សមិទ្ធផលថ្មី «ទិវារត់ប្រណាំង AIA Pink Run» ក្នុងយុទ្ធនាការ Fit for Hope របស់ អេ អាយ អេ ខេមបូឌា ទទួលបានការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែតុលា ឆ្នាំ 2023 ៖ ក្រុមហ៊ុន អេ អាយ…
រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែតុលា ឆ្នាំ 2023 ៖ ក្រុមហ៊ុន អេ អាយ…
រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែតុលា ឆ្នាំ 2023 ៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបិទយុទ្ធនាការយល់ដឹងអំពីជំងឺមហារីកសុដន់ AIA Fit for Hope ជាមួយវត្តមានអ្នករត់ជាង 3,600 នាក់បានចូលរួមរត់ក្នុងទិវារត់ប្រណាំង AIA Pink Run ឆ្នាំទីមួយ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីកសុដន់ ។
វត្តមានចូលរួមដ៏ច្រើនលើសលប់នៅសួនច្បារវត្តបុទុមវតី បានបង្ហាញពីភាពជោគជ័យរបស់យុទ្ធនាការនេះដែលបានចាប់ផ្តើមលើកដំបូងតាំងពីឆ្នាំ 2017 ។ ឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេនៅកម្ពុជា បានដាក់សម្ពោធទិវារត់ប្រណាំង AIA Pink Run ចូលមកជំនួសដំណើរពណ៌ផ្កាឈូក AIA Pink Walk ដែលចាប់ផ្ដើមក្នុងឆ្នាំ 2018 និងជាផ្នែកមួយដ៏សំខាន់របស់យុទ្ធនាការ AIA Fit for Hope ។
ទិវារត់ប្រណាំងដែលចូលរួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ បើកទទួលស្វាគមន៍សាធារណជន ចូលរួមរត់ក្នុងប្រភេទចម្ងាយ 10 គីឡូម៉ែត្រ 5 គីឡូម៉ែត្រ និងរត់កម្សាន្ត 2.5គីឡូម៉ែត្ រ។ ទិវារត់ប្រណាំង AIA Pink Run ឆ្នាំនេះក៏រំលឹកដល់ជោគជ័យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 និងសមិទ្ធផលជាបន្តបន្ទាប់របស់អត្តពលិកជាតិ ។
ក្នុងរយៈពេលជាងមួយខែនៃយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដែលទទួលបានការគាំទ្រ និងសហការពីក្រសួងកិច្ចការនារីនេះ បានផ្តល់ការពិនិត្យជំងឺមហារីកសុដន់ឥតគិតថ្លៃដល់ស្ត្រីជាង 3000 នាក់ និងរកឃើញភាពមិនប្រក្រតីនៃសុដន់របស់ស្ត្រីជាង 500 នាក់ ហើយពួកគាត់ត្រូវបានណែនាំឲ្យទទួលយកការពិនិត្យតាមដានបន្តបន្ទាប់ ។ យុទ្ធនាការ AIA Fit for Hope ក៏បានរៀបចំពិព័រណ៍ពិនិត្យសុខភាពសុដន់រយៈពេលបីថ្ងៃផងដែរនៅសួនវត្តបុទុមវតី ។
សកម្មភាពផ្សេងទៀតនៅក្នុងយុទ្ធនាការរួមមានការចែករំលែកចំណេះដឹងលើប្រព័ន្ធឌីជីថល ការប្រឹក្សា និងការពិនិត្យមហារីកសុដន់ដោយឥតគិតថ្លៃនៅទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យដៃគូ របស់ អេ អាយ អេ ខេមបូឌា នៅតាមខេត្ត-ក្រុងនានា។ ក្រៅពីសកម្មភាពទាំងនេះ ក៏មានកម្មវិធីអប់រំលើការរកឃើញ វិធីកាត់បន្ថយហានិភ័យ និងព្យាបាលជំងឺមហារីកសុដន់ ។
ក្នុងនាមជាអ្នកជ្រោមជ្រែងដ៏ក្លៀវក្លាក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ក្នុងប្រទេស អេ អាយ អេ ខេមបូឌា ក៏កំពុងរួមគ្នាបង្កើតសហគមន៍អនឡាញ (Facebook Group) និងគេហទំព័រមួយដើម្បីផ្តល់ព័ត៌មានយ៉ាងទូលំទូលាយទាក់ទងនឹងជំងឺមហារីកសុដន់ជាសាធារណៈ ដែលរួមមានជម្រើសនៃការព្យាបាល និងការចំណាយនានា ។
