ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា លាង ឃុន ៖ ភេសជ្ជៈ ICY COOL ចំនួន ៥,៥៥៥កេស ជូនបងប្អូនកងកម្លាំងនគរបាលរាជធានីភ្នំពេញ នឹងកាត់បន្ថយភាពនឿយហត់ក្នុងបេសកកម្មការពារសុវត្ថិភាពនាឱកាសភ្ជុំបិណ្ឌខាងមុខ 

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែបើរីជីស…

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែបើរីជីស កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានបន្តយុទ្ធនាការគាំពារសង្គម និងយកចិត្តទុកដាក់គិតគូពីសុខទុក្ខមន្ត្រីកងកម្លាំងនគរបាល ក៏ដូចជាសុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយឧបត្ថម្ភភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ចំនួន ៥,៥៥៥កេស ជូនស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបម្រើជាប្រយោជន៍អង្គភាព នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។ 

នៅចំពោះមុខ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីកងកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់លំដាប់ថ្នាក់ អ្នកឧកញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ជីប ម៉ុង មានចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តឈរជើងលើទីផ្សាររាប់រយឆ្នាំទៅមុខទៀត ហេតុដូច្នេះហើយ យុទ្ធនាការ ចូលរួម ផ្តល់វិភាគទានជួយសង្គមគ្រប់រូបភាព ដើម្បីក្លាយជាចំណែកនៃការអភិវឌ្ឍប្រទេសកម្ពុជា ក៏នៅតែជាកាតព្វកិច្ចស្នូលមួយរបស់ក្រុមហ៊ុនជានិច្ច» ។

រយៈពេលកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមលើកទឹកចិត្តតាមគ្រប់រូបភាព ដល់មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទទូទាំងប្រទេសកម្ពុជា ។ ក្នុងនាម ក្រុមហ៊ុនឈានមុខ ថ្នាក់ដឹកនាំកំពូលរបស់ ក្រុមហ៊ុន ជីប ម៉ុង តែងតែលះបង់ និងបរិច្ចាគ ជួយត្រឡប់ទៅសង្គមវិញ លើគ្រប់វិស័យជាច្រើន ដូចជា ៖ វិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមកិច្ចការសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជានិច្ចនិរន្តិ៍ ។ តួយ៉ាង កាលពីថ្ងៃទី២៣ ខែកញ្ញា ថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមការងារ ក៏ទើបតែឧបត្ថម្ភ  ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ចំនួន ២០០០កេស ជូនកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងបេសសកម្មយាមល្បាត និងការងារសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ ។ 

ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល គឺជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈជាច្រើនមុខផ្សេងទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានឱជារសឆ្ងាញ់ និងមានគុណភាព រួមទាំងសុវត្ថិភាពស្តង់ដារកម្រិតពិភពលោក ។ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល  ញាំហើយធ្វើឱ្យត្រជាក់បំពង់ក ប្រហើរជាប់មាត់ និងអារម្មណ៍ស្រស់ស្រាយ ជាពិសេសក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អតិថិជន ដែលពិសា ICY COOL ក៏នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមាននៅក្រោមក្រវិលកំប៉ុង ថែមទៀតផង ៕ អត្ថបទសហការ