ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រា​បៀរ Heineken® បញ្ចេញ​កំប៉ុង​វែង​ថ្មីដ៏​ទាន់សម័យ​សម្រាប់​ទីផ្សារ​កម្ពុជា ដើម្បី​អបអរ​ខួប ១៥០​ ឆ្នាំ នៃ​ការ​វិវត្តន៍លំដាប់​ពិភពលោក

8 ខែ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី​ ៧ ខែសីហា ឆ្នាំ​ ២០២៣ ៖ Heineken® ជា​ស្រា​បៀរ​លំដាប់​ពិភពលោក​ដ៏​ល្បី​មួយ បាន​សម្ពោធ​រូបរាងថ្មី​ដ៏​ទាន់សម័យ​នា​ថ្ងៃនេះ​នៅ​ប្រទេស​កម្ពុជា…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី​ ៧ ខែសីហា ឆ្នាំ​ ២០២៣ ៖ Heineken® ជា​ស្រា​បៀរ​លំដាប់​ពិភពលោក​ដ៏​ល្បី​មួយ បាន​សម្ពោធ​រូបរាងថ្មី​ដ៏​ទាន់សម័យ​នា​ថ្ងៃនេះ​នៅ​ប្រទេស​កម្ពុជា គឺ​រូបរាង​កំប៉ុង​វែង ដែល​ផ្តល់​នូវ​រសជាតិ​ដ៏​ស្រស់ស្រាយ ដែល​មាន​ចំណុះ ៣៣០​មិល្លីលី​ត្រ​ដូច​ដើម​ ។

សព្វ​ថ្ងៃនេះ មរតក​ដ៏​សម្បូរ​បែប​របស់​ស្រា​បៀរ Heineken® បាន​ឆ្លងកាត់​រយៈពេល ១៥០ ​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ថ្ងៃ​ដែល ម៉ាក​យីហោ​នេះ ត្រូវ​បាន​ផលិត​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង Amsterdam ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​បង្ហាញ​ពី​គោល​គំនិត ដែល​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​មរតក​ដ៏​យូរអង្វែង​របស់​ខ្លួន​ចំនួន​ពីរ​គឺ ​៖ ជា​ស្រា​បៀរ​គុណភាព​លំដាប់​ផ្កាយ ​៥ ដែល​បាន​ឆ្លងកាត់​ពេលវេលា​យូរអង្វែង ព្រមទាំង​បន្ត​លេចធ្លោ​លើ​ការ​ច្នៃប្រឌិត នៅ​ជាង ១៩០ ​ប្រទេស ទូ​ទាំង​ពិភពលោក ​។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​ស្រា​បៀរ Heineken® ត្រូវ​បាន​ពិសា​ជុំវិញ​ពិភពលោក ដែល​ស្រា​បៀរ​នេះ​តែងតែ​ផ្តល់​នូវ​ពេលវេលា​ដ៏​សម្បូរ​បែប​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ដ៏​រីករាយ ដល់​ជីវិត​អតិថិជន​របស់​យើង ​។ រសជាតិ​ដ៏​ល្បី​នេះ​នៅ​តែ​រក្សា​ដូច​ដើម​ក្នុង​កំប៉ុង​វែង​របស់​យើង ដែល​ជា​រូបរាង​ថ្មី ទាន់សម័យ និង​ពិសេស​ជាង​មុន ដែល​នឹង​ធ្វើ​ឱ្យ​ស្រា​បៀរ​នេះ​កាន់តែ​លេចធ្លោ​ជាង​មុន មិន​ថា​ពេល​ដែល​ដាក់​តាំងនៅ​លើ​ធ្នើរ​តាំង ឬ​ក៏​ពេល​នៅ​ក្នុង​ដៃ អតិថិជន​របស់​យើង​ក៏​ដោយ​» ។​

