ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ប្រឈម​ក្នុង​ការ​កសាង​វីឡា​ប្រណីត​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ដែល​មាន​វីឡា​ប្រណីត​ច្រើន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្តសញ្ញា​នៃ​ភាព​ជោគជ័យ​មួយ ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដំណើរ​នៃ​ការ​ប្រែក្លាយ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយជា​ការ​ពិត អាច​ជា​ការ​ពិបាក​ជាង​នេះ​ទៅ​ទៀត​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នកមាន​ធនធាន​ជា​ច្រើន​ដែល​មាន​ដី​ធំ​ទូលាយ​ហើយ​មាន​ក្តី​ស្រមៃ​ចង់​សាងសង់​វីឡា​ផ្ទាល់ខ្លួន​…

រាជធានីភ្នំពេញ ៖ ការ​ដែល​មាន​វីឡា​ប្រណីត​ច្រើន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្តសញ្ញា​នៃ​ភាព​ជោគជ័យ​មួយ ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដំណើរ​នៃ​ការ​ប្រែក្លាយ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយជា​ការ​ពិត អាច​ជា​ការ​ពិបាក​ជាង​នេះ​ទៅ​ទៀត​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នកមាន​ធនធាន​ជា​ច្រើន​ដែល​មាន​ដី​ធំ​ទូលាយ​ហើយ​មាន​ក្តី​ស្រមៃ​ចង់​សាងសង់​វីឡា​ផ្ទាល់ខ្លួន​ គឺជា​រឿង​ធម្មតា​មួយ​ ។ ការ​ពិត​ការ​សាងសង់​វីឡា​ប្រណីត​ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ​ ។ ការ​រៀបចំ​ផែនការ និង​ការ​សម្របសម្រួល​យ៉ាង​ម៉ត់ចត់ ​និង​ការ​កែសម្រួល​ជា​ច្រើន​លើក​ច្រើន​សារ​ហើយនឹង​ការ​ចំណាយពេល​សាងសង់​យ៉ាង​យូរ​ដែល​អាច​ប្រែក្លាយ​សុ​បិ​ននេះ​ទៅ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ហត់នឿយ​មួយ​ ។

ថ្ងៃនេះ ពួក​យើង​ទទួល​ជួប​សំភាសន៍​ជាមួយ​លោក Kelvin Chua នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Akram Development ដែល​ទើប​បើក​ដំណើរការគម្រោង ​Norea Cove Residences ដែល​ជា​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ប្រណិត​ដែល​មា​នទី​តាំងនៅ​កោះន​រា​ ។

លោក Kelvin Chua នាយកប្រតិបត្តិនៃ Akram Developement

អ្នក​សម្ភាស ៖ សូម​អបអរសាទរ​ចំពោះ​ការ​បើក​សម្ពោធ​គម្រោង​ថ្មី​ៗ​នេះ​របស់​លោក​ ។ ការ​សាងសង់​វីឡា​ដ៏​ប្រណីត​មួយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ដំណើរការ​ដ៏​រីករាយ​សម្រាប់​ម្ចាស់ផ្ទះ ប៉ុន្តែ​សម្រាប់​អ្នកខ្លះ​វិញ វា​អាច​ប្រែ​ទៅ​ជា​ការ​លំបាក ក៏​ដូច​ជា​បទ​ពិសោធន៍​ដ៏​តានតឹង​មួយ​សម្រាប់​ពួក​គាត់​ផង​ដែរ​។ តើ​លោក​អាច​មានការ​ណែនាំ​ខ្លះ​ៗ​អំពី​រឿង​នេះ​បាន​ទេ ? ។