ទិវារត់ប្រណាំង AIA Pink Run ដែលជាកចិ្ចបញ្ចប់យុទ្ធនាការ AIA Fit for Hope មានការចូលរួមពីសំណាក់វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ពេជ ពិទូរ្យរដ្ឋា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្រុមការងារក្រសួងកិច្ចការនារី និងបុគ្គលិក អេ អាយ អេ ទីប្រឹក្សាផែនការជីវិត ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកចូលរួមរត់យ៉ាងច្រើនកុះករ ។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖ “គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា រៀបចំកម្មវិធីរត់កម្សាន្ត ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំថ្មីៗនេះ ក្រោមប្រធានបទ កីឡារស់ក្នុងសន្តិភាព។ យើងទាំងអស់គ្នារត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ រត់ដើម្បីភាពស្អាត និងបៃតង ពិសេស រត់ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព ។”
លោក Andrew Loh មានប្រសាសន៍ថា ៖ “យើងខ្ញុំពិតជារីករាយក្រៃលែងចំពោះការគាំទ្រ ទិវារត់ប្រណាំង AIA Pink Run ដែលស្របតាមគោលបំណងរបស់យើងខ្ញុំក្នុងការផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ ហើយនេះសបញ្ជាក់ថាយើងកំពុងដើរត្រូវទិសដៅ ដើម្បីធានាថាយុទ្ធនាការ AIA Fit for Hope បង្កើនការយល់ដឹងធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង និងផ្ដល់ឲ្យស្ត្រីកាន់តែច្រើនទទួលបាននូវចំណេះដឹង និងការលើកទឹកចិត្តក្នុងការស្វែងរក និងព្យាបាលឲ្យទាន់ពេលវេលាដើម្បីអាចសង្គ្រោះជីវិតបាន ។
“យើងសូមថ្លែងអំណរគុណដល់ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តមបណ្ឌិត ថោង ខុន សម្រាប់ការគាំទ្រ និងទទួលស្គាល់យុទ្ធនាការ AIA Fit for Hope និង ទិវារត់ប្រណាំង AIA Pink Run។ ជាពិសេស យើងខ្ញុំសូមអរគុណដល់សាធារណជន ដែលបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការរបស់យើងខ្ញុំ ដែលនេះជាការផ្តល់ឲ្យយើងខ្ញុំនូវកម្លាំងចិត្តបន្ថែមទៀតក្នុងការរួមគ្នាកាត់បន្ថយចំនួនករណីមហារីកសុដន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យុទនាការ AIA Fit for Hope និងទិវារត់ប្រណាំង AIA Pink Run ធ្វើឡើងស្របនឹងខែប្រារព្ធជាសកលនៃយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនធានារ៉ាប់រង ដើម្បីជួយប្រជាជនកម្ពុជាឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ហើយវាក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030 ។
ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការនេះ យើងបានឃើញសាធារណជនរាប់ពាន់នាក់បានរួបរួមគ្នាប្រឆាំងនឹងជំងឺមហារីកសុដន់ដែលជាជំងឺមហារីកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុតលើពិភពលោក និងជាជំងឺមហារីកដែលកើតឡើងច្រើនបំផុតទីពីរនៅក្នុងប្រទេសកម្ពុជា ។ គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងការចែករំលែកចំណេះដឹងស្តីពីជំងឺនេះ បង្កើនសារៈសំខាន់នៃការបង្ការ និងជួយស្ត្រីឲ្យរស់នៅប្រកបដោយសុខភាពល្អ ។
ព័ត៌មានបន្ថែមអំពីយុទ្ធនាការ AIA Fit For Hope និង ទិវារត់ប្រណាំង AIA Pink Run លោកអ្នកអាចរកបាននៅ ៖ www.facebook.com/AIACambodia ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ ៖ aia.com.kh ។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក សាខាគ្រប់គ្រងទាំងស្រុង ។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ ។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស ។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម ។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា ។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន ។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3 ឆ្នាំជាប់គ្នា 2020, 2021 និង 2022 ។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