
កំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ 2024 សម្ពោធដាក់លក់នៅកម្ពុជាហើយ !
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ 2023 កន្លងមកក្រុមហ៊ុន THH…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ 2023 កន្លងមកក្រុមហ៊ុន THH…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ 2023 កន្លងមកក្រុមហ៊ុន THH Import Export Co., Ltd បានសម្ពោធលក់ជាផ្លូវការរថយន្តទំនើបបែបអនាគត ALL-New EMKOO ដែលរចនាលំនាំតាមរថយន្តទំនើបបែបអនាគតកន្លងផុតទៅកាលពី ១ ខែមុននៅផ្សារទំនើប Aeon Mall Sen Sok ។ បន្ទាប់ពីសម្ពោធលក់ជាផ្លូវការ ALL-New EMKOO រួចមក សន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនជាមួយនឹងរថយន្តទំនើបៗរបស់ GAC MOTOR Cambodia ។ បច្ចុប្បន្ននេះដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនបែបនេះហើយ ទើបនៅពីថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ 2023 ថ្មីៗនេះ ក្រុមហ៊ុនបានសម្ពោធលក់កំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ 2024 ថ្មីមួយបន្ថែមទៀត ។
សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន ។ ដោយសង្កេតឃើញថារថយន្ត GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ Mini-SUV គឺកំពូលរថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា ។
ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត ALL-New GS3 EMZOOM ជាប្រភេទរថយន្ត Mini-SUV ខ្នាតតូចបែបស្ព័រ មានទំហំធំទូលាយ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែកលំនាំតាមរថយន្តបែបគ្រាប់ពេជ្រ ទំនើប ទាន់សម័យ (New Generation Trendy & Intelligent SUV) បំពាក់នូវបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ និងមានថាមពលខ្លាំង សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី ។
ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរ បែបស្លាបសត្វឥន្ទ្រី ”Mecha Wing Grille” ដែលភ្ជាប់ជាមួយការរចនាចង្កៀងមុខ ជាប្រភេទ Laser eye headlight ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ ។ ជាមួយដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 18 អ៉ីង ។ ងាកមកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោជាមួយការរចនាភ្លើងក្រោយរាង្គគ្រាប់ពេជ្រ (star diamond shape) និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ ។
រថយន្ត GS3 EMZOOM ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មីជំនាន់ទី 3 ទំហំ 1.5T GDI ។
ដែល GAC ឱ្យឈ្មោះថា Mega Wave Power ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច 0 ទៅ 100 ក្នុងរយៈពេលត្រឹម 7.5 វិនាទីប៉ុណ្ណោះ ព្រមទាំងកំរិតស៊ីប្រេងស្តង់ដារ ត្រឹមតែ 6.2 លីត្រ/100 គីឡូម៉ែត្រ ។
នៅផ្នែកខាងក្នុងវិញ GS3 EMZOOM ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែករចនាបែបស្ព័រដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព ។ ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន ៖
ចំពោះតួរថយន្ត GS3 EMZOOM ស្ថិតក្នុងប្រភេទ Mini- SUV (រថយន្តលក្ខណៈគ្រួសារខ្នាតតូច) ប៉ុន្តែវាមានទំហំធំទូលាយ ដោយមានបណ្តោយរហូតដល់ 4,410mm ទទឹង 1,850mm កំពស់ 1,600mm និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ 2,650mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ 05 ពណ៌ រួមមាន ៖ ខៀវ , ស, ប្រាក់, ប្រផេះស្រាល និង ប្រផេះដិត ។
អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល GS3 EMZOOM ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $32,900 តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបានការថែរទាំឥតគិតថ្លៃរយៈពេល 1 ឆ្នាំ ឬ 20, 000 គីឡូម៉ែត្រ ផងដែរ ។
ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះ អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន Forward Leasing និងធនាគារដៃគូរ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័ស ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់ ៖ 095 999 029 / 095 999 268 ឫ អញ្ជើញមកអគារតាំងបង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល 100 ម៉ែត្រ) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