ការ​ដាក់​បង្ហាញ​ថ្មី​ៗ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យុទ្ធនាការ «​អបអរ​ខួប ១៥០ ​ឆ្នាំ​នៃ​ពេលវេលា​ដ៏​រីករាយ​» ដ៏​ល្បីល្បាញ​របស់ ស្រា​បៀរ Heineken® ដែល​បាន​ប្រារព្ធ​ទូ​ទាំង​ពិភពលោក រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ​។ ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ការ​គម្រប់​ខួប​របស់​ខ្លួន ស្រា​បៀរ Heineken® បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​សិក្សា និង​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​អាកប្បកិរិយា ដើម្បី​ក្លាយជា​ម៉ាក​យីហោ​ស្រា​បៀរ​ទី ​១ ដែល​បាន ‘​ផ្តល់​ពេលវេលា​ដ៏​រីករាយ​’ ដោយ​នេះ​ជា​វិធី​ថ្មី​មួយទៀត​ក្នុង​ការ​វាស់វែង​ភាព​ជោគជ័យ​នៅ​កម្រិត​ពិភពលោក​របស់​ខ្លួន ដោយ​មិន​ផ្តោត​ត្រឹមតែ​លើ​បរិមាណ​នៃ​ស្រា​បៀរ​ដែល​លក់​ចេញ​នោះ​ទេ ​។ ស​ន្ទ​ស្សន៍​នេះ​បង្ហាញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ម៉ាក​យីហោ​នេះ ក្នុង​ការ​ផ្ដល់​ជូន​ទ្វេ​នូវ​ពេលវេលា​ល្អ​ដល់​អតិថិជន មិន​ថា​តាម​វិធី​ណា​ក្តី ឱ្យ​បាន​រយៈពេល ១៥០​ ឆ្នាំទៅ​មុខ​ទៀត និង​លើស​ពី​នេះ​ក៏​ថា​បាន​ ។

លោក Loic de Laubriere បន្ដ​ថា ​៖ «ពេលវេលា​ដ៏​រីករាយ នឹង​នាំ​មក​នូវ​ភាព​រំជើបរំជួល​ដល់​ប្រទេស​កម្ពុជា​ឆាប់​ៗ ក្នុង​ខែ​នេះ ជាមួយនឹង​រូបរាង​ថ្មី​របស់​ស្រា​បៀរ​នេះ​ ។ ទោះបី​របៀប​ដែល​យើង​សប្បាយ​រីករាយ​នឹង​ពេលវេលា​ល្អ​ៗ​ចេះ​តែ​វិ​វត្ត យ៉ាងណា​ក៏​ដោយ គ្រប់​គ្នា​នៅ​តែ​ត្រូវការ​ពេលវេលា​ដ៏​រីករាយ​ដដែល និង​ជាប់​ជា​និច្ច​ដូច​ស្រា​បៀរ​របស់​យើង​អ៊ីចឹង​ដែរ​» ។​

តាមដាន​កម្មវិធី​របស់​ក្រុមហ៊ុនស្រា​បៀរ Heineken® ទូ​ទាំង​ប្រទេស ក្នុង​ខែសីហា​នេះ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​ដំណើរកម្សាន្ត «​បទ​ពិសោធន៍​ជាមួយ​ស្រា​បៀរ Heineken®» (Heineken® Experience) ទៅ​កាន់​ទីក្រុង Amsterdam! កម្មវិធីពិសេស​ៗ ក៏​នឹង​ផ្តល់​ជូន​ពេញ​មួយ​ខែ​នៅ​ផ្សារ​ទំនើប​អ៉ី​អន​, ផ្សារ​ម៉ា​ក្រូ​, ផ្សារ​ទំនើប​ជីប​ម៉ុង​, ផ្សារ​ទំនើប​ឡាក់​គី និង​ហាង S-Liquor ៖

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ទទួល​បាន​បទ​ពិសោធន៍ ១៥០ ​ឆ្នាំ​នៃ​ពេលវេលា​ល្អជា​មួយ Heineken® នៅ​កម្ពុជា សូម​តាមដាន​បណ្ដាញ​សង្គម​របស់​យើងខ្ញុំ​តាម​រយៈ ​៖
●​ ​Facebook: https://www.facebook.com/heineken
●​ ​Instagram: https://www.instagram.com/heineken_kh/

អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩៤ ​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ​រួម​គ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូច​ជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស និង​ដោយ​មាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់​នៅ​ទូ​ទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ​។

ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បំណង “​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក ដែល​មាន​កាបូន​សូន្យ​កាន់តែ​ស្មើភាព​និង​កាន់តែ​មាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក ​៕ អត្ថបទសហការ