Kelvin Chua ៖ បាទ ពិតជា​ត្រឹមត្រូវ​ណាស់ ​។ ការ​សាងសង់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ បើ​ស្តាប់​មើលទៅ​ដូច​ជា​រឿង​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ​តាម​ពិត​ទៅ នេះ​ជា​ការងារ​ដ៏​ស្មុគស្មាញ​មួយ ហើយ​ការ​ប្រែក្លាយ​សុ​បិ​ននោះ​អោយ​ក្លាយជា​ការ​ពិត​អាច​ក្លាយជា​សុ​បិ​ន្ត​អាក្រក់​មួយ​ប្រសិនបើ​យើង​មើល​រំលង​ការ​គ្រប់គ្រង​ដោយ​មិន​ភាព ប្រុង​ប្រយ័ត្ន​ ។ បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​គឺ​ការ​ជ្រើសរើស​ស្ថាបត្យករ អ្នក​រចនា វិស្វករ និង​អ្នកម៉ៅការ​សំណង់​ដែល​គួរ​ជាទី​ទុកចិត្ត និង​អាច​ផ្ដល់​គុណភាព ការ​រចនា​ដែល​អ្នក​ចង់បាន​ ។ នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​អ្នកម៉ៅការ​ភាគច្រើន​នៅ​ទី​នេះ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​សាងសង់​ ។

គម្រោង​លំនៅ​ឋាន​ដី​ធម្មតា​ចំណាយពេល​ជា​មធ្យម 24 ខែ​ដើម្បី​បញ្ចប់ ប៉ុន្តែ​ខ្ញុំ​បានឃើញ​ឧទាហរណ៍​ជា​ច្រើន​នៃ​ម្ចាស់​វីឡា​ចំណាយពេល​រហូត​ដល់ 5-7 ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សាងសង់​ផ្ទះ​វីឡា​របស់​ពួក​គេ​ ។ កត្តា​នេះ​ហើយ​ដែល​បង្កើត​ភាព​តានតឹង និង​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ទាំង​ដែល​ពួក​គេ​មានការ​កិ​ច្ជ​ការងារ​រវល់ រួច​ស្រាប់​ទៅ​ហើយ​ ។

Norea Cove Residences

អ្នក​សម្ភាស ​៖ បើ​តាម​ស្តាប់​មើលទៅ​ទំនងជា​កិច្ច​ដំណើរការ​ដ៏​ស្មុគស្មាញ និង​ល្អិតល្អន់​មួយ​ពិតមែន​។ ប្រសិនបើ​ចង់​ឲ្យ​គេហដ្ឋាន​ប្រណិត​របស់​យើង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ គឺ​រឹតតែ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត ?

Kelvin Chua ៖ ជា​ការ​ពិត​ណាស់ ប្រសិនបើ​អ្នក​ចង់អោយ​គ្រប់យ៉ាង ឆ្លុះ​បញ្ចាំង​ពី​រចនាប័ទ្ម​ផ្ទាល់ខ្លួន​តែ​មួយ​គត់​របស់​អ្នក គឺជា​ពេល​ដែល​ចាប់ផ្តើម​ប្រឈម​និង​បញ្ហា​យ៉ាង​ពិតប្រាកដ ។ អ្នក​និង​តម្រូវអោយ​ធ្វើការ​សម្រេចចិត្ត ចាប់តាំងពី​រចនាប័ទ្ម​នៃ​បន្ទប់​នីមួយ​ៗ​នៃ​វីឡា​របស់​អ្នក រហូត​ដល់​ការ​ជ្រើសរើស​សម្ភារផ្សេង​ៗ​រួម​មាន​កម្រាល តុ និង​ទូ​ជាដើម ​។ ដំណើរការ​នេះ​អាច​នឹង​ចំណាយពេល​ច្រើន និង​មានការ​នឿយហត់​ទៀត​ផង​ ។ ភាគច្រើន​យើង​ឃើញ​ម្ចាស់ផ្ទះ​ដែល​កំពុង​សាងសង់​ផ្ទះ​ដោយ​ខ្លួនឯង​បាន​បោះបង់​ចោល​ពាក់កណ្តាល​ទី ហើយ​ព្រម​ទទួលយក​គុណភាព ឬ​ការ​បំពាក់​សម្ភារតិចតួច​បំផុត​ដើម្បី «អាច​ចូល​ទៅ​រស់នៅ​អោយ​កាន់តែ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ។

