ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​សហគមន៍ ​២១ ​បញ្ចូល​ជំនាញ​ភាព​ជា​អ្នកដឹកនាំ សហគ្រិនភាព និង​បច្ចេកវិទ្យា ក្នុង​កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​ភាសា​អង់គ្លេស​បាន​ក្លាយទៅជា​ភាសា​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​មិន​ថា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ក្រៅ​តែ​ពី​ភាសា​សាកល​មួយ​នេះ សាលារៀន​សហគមន៍ ​២១​ បាន​យកចិត្តទុកដាក់ និង​បាន​បញ្ចូល​ចំណេះ​ជំនាញ​សំខាន់​៣​បន្ថែម​ទៀត គឺ​ភាព​ជា​អ្នកដឹកនាំ…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​ភាសា​អង់គ្លេស​បាន​ក្លាយទៅជា​ភាសា​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​មិន​ថា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ក្រៅ​តែ​ពី​ភាសា​សាកល​មួយ​នេះ សាលារៀន​សហគមន៍ ​២១​ បាន​យកចិត្តទុកដាក់ និង​បាន​បញ្ចូល​ចំណេះ​ជំនាញ​សំខាន់​៣​បន្ថែម​ទៀត គឺ​ភាព​ជា​អ្នកដឹកនាំ សហគ្រិនភាព និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​សិស្ស​អាច​ប្រកប​អាជីវកម្ម ក៏​ដូច​ជា​ធ្វើ​ការងារ​នៅ​ក្នុង​សម័យកាល​ឧស្សាហកម្ម​ទី​ ៤ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

ជំនាញ​ភាព​ជា​អ្នកដឹកនាំ គឺ​ផ្តោត​លើ​ការ​ដឹកនាំ​ជីវិត​ខ្លួនឯង ការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ដោះស្រាយ​បញ្ហា និង​ការ​ដឹកនាំ​មនុស្ស​ ។ ចំពោះ​ចំណេះដឹង​សហគ្រិនភាព គឺជា​ចំណេះដឹង​ដែល​អាច​ជួយ​ដល់​សិស្ស​ពេល​ប្រកប​របរ​ដោយ​ខ្លួនឯង ឬ​បម្រើ​ការងារ​នៅ​កន្លែង​ណាមួយ ដោយ​មាន​ស្មារតី​សហគ្រិន​ ។ ចំណែក​ជំនាញ​បច្ចេកវិទ្យា គឺ​កាន់តែ​សំខាន់​ពាក់ព័ន្ធ​ជាមួយនឹង​ចំណេះដឹង​សាកល​ទូទៅ​មួយ​ដែល​គ្រប់​គ្នា​ត្រូវការ ទោះ​ធ្វើការ​ក្នុង​អាជីព​អ្វី ឬ​ក៏​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ណា ក្នុង​បរិបទ​ណា​ក៏​ដោយ ក៏​ត្រូវការ​បច្ចេកវិទ្យា​ដែរ ។

ទន្ទឹម​នេះ សិស្ស​នឹង​ទទួល​បាន​ជំនាញ​ភាសា​អង់គ្លេស​សម្រាប់​ត្រៀម​សាកលវិទ្យាល័យ កន្លែង​ការងារ និង​អាជីវកម្ម ជំនាញ​ភាសា​អង់គ្លេស ដើម្បី​ត្រៀមប្រឡង​តេស្ដ​ស្ដង់ដារ​អន្តរជាតិ Pearson PTE, TOEFL IBT, IELTS, Cambridge Assessment សម្រាប់​បន្ត​ការ​សិក្សា​នៅ​បរទេស និង​ឱកាស​ប្រឡង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ផង​ដែរ​ ។

ចំពោះ​ការ​ចូល​រៀន​កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ សាលារៀន​សហគមន៍​២១​តម្រូវ​ឲ្យ​សិស្ស​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​គ្រប់​កម្រិត ដើម្បី​ចូល​រៀន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ចំណេះដឹង​។ រីឯ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​គ្រប់​កម្រិត ​។

សូម​ជម្រាប​ថា សាលារៀន​សហគមន៍​ ២១ នឹង​បើក​វគ្គ​សិក្សា​ថ្មី ចូល​រៀនទី​ ២ ខែតុលា ឆ្នាំ​ ២០២៣​ ខាង​មុខ​នេះ ​។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ​៣៥% ឯកសណ្ឋាន​ដោយ​ឥត​គិតថ្លៃ ធានា​រ៉ាប់រង​បុត្រ​ធីតា និង​ការពារ​ការ​សិក្សា​រហូត​ដល់​៥​ឆ្នាំ ព្រមទាំង​សិក្សា​វគ្គ​បំប៉ន​ដោយ​ឥត​គិតថ្លៃ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​លោក​អ្នក​ទំនាក់ទំនង​លេខ 011 888 572 / 011 888 652​ ។

សាលារៀន​សហគមន៍​ ២១ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ​មួយ​របស់ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២២ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មាតាបិតា អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​យ៉ាង​ខ្លាំង រហូត​បង្កើត​បាន​ចំនួន ៨​សាខា ក្នុង​រយៈពេល​ដ៏​ខ្លី នៅ​តំបន់​ជាយក្រុង និង​បណ្តា​ខេត្ត​មួយ​ចំនួន ។ សាលារៀន​មាន​ទិស​ដៅ​ផ្តល់​នូវ​គុណភាព​អប់រំ​ប្រហាក់ប្រហែល​សាលារៀន​ក្នុង​ទីក្រុង​ជាមួយ​តម្លៃ​សិក្សា​សមរម្យ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ទីតាំង​សាលារៀន​សហគមន៍ ​២១​ មាន ​៖ ទី​ ១ សាខា​ក្រាំងធ្នង់ ​(​ខណ្ឌ​សែន​សុខ​) ទី ​២ សាខា​ព្រែក​អញ្ចាញ ​(​ស្រុក​មុខកំពូល​) ទី​ ៣ សាខា​ផ្សារ​គគីរ (​ស្រុក​កៀនស្វាយ​) ទី​ ៤ សាខា​បឹង​ធំ (​ខណ្ឌ​កំ​បូល​) ទី​ ៥ សាខា​កំ​បូល (​ខណ្ឌ​កំ​បូល​) ទី ​៦ ​សាខា​ស​ន្ទុ​ក (​ខេត្ត​កំ​ពង​ធំ​) ទី ​៧ សាខា​ពញាឮ (​ស្រុក​ពញាឮ​) និង​ទី​ ៨ សាខា​តំបែរ (​ស្រុក​តំបែរ កំពុង​សាងសង់​) ៕ អត្ថបទសហការ