នះរង្វាន់ខុនដូ ពី CAMBODIA BEER ? CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល ! រង្វាន់កាន់តែអស្ចារ្យ !
ពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