អ្នក​សម្ភាស ​៖ ការ​គ្រប់គ្រង​ថវិកា និង​ពេលវេលា​ក៏​ជា​កង្វល់​មួយទៀត ​។ តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ធានា​បាន​ថា​ ការ​ចំណាយ​លើ​សំណង់​លំនៅ​ឋាន​មិន​លើស​ពី​ការ​គ្រោងទុក​លើស​កម្រិត ក៏​ដូច​ជា​ពន្យារពេល​ច្រើន​ក្នុង​ការ​សាងសង់ ?

Kelvin Chua ៖ រាល់​គម្រោង​ទាំងអស់​គួរតែ​មាន​កញ្ចប់​ថវិកា​គ្រោងទុក​មុន ប៉ុន្តែ​តាម​ការ​ពិត​ទៅ​វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ការ​ចំណាយ​ពិតប្រាកដ​លើស​ពី​ការ​គ្រោងទុក​ ។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ ​គឺ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ការ​ចំណាយ​ថវិកា កុំឱ្យ​វា​លើស​ហួស​កម្រិត​ពេក​ ។ ជា​ធម្មតា មូលហេតុ​ចម្បង​នៃ​ការ​ចំណាយ​លើសលប់​កើតឡើង​នៅ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​គម្រោង ជា​រឿយ​ៗ​ដោយសារ​តែ​ការ​ធ្វើ​ផែនការ​មិន​បាន​ល្អ​ក្នុង​ការ​រចនា​ម៉ូត​ផ្ទះ​ ។ អ្នក​អាច​មាន​ភាព​តានតឹង​ខ្លះ​នៅ​ពេល​ដែល​ព្យាយាម ធ្វើ​យ៉ាងណា​ឱ្យ​លទ្ធផល​បញ្ចប់​មានគុណ​ភាព​ខ្ពស់ សម​ស្រប​ទៅ​នឹង ថវិកា និង​ពេលវេលា​គ្រោងទុក ​។

ការ​ចំណាយ​ពេលវេលា​ច្រើន​ក៏​ដោយសារ​តែការ​ធ្វើ​ផែនការ​មាន​វិសាលភាព​ទូលំទូលាយ និង​ការ​សម្រេចចិត្ត​មាន​ច្រើន​ដំណាក់កាល​ ។ ម្ចាស់ផ្ទះ​ត្រូវ​ចេះ​គ្រប់គ្រង​គម្រោង​បើ​ទោះបីជា​គាត់​មាន​កាលវិភាគ​មមាញឹក​រួច​ទៅ​ហើយ ដែល​ជា​ភាព​តានតឹង​មួយ និង​ចំណាយពេល​ច្រើន​ទៀត​ផង ​។ យើង​ខិតខំ​ពាំនាំ​មក​ជូន​នូវ Super Villas របស់​យើង​ទៅ​ឱ្យ​អ្នកទិញ​ក្នុង​រយៈពេល 24 ខែ ដើម្បី​បញ្ជៀ​ស​នូវ​ភាព​តានតឹង និង​ការ​ខកចិត្ត​សម្រាប់​ពួក​គេ ​។

សាលទទួលភ្ញៀវ Norea Cove Residences

អ្នក​សម្ភាស ​៖ បើ​គិត​មើលទៅ​ដូច​ជា​មាន​អ្វី​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ ។ ដូច្នេះ តើ​មាន​ជម្រើស​អ្វី​ផ្សេង​ទៀត​សម្រាប់​ម្ចាស់​គេហដ្ឋាន​ទាំងអស់​ដែរ​រឺទេ ?

Kelvin Chua ៖ នៅ Norea Cove Residences យើង​មាន​គោលបំណង​កែសម្រួល​របៀប​នៃ ការ​រស់នៅ​ដ៏​ប្រណីត ឲ្យ​មាន​ភាព​រលូន​ជាង​មុន​ ។ ពួក​យើង​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រាល​បន្ទុក​របស់​ម្ចាស់​គេហដ្ឋាន​ទាំងអស់​ក្នុង​ការ​ចាប់ផ្តើម​គម្រោងការ​រស់នៅ​បែប​ប្រណីត​អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន តាម​រយៈ​ការ​បង្កើត​សហគមន៍​លំនៅ​ឋាន​នៅ​ប្រប​មាត់ទឹក នៅ​ប្រទេស​កម្ពុជា និង​ការ​រួម​បញ្ចូល​គ្នា​នូវ​ការ​រចនា​បែប​សហ​សម័យ​ជាមួយនឹង​គ្រឿង​បរិក្ខារ​ដែល​ជម្រុញ​ដល់​ការ​រស់នៅ​ដ៏​ត្រចះត្រចង់​របស់​អ្នក​រាល់គ្នា​ ។ បេសកកម្ម​របស់​យើង​គឺ​ដើម្បី​ប្រែក្លាយ​ក្តី​សុបិន​របស់​អ្នក​អោយ​ក្លាយជា​ការ​ពិត​ដោយ​មិន​មានការ​តានតឹង​ណាមួយ​ឡើយ ។

អ្នក​សម្ភាស ​៖ នៅ​ពេល​ចាប់ផ្តើម​សាងសង់ ជា​ទូទៅ​មាន​អ្នកម៉ៅការ និង​អ្នកឯកទេស​ជា​ច្រើន​នាក់​ដើម្បី​សម្របសម្រួល​ការងារ​សាងសង់​ ។ នេះ​ហាក់បីដូចជា​កិច្ចការ​ដ៏​ស្មុគស្មាញ​មួយ​ផង​ដែរ​ ?

Kelvin Chua ៖ ការ​សម្របសម្រួល​ជាមួយ​ភាគី​ជា​ច្រើន​គឺ​ត្រូវ​ចំណាយ​ពេលវេលា ហើយ​ទាមទារ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​បន្តបន្ទាប់ ​។ ការ​ប្រាស្រ័យ​ទាក់ទង​មិន​ច្បាស់លាស់ ឬ​បញ្ហា​ប្រឈម​ដែល​មិន​រំពឹង​ទុក​ច្រើន​តែ​នាំ​ទៅ​រក​ការ​ពន្យារពេល​ដ៏​ខាតបង់​មួយ​ ។ នៅ Norea Cove Residences យើង​ដោះស្រាយ​ការ​បារម្ភ​ទាំងនេះ​របស់​ម្ចាស់​វីឡា​របស់​យើង​ ។ យើង់​ផ្តល់​របាយការណ៍​ស្ដី​អំពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ជា​ប្រចាំខែ​ទៅ​កាន់​ម្ចាស់​លំនៅ​ឋាន និង​គ្រប់គ្រង​គម្រោង​ក្នុង​នាម​ម្ចាស់​ផ្ទាល់ ហេតុ​ដូច្នេះ​យើង​ធានា​ថា ពួក​គេ​នឹង​ក្លាយជា​ម្ចាស់​វីឡា​ដ៏​ប្រណីត​ប្រកបដោយ​ភាព​រលូន និង​ស្រស់ស្រាយ ​។

អ្នក​សម្ភាស ៖ បើ​និយាយ​ពី​គុណភាព​វិញ វីឡា​ប្រណីត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាននូវ​ស្តង់ដារ​ពិសេស​ផ្ទាល់​មួយ​។ តើ​អ្នក​ធានា​បាន​នូវ​ស្តង់ដា​នោះ​យ៉ាងណា​ទៅ​ក្នុងអំឡុងពេល​ដំណើរការ​សាងសង់ ?

Kelvin Chua ៖ ការ​ថែរក្សា​គុណភាព​នៃ​សម្ភារ និង​គុណភាព​ការងារ​គឺជា​កត្តាចាំបាច់​មួយ ​។ យើង​ប្តេជ្ញា​ប្រែក្លាយ​ក្តី​សុបិន​របស់​អ្នកស្រុក​របស់​យើង​ឱ្យ​ក្លាយជា​ការ​ពិត ដោយ​រក្សា​បាន​នូវ​ស្តង់ដារ​ខ្ពស់​បំផុត​នៃ​សំណង់​ ។ ដើម្បី​សម្រេច​បាន​នូវ​ចំណុច​នេះ យើង​សហការ​ជាមួយ​ម៉ាក​ល្បី​ៗ​លំដាប់​អន្តរជាតិ​ដូច​ជា V-Zug, Gessi, Duravit, Geberit, Schindler, Blum, Olivari និង Lamitak ដែល​ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​ពិភពលោក​ទៅ​លើ​គុណភាព និង​ឧត្តមភាព​ ។

អ្នក​សម្ភាស ​៖ ទីតាំង និង​តម្លៃ​គឺជា​ការ​ពិចារណា​ដ៏​សំខាន់​សម្រាប់​ម្ចាស់​លំនៅ​ឋាន​ទាំងអស់ តើ​លោក​បាន​កំណត់​តម្លៃ​គម្រោង​វីឡា​នេះ​បែប​ណា​ធៀប​ទៅ​នឹង​គម្រោង​ផ្សេង​ៗ​ទៀត ?

Kelvin Chua ៖ យើង​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​លើ​ការ​ផ្តល់​តម្លៃ​ពិសេស​ដល់​ម្ចាស់​គេហដ្ឋាន​របស់​យើង ហើយ​ទីតាំង​ក៏​មាន​សារៈសំខាន់​ផង​ដែរ ដោយ​យើង​មិន​អាច​កំណត់​លើស​ពី​តម្លៃ​ទូទៅ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ក៏​ដូច​ជាទី​តាំង​គម្រោង​របស់​យើង​នោះ​ទេ​ ។ អចលនទ្រព្យ​ប្រប​មាត់ទឹក​របស់​យើង អាច​មើលឃើញ​ទេសភាព​ទន្លេមេគង្គ ដែល​នេះ​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ​។ ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះន​រា​នា​ពេល​ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​ចម្ងាយ​ពី​គម្រោង​របស់​យើង​ទៅ​កាន់​វិមាន​ឯករាជ្យ និង​បឹង​កេងកង​ ១ មាន​រយៈពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ ​។

ប្រសិនបើ​យើង​សាក​ពិចារណា​អំពី​តម្លៃ​វិនិយោគ​រយៈពេល​វែង ទីតាំង​គម្រោង​ជា​យុទ្ធសាស្ត្រ​របស់​យើង​គឺជា​ទីតាំង​ដែល​ម្ចាស់​វីឡា​ត្រៀមខ្លួន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​តំបន់​ពាណិជ្ជកម្ម និង​កន្លែង​កម្សាន្ត​ជា​ច្រើន​នៅ​កោះន​រា ដែល​គ្រោង​នឹង​ដាក់​ដំណើរការ​នៅ​ឆ្នាំ 2024 ​។ ទីតាំង​នេះ​មាន​សក្ដានុពល​ដ៏​ពិសេស ហើយ​ការ​វាយតម្លៃ​ដី​នៅ​តំបន់​ក្បែរ​នេះ នៅ​កោះ​ពេជ្រ និង​បឹង​កេងកង​ ១ មាន​តម្លៃ​ទ្វេគុណ បើ​ធៀប​នឹង​តំបន់​កោះន​រា​ ។ សក្តានុពល​នៃ​ការ​ឡើង​តម្លៃ​អចលនទ្រព្យ​គឺ​មាន​ភាព​ធំធេង​សម្រាប់​ម្ចាស់​វីឡា​របស់​យើង​ ។

នៅ​ពេល​យើង​គិត​លើ​ការ​រចនា ស្នាដៃ និង​គ្រឿង​បរិក្ខារ​គុណភាព​បែប​អឺរ៉ុប ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​លំនៅ​ឋាន​របស់​យើង រួម​ផ្សំ​ជាមួយនឹង​បរិក្ខារ​ម៉ាស៊ីនត្រជាក់​កណ្តាល​ជា​ស្តង់ដារ​ទាំងអស់ យើង​មាន​ទំនុកចិត្ត​ថា ​តម្លៃ​លំនៅ​ឋាន​របស់​យើង​ដែល​ផ្ដើម​ពី 6.3 លាន​ដុល្លារ​ គឺជា​តម្លៃ​ប្រកួតប្រជែង​មួយ​គួរ​ឱ្យ​កត់សម្គាល់​ ។ គម្រោង​ជា​ច្រើន​ទៀត​ខ្វះខាត​នូវ​ការ​បំពាក់​គ្រឿង​បរិក្ខារ​ម៉ាក​ល្បី​ៗ​នៅ​អឺរ៉ុប និង​ការ​រៀបចំ​ស្តង់ដារ​ម៉ាស៊ីនត្រជាក់ ប៉ុន្តែ​តម្លៃ​របស់​ពួក​គេ​គឺ​ចាប់ផ្ដើម​ពី 4 ទៅ 5 លាន​ដុល្លារ​រួច​ទៅ​ហើយ ​។ ហើយ​ម្ចាស់​លំនៅ​ឋាន​ទំនងជា​ត្រូវ​មានការ​ចំណាយ​បន្ថែម​ប្រមាណ 1-2 លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវការ​ពេលវេលា​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ដើម្បី​ធ្វើ​ឱ្យ​វីឡា​ទាំងនេះ​អាច​រស់នៅ​បាន​ពិតប្រាកដ ​។ ជាង​នេះ​ទៅ​ទៀត គម្រោង​ដទៃ​ទៀត​ក៏​មិន​មាន​ទេសភាព​មាត់ទន្លេ ហើយ​ក៏​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​ផង​ដែរ​ ។ ក្នុង​ករណី Super Villas របស់​យើង ធាតុ​ផ្សំ​ទាំង​អស់នេះ​ត្រូវ​បាន​រួម​បញ្ចូល ម្ចាស់​លំនៅ​ឋាន​គ្រាន់តែ​ទិញ​បន្ថែម​នូវ​គ្រឿងសង្ហារិម​បន្តិចបន្តួច​ថែម​ទៀត​តែ​ប៉ុណ្ណោះ ដើម្បី​ចូល​រស់នៅ​បាន​កាន់តែ​ឆាប់រហ័ស​ ។

ទស្សនវិជ្ជា​នៃ​ការ​រចនា​ប្លែក​ៗ​របស់​យើង និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឯកជន​ភាព​នៅ​ក្នុង​សហគមន៍​ដ៏​សម្បូរ​បែប​នេះ ធានា​ថា​ម្ចាស់​លំនៅ​ឋាន​មិន​មានការ​ព្រួយបារម្ភ​អំពី​អគារ​ខ្ពស់​ជុំវិញ​ដែល​អាច​ប៉ះពាល់​ដល់​ឯកជន​ភាព​របស់​ពួក​គេ​នោះ​ទេ ​។ ម្ចាស់​លំនៅ​ឋាន​នីមួយ​ៗ​នឹង​ពេញចិត្ត​នឹង​ទិដ្ឋភាព​ស្រស់ថ្លា គ្មាន​របាំង​រារាំង និង​បរិយាកាស​ស្ងប់ស្ងាត់ នៅ​ក្នុង​សហគមន៍​ដ៏​ប្រណីត​របស់​យើង​ ៕ អត្ថបទសហការ